Wednesday, September 28, 2022
Google search engine
Homeព័ត៌មានសិល្បៈមិនអាចដូចដើម! ពេជ្រ សោភា គ្មានសញ្ញា សង្សារចាស់ផ្សះផ្សារស្នេហ៍

មិនអាចដូចដើម! ពេជ្រ សោភា គ្មានសញ្ញា សង្សារចាស់ផ្សះផ្សារស្នេហ៍

~

ភ្នំពេញ៖ពេជ្រ សោភា ចាប់ផ្ដើមល្បីល្បាញឈ្មោះតាំងពីឆ្នាំ២០០៥ម្លេះដែលពេលនោះ​នាងមាន​អាយុ២៤ឆ្នាំ​ហើយ​មានមន្រ្ដីធំៗខ្លះក៍បានធ្លាក់ក្នុងអន្លង់ស្នេហ៍នាងដែរតែសោភា ហាក់​មិន​ចាប់​អារម្មណ៍តំណែង​ជំទាវ​ដោយប្រ​គល់​បេះដូងទៅឲ្យបុរសដែលមានវ័យចាស់ជាងខ្លួនច្រើន​ឆ្នាំ​នោះទេ ព្រោះនាងត្រូវបាន​គេដឹងថា​ស្នេហាតែបុរស​វ័យ​ក្មេង​រូបសង្ហារហើយពេលកំពុងតែ​ល្បីល្បាញខ្លាំងនោះ​តារា​ដែលធ្លាប់ត្រូវបានគេសង្ស័យ​ថាមានកូន១នេះបាន​ភ្ជាប់​​​ពាក្យជា​មួយ​ប្រុសស្អាតម្នាក់ជាអាណិកជនខ្មែរមកពីអាមេរិក​។

~

~

តែពួកគេចែកផ្លូវគ្នាទៅវិញ​ទាំងមិនបាន​រៀប​ការ​។ដើម្បីបញ្ឈប់រឿងគេថានាងមើលប្រុសចំណាស់អត់ចូលភ្នែកនោះទើបកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៥ សោភា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី ដែល​មិន​សូវមានរូប​រាង​សង្ហារ​នោះ​ដោយ​រៀប​ចំតាមប្រពៃណីខ្មែរត្រឹមត្រូវ តែគូរឲ្យ​ស្ដាយនៅឆ្នាំ​២០១៦ នាងនិងទា​ហ៊ាន​អាកាសនោះបាន​ប្រេះឆា​ស្នេហ៍​កណ្ដា​លផ្លូវនាំឲ្យម្ចាស់​បទ”បេះដូង​ត្រដខ្យល់”​រូបនេះ​ធ្លាក់ខ្លួនមេម៉ាយជាង៦ឆ្នាំមកហើយដែលរហូតមក​ដល់ពេល​នេះ​គេ​នៅតែ​មិនទាន់ជឿរជាក់ថាសោភា បានជួបបុរសដែលត្រូវចិត្តនិងច្បាស់លាស់ឡើយ បើទោះជានាង​ឈាន​ចូល​វ័យ​៣៩ឆ្នាំ​ទៅ​ហើយ​ក្ដី។

~

សំណួរដែលមហាជនចង់ដឹងថាតើហេតុអ្វីបានជារយៈពេល១៧ឆ្នាំមកនេះពេជ្រ សោ​ភា ដែលនៅតែ​ជាតារា​ស្រី​ស្ថិតក្នុងលំដាប់Grade A ម្នាក់គិតត្រឹមឆ្នាំ២០២២ នាងបានបរាជ័យ​រឿង​ស្នេហាដល់ទៅ១៧ឆ្នាំ?

~

ពេជ្រ សោភា ធ្លាប់បានប្រឆាំងចំពោះអ្នកដែលលើកឡើងថានាងជោគជ័យ​តែអាជីព​សិល្បៈ​តែរឿងស្នេហាសូន្យ​នោះដោយនាងនិយាយតាមបែបជាអ្នក​កាន់សាសនាគ្រិស្ដថាគ្មាន​អ្នក​ណា​ដែលជោគជ័យនោះទេ ហើយបើ​មាន​ជោគជ័យមែនគឺមានតែនៅថ្ងៃ”ស្លាប់” ព្រោះ​មនុ​ស្ស​ដែលនៅរស់ប្រឹងធ្វើការដើម្បីជីវិតគឺនៅមានកម្ម។

~

~

ថ្វីត្បិតតែ​សោ​ភា មិនដែលសារភាព​ថា​ពិត​ជាមិនអាចរក្សារស្នេហាឲ្យបានដូចបំណងមែន តែតារាដែល​ស្និតស្នាល​ជាមួយ​នាងនៅ​ក្នុង​សិល្បៈសុទ្ធតែបានដឹងថាសោភា មិនគិតទៅលើរឿងស្នេហាជារឿងសំខាន់បំផុតនោះទេ​ព្រោះ​នាង​យករឿងក្រុមគ្រួសារជាជម្រើសទី១។

~

តារាដែលនឹងឈានចូលវ័យ៤០នៅឆ្នាំ២០២៣ ខងមុខនេះធ្លាប់និ​យាយប្រាប់​អ្នកយកព័តមានយើងថា​សេចក្ដី​សុខ​មិនមែនទាល់តែមានគូសង្សារត្រូវរស់នៅគេងជាមួយគ្នារាល់យប់ទើបថាបានសុខគ្រប់គ្រាន់ហើយនោះទេ តែ​នាងយល់​ថាការ​រស់​នៅ​ជួបជុំគ្រួសារទើបជារឿងរីករាយពិតប្រាកដ។

~

ប៉ុន្ដែសោ​ភា ធ្លាប់ឆ្លើយតាមឆាតជា​សារ​សម្លេង​​ប្រាប់អ្នកយកព័តមានយើងយ៉ាងខ្លីថាបច្ចុប្បន្ននាងមិនមែននៅទំនេរនោះទេ ពោ​ល​គឺមាន​ម្ចា​ស់​ចិត្តហើយ គ្រាន់តែនាងមិនចង់បង្ហាញជាសាធារណៈ​ដូចគេប៉ុណ្ណោះ។​ការវាចា​បែប​នេះ​រប​ស់​សោភា ទោះជានាងមិន​បញ្ជាក់​ថាកំពូលស្នេហ៍ថ្មីរបស់នាងជា​អ្នកណាក៍​ដោយ​តែគេអាច​សន្និដ្ឋានបានថាសោភា ចង់សំដៅដល់បុរសរូប​សង្ហារ​ដែលនាងបានភ្ជាប់ស្នេហ៍​តាំងពីថ្ងៃទី១​ខែមករាឆ្នាំ២០២២ ពោលគឺចំណងស្នេហ៍​ទើប​តែមានអាយុជិត៨ខែប៉ុណ្ណោះ ហើយ​ត្រូវបានគេ​សង្ស័យថាពួកគេចែកផ្លូវគ្នាទៅហើយនោះថានាងនិងសង្សារគ្មាន​អ្វីប្រែ​ប្រួលទៅវិញ។

~

គូរកត់សម្គាល់ថាអំឡុងពេលដែលពេជ្រ សោភា និងម្ចាស់ចិត្តថ្មីត្រូវបានគេម៉ៃកាន់តែ​ច្រើនថាអាចនឹង​មិនអាច​បន្ដ​ស្នេហាបានយូអង្វែងនោះថ្មីៗនេះសោភា បែជា​បង្ហាញសញ្ញា​ហាក់នៅអាលោះអាល័យ​ទៅលើសង្សារ​ចាស់​នាងលោកឆឹម សក្កដា ទៅវិញ ក្រោយមានFan នាងមួយចំនួនលើកឡើងថាសោភា រើសប្ដីពេកប្រយ័ត្ន​”ត្រីរ៉ស់​ក៍រួច ទន្សាយ​ក៍រួច”។ប៉ុន្ដែលោក​សក្កដា បានប្រាប់អ្នកយកព័តមានយើងថាក្រោយបែកបាក់ពីសោភា លោក​សូម​ស្បថសច្ចារ្យ​ថាឈប់យកហើយសង្សារតារាគឺចង់បានប្រពន្ធជាអ្នកនៅក្រៅរង្វង់សិល្បៈវិញ ព្រោះលោក​មិន​ចង់​ដំបៅបេះដូងជាលើកទី២ឡើយ។ការតាំង​ចិត្តបែបនេះរបស់ប្រុសសង្ហារ​សក្កដា មាន​ន័យថា​បើសោភា បែក​សង្សារ​​ថ្មី​ហើយចង់ផ្សះផ្សារស្នេហ៍ជាមួយលោកវិញ​នោះគឺ​លោកសូម​ឆ្លើយ​ថា”No”៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments