Wednesday, September 28, 2022
Google search engine
Homeព័ត៌មានសិល្បៈមិននឹកស្មានថា មាស សុខសោភា ជួបរឿងដូចខេមរៈ សិរីមន្ដ បែបនេះសោះ!

មិននឹកស្មានថា មាស សុខសោភា ជួបរឿងដូចខេមរៈ សិរីមន្ដ បែបនេះសោះ!

~

ភ្នំពេញ៖ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមនាប៉ុន្មានថ្ងៃនេះបានចេញសារខមិន និងTroll តារា​ល្បីល្បាញពី​នាក់​ពាក់ព័ន្ធការគាំទ្ររាជស ជ ណ របស់រដ្ឋាភិបាលកាល ពីថ្ងៃទី៨ខែ​សីហា​ឆ្នាំ​២០២២ ដែលបញ្ឈប់​ឲ្យក្រុមហ៊ុន​ពាក់​ព័ន្ធអភិវឌ្ឍន៍ភ្នំតាម៉ៅ ដែលមហាជនគ្រប់គ្នាយល់ថាជា​ការបំផ្លាញ​ព្រៃឈើនិងជីវិតសត្វព្រៃនោះក្នុង​នោះគឺតារា​ចម្រៀងលោកខែម ប៊ុនថៃ (ខេមរៈ សិរីមន្ដ)និងមាស សុខសោភា ។តារារាមសុខសោភា បានចេញសារគាំទ្រ​ចំ​ណាត់​ការ​របស់​ប្រមុខរដ្ឋាភិបាលកាលពីថ្ងៃទី៩ខែសីហា ឆ្នាំ២០២២ ខណៈដែលលោកខែម ប៊ុនថៃ វិញបាន​ចេញ​សារស្រដៀងគ្នានេះតាំងពីថ្ងៃទី៨ខែសីហាឆ្នាំ២០២២ ពោលគឺខុសគ្នាតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្ដែភាពដូចគ្នាគឺទាំង​សុខសោភា និងលោកប៊ុនថៃ ទទួលលទ្ធផលពីការឌឺដងនិងរិះគន់​ចំៗ​ដូច​គ្នាតែម្ដង ខណៈដែលតារាទាំងពីរ​បាន​ជ្រើសវិធីដូចគ្នាគឺមិន​ឈ្លោះឬតបតបហើយក៍​គ្មាន​ប្រតិកម្មណាមួយឆ្លើយទៅអ្នកដែលធ្វើ​ឲ្យពួកគេស្ពឹកមុខនោះ​ដែរ។

~

~

អ្នកគាំទ្រទាំង​សុខ​សោ​ភា និងលោកប៊ុនថៃ ខ្លះថាការខមិនរបស់មហាជនទៅតារាទាំងពីរគឺធ្វើឲ្យពួក​គេចត់​បាយ និង​ខ្លះឲ្យយោបល់ថាសុខសោភា-ប៊ុនថៃ បើលុបសារបង្ហោះនោះចោលល្អជាងរក្សារ​ទុកតែ​គិត​មក​ដល់ថ្ងៃ​ទី១០សីហា នេះតារាដែលធ្លាប់ច្រៀងរួមគ្នានៅផលិតកម្មU2 នោះមិនបានលុប​ចេញ​ឡើយ តែបែជាធ្វើ​មិនដឹង​រឿងអីទៅវិញ។

~

ហ្វេសបុកឈ្មោះលី ហេង បានខមិនទៅសុខសោភា ថា”បឹងតាមមោគ ចែធ្លាប់សុំកុំ​ឲ្យ​លុប ឥឡូវគេលុប​ហើយ”​។​សយ សុគន្ធបញ្ញា ខមិនថា”អរណុណអីបង រឿងអស់ព្រៃមែន​?”។​Morm Sithorn ខមិនថា “សុទ្ធតែតារាប្រឹង​ទ្រពង ដើម្បីរស់”។Tola Peanh ខមិនថា “ហេតុអ្វីពូ​កែម្លេះ ទ្ររហូត​មើលមិនឃើញ ខុសថាជាត្រូវ ខ្មៅថាជាស អាក្រក់ថាល្អ”។Mo Nineath ខមិន​ថា​”​ភ្លើងរលត់​ហើយ ទើបទាញយកប្រយោជន៍”។គ្រាប់ពេជ្រ ខមិនថា”ប៉ុន្មាន​ថ្ងៃ​មុនដូច​អណ្ដើក​ក្នុងស្នូក តារាឥឡូវតែស្ក ដែរ ចេញក៍ដឹង ចូលក៍ដឹង”។Tith Sokna ខមិនថា”ខ្ទេចខ្ទី​អស់ចង់​មួយប្រ​ទេសហើយ លេងមួយយកប៉េសិន”។Chea So ខមិនថា”ក្របីស៊ីស្រូវបងមិន​សូវ​​ហ៊ាន​ដេញ ក្របីដើរចេញ បងដេញឲ្យស្រីមើល ក្រពើក្នុងទឹកបងមិនសូវហ៊ានចាប់ ក្រពើ​ងាប់ស្រាប់បង​ចាប់ឲ្យស្រីមើល”។Yi Fan ខមិនថា”​ទាល់តែគេឈប់ហើយបាន​ហ៊ាននិយាយ​Idol ប៉ុន្មានថ្ងៃមុន​ឲ្យស្ងាត់ឈឹង”។

~

នៅមានសារខមិនជាច្រើននាក់ទៀតទៅលើមាស សុខសោភា ដែលភាគច្រើនហាក់​ដៀម​ដាមនិង​ដាស់ស្មា​រតីតារាវ័យជាង៤០ឆ្នាំរូបនេះជុំវិញ​រឿងអយុត្តិធ័មក្នុងសង្គម។​ប៉ុន្ដែគេចាំ​បានថាកលពីឆ្នាំ២០១៨ មាស សុខសោភា នេះហើយដែលជាតារាខ្មែរតែម្នាក់គ់តហ៊ាន​ឡើងនិ​យាយទល់មុខលោកនាយករដ្ឋមន្រ្ដីដើម្បីស្នើរសុំកុំ​ឲ្យលុប​បឹងតាមោគ ឬបឹងកប់ស្រូវ ប៉ុន្ដែទី​បំ​ផុត​ពេលនេះក្រុមឈ្មួយនៅតែលុបដដែលទើបធ្វើឲ្យសោភា គ្មានវាចាថ្លែង ហើយស្រាប់​តែ​ពេលនេះនាងមកស្ពឹកមុខព្រោះតែចេញសារគាំទ្រស ជ ណ របស់រដ្ឋាភិបាលពាក់ព័ន្ធ​ភ្នំតាម៉ៅ​ទៅ​វិញ។

~

គូរបញ្ជាក់ថាក្រៅពីមាស សុខសោភា និងខែម ប៊ុនថៃ នោះគេនៅមិនទាន់ឃើញតារា​ល្បីៗ​ផ្សេងទៀតដូច​ជា​លោក​​ព្រាប សុវត្ថិ,ពេជ្រ សោភា ,ឱក សុគន្ធកញ្ញា,សុគន្ធ និសា និង​សុខ ពិសី ជាដើមចេញសារទាក់ទងភ្នំតាម៉ៅ​ដូចតារាទាំងពីរដួង​ខាងលើនោះទេទើបធ្វើឲ្យពួក​គេចផុតពីការរិះគន់លើបណ្ដាញសង្គម។សម្រាប់សុខសោភា ដែលធ្លាប់តែក្លាហាន​ជាង​តារា​ផ្សេងៗពាក់ព័ន្ធបឹងតាមមោគ នោះពេលនេះនាងហាក់បាក់ស្បាតបានជា​អំឡុង​ពេលគ្រឿង​ចក្រឈូសឆាយភ្នំតាម៉ៅនាងបែជានៅសម្ងំស្ងៀមហើយ​ពេលក្រុមហ៊ុនទាំងនោះដកថយអស់ទើប​តែនាង​ចេញសារគាំទ្រ។ដោយឡែកស្វាមីរបស់សុខសោភា លោកអ៊ឹត រ៉ាដា បាន​ចេញ​សារគាំទ្រ​រាជ​រដ្ឋា​ភិបាល​តាំងពីភ្លាមៗក្រោយសម្ដេចតេជោចេញស ជ ណ ម្លេះតែលោក​មិន​ត្រូវបាន​គេចំអក​ឲ្យ​ដូចសោភា ឡើយ។

~

គូរបញ្ជាក់ថាក្រៅពីបង្ហាញការស្រលាញ់និងការពារបរិដ្ឋានជាញឹកញាប់នោះមាស សុខសោភា ក៍ធ្លាប់ចូល​រួមដាំដើមឈើជាច្រើនដើម​ផងដែរទើបធ្វើឲ្យនាងនិង​ស្វាមីសុទ្ធ​តែ​ជាអ្នក​ផ្សារភ្ជាប់ជាមួយធម្មជាតិដូចគ្នា។

~

ដោយឡែកទាក់ទងអាជីពចម្រៀងវិញសុខសោភា ដែលទៅឈជើងនៅរាម ជាង១ឆ្នាំទៅហើយនោះពេលនេះ​នាងនៅតែមិន​ទាន់មានបទ១ណា​ផ្ទុះខ្លាំងដូចមុនទេ បើទោះជា​កាលពីដើមខែមករាឆ្នាំ២០២២ នាងធ្លាប់ប្ដេជ្ញាថា​នឹង​បង្ហាញអ្វី​ដែល​ថ្មីបំផុតក្នុង​អាជីពនៅឆ្នាំ​នេះ​ដើម្បីឲ្យFan នាងភ្ញាក់ផ្អើលក្ដី។ប៉ុន្ដែសុខសោភា នៅតែចេញ​ច្រៀង​សម្ដែង​តាម​ឆាកតន្រ្ដីធំៗជាធម្មតា ហើយភាគច្រើននាងលើកយកបទចាស់ល្បីៗ​ច្រៀង​ឡើង​វិញ​ទើប​ធ្វើឲ្យ​នាងនៅតែត្រូវប៉ាន់៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments