~
ភ្នំពេញ៖វាជាលើកទី១ហើយដែលស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញមុខគូស្នេហ៍ថ្មីដែលជាអតីតនិស្សិតបញ្ចប់ការសិក្សារនៅសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាលនោះជាបន្ដបន្ទាប់តែម្ដងហើយនេះជាសញ្ញាមួយបញ្ជាក់ថាបេះដូងស្រីស្រស់ច្បាស់លាស់ជាមួយលោកគ្រូពេទ្យ១០០%។នីរ័ត្ន ថែមទាំងប្រាប់ទៅFan របស់នាងទៀតផងថាគូស្នេហ៍ថ្មីរបស់នាងមានអាយុប្អូននាង១ឆ្នាំពោលគឺឆ្នាំនេះនាងអាយុ៣២ឆ្នាំ ចំណែកសង្សារទើប៣១ឆ្នាំ។
~
~
តែនៅពេលអ្នកគាំទ្រនាងសួរថាពេលណាទើបនាងរៀបការនោះពិធីការិនីធ្មេញចំពើសរូបនេះបែជាថាមិនទាន់ដឹងទៅវិញ ខណៈដែលរូបភាពមួយចំនួននៅលើTik Tok នោះបញ្ជាក់ថាការទៅដើរលេងកម្សាន្ដរបស់នាងលើទឹកដីបារាំងជាច្រើនលើកនោះគឺនាងនិងលោកដុកទ័ររួមដំណើរជាមួយគ្នា។
~
~
គូរកត់សម្គាល់ថាមូលហេតុដែលហ៊ិន ច័ន្ទនីរ័ត្ន មិនអាចលាក់មុខសង្សារថ្មីបានតទៅទៀតនោះត្រូវបានគេសន្និដ្ឋានថាមកពីនាងត្រូវបានគេចាត់ទុកថារក្សារស្នេហាមិនសូវសមប្រកបព្រោះត្រូវដៃគូងាកទៅរកថ្មីចោលជាបន្ដបន្ទាប់ដូចជាមុនេះលោកចេន បានការប្រពន្ធ ខណៈដែលលោកមង្គល ទៅស្និតស្នេហ៍ជាមួយអ្នកមេម៉ាយទ្រព្យស្ដុករហូតដល់ពេលនីរ័ត្ន ឃើញពួកគេកៀកកើយគ្នាតាមMVនោះនាងថាចង់តែទៅធ្វើអត្តឃាដតាមរយៈការលោតទឹកលើស្ពានជ្រោយចង្វាសម្លាប់ខ្លួនទៀតផង។
~
~
ប៉ុន្ដែក្រោយច័ន្ទនីរ័ត្ន បញ្ចេញមុខសង្សារថ្មីជាប្រុសស្អាតនេះមកស្រាប់តែម្នាក់ៗបែជាសរសើរថានាងពូកែរកបានគូស្នេហ៍ជាប្រុសរូបសង្ហារដែលសាកសមគ្នាជាមួយនាងបំផុតទៅវិញ។
~
~
ដោយឡែកប្រុសៗមួយចំនួនទៀតដែលលង់ស្នេហ៍នីរ័ត្ន ហើយរងចាំព្យាបាលដំបៅបេះដូងនាងក្រោយមានដំណឹងថាលោកមង្គល ក្បត់ចិត្តនាងនោះបានត្រឹមជាស្រឡាំងកាំងព្រោះតាមពិតស្រីស្អាតសាងស្នេហ៍ជាមួយអតីតនិស្សិតពេទ្យរូបនោះតាំងពីឆ្នាំ២០២០ ម្លេះ។ប្រសិនបើច័ន្ទនីរ័ត្ន និងលោកគ្រូពេទ្យពិតជាអាចរក្សារចំណងស្នេហាបានរហូតដល់ដឹកដៃគ្នាចូលរោងការមែននោះរឿងដែលគេថានីរ័ត្ន
~
~
ជាតារាអភ័ព្វស្នេហ៍ព្រោះប្រេះឆាជាមួយសង្សារជាបន្ដបន្ទាប់នោះនឹងត្រូវបានកប់ចោលជាមិនខាន ហើយអ្វីដែលរឹតតែបង្ហាញកាន់តែច្បាស់នោះគឺអតីតFreshie រូបនេះពិតជាមិនស្រវ៉ាងារជំទាវដូចស្រីស្អាតផ្សេងៗទៀតឡើយ ពោលគឺបុរសដែលអាចធ្វើជាម្ចាស់ចិត្តរបស់នាងបានគឺទាល់តែនាងស្រលាញ់ដែរទើបអាចទៅរួច៕
~
~
~