Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈប្លែកភ្នែក ដេវីត និងមង្គល តែងខ្លួនកាន់តែទាក់ទាញភ្នែកមហាជន

ប្លែកភ្នែក ដេវីត និងមង្គល តែងខ្លួនកាន់តែទាក់ទាញភ្នែកមហាជន

~

ភ្នំពេញ៖អតីតតារាចម្រៀងហង្សមាសលោកងួន ចាន់ដេវីត(G-Devith )បានតុបតែង​ខ្លួនប្លែក​ជាង​​ពេលណា​ទាំងអស់សម្រាប់បទចម្រៀងMVថ្មីរបស់ខ្លួន”Goblin)រហូតដល់Fan មិនដឹងថា​ឈុត​នោះ​គេហៅថាជាអ្វី​ទៀត​ផងព្រោះបើក្រឡេក១ភ្លែតស្មាន​តែមនុស្សយន្ដ។​តែយ៉ាងណា​ការ​​លេងខ្លួនបែបគ្មានអ្នកណាអាចធ្វើដូច​បាន​របស់ចាន់ដេវីត នាពេលនេះធ្វើឲ្យអ្នកគាំ​ទ្ររប​ស់​​គេ​ដែលភាគច្រើនជាយុវវ័យនោះបានសរសើរសង្សារនាងទេព បូព្រឹក្ស រូបនេះព្រោះថាអ្នក​សិល្បៈ​​បើលេងខ្លួនដដែលវាជាសត្រូវនៃអ្នកទស្សនា។

~

~

~

~

គេកត់សម្គាល់ដែរថាអំឡុងពេលដែលងួន ចាន់ដេវីត ចេញម៉ូដពិសេសនេះដែរស្រាប់​តែ​បុរសរូបសង្ហារដែល​មុននេះធ្វើឲ្យស្រីស្អាតហ៊ុន ច័ន្ទនីរ័ត្ន ចង់ទៅលោតទឹកសម្លាប់ខ្លួន​នៅស្ពានជ្រោយចង្វា ព្រោះតែបុរសដែល​ធ្លាប់​ស្និតស្នេហ៍នាងរូបនេះងាក​ទៅកៀកកៀយ​ជាមួយអ្នកមេម៉ាយទ្រព្យស្ដុកគឺលោកសេង មង្គល(ហូ ប៉ូសេង)នោះ​ក៍បានគ្រងឈុតស្ដេចនាគ វាសុគី ដែលមានព្រះ​កេស​ច្រើន មានរិទ្ធអស្ចារ្យ ហើយជាអ្នកស្ម័គ្រចិត្តធ្វើជា​ខ្សែព្រ័ត្រ​សម្រាប់​ពួកយក្សនិងទេព ទាញភ្នំ​កៃលាស់ ធ្វើជាស្នូលកូសមុទ្រទឹកដោះ យកទឹកអម្រិត្រ ជីវិតអមតៈ​នោះ បង្ហា​ញខ្លួននៅ​ក្នុងកម្មវិធី​Mister Cambodia 2022។

~

~

កាលពីថ្ងៃទី៥សីហា ផងដែរ ដែលធ្វើ​ឲ្យ​មានការជជែកច្រើននៅលើ​បណ្ដាញសង្គម​ព្រោះនារីៗខ្លះតាមដានទៅលើសាច់ដុំ​ធំៗរបស់​លោកមង្គល ថាគូរឲ្យ​ចង់​ស្ទាបអង្អែលលេង។​តាមរយៈការបញ្ចេញឈុតពិសេសរបស់​លោក​ចាន់ដេវីត និង​មង្គល នាពេលនេះតារាទាំងពីរទទួល​បានការចាប់​អារម្មណ៍​ដូចគ្នា ខណៈ​ដែល​ម្នាក់ជាតារា​ចម្រៀងនិង១ទៀតជាតារាសម្ដែងហេតុនេះ​ហើយតារាទាំងពីរប្រឹងប្រែង​រកធី​ផ្សេង​ៗគ្នាដើម្បីឲ្យទស្សនិកជនកាន់តែផ្ដោតបន្ថែមពីលើសម្ថភាពសិល្បៈរបស់ពួកគេ។

~

~

~

គូរបញ្ជាក់ថាងួន ចាន់ដេវីត បានសាងស្នេហ៍ជាមួយនាងទេព បូព្រឹក្ស ជាច្រើនឆ្នាំមក​ហើយ តែពួកគេមិន​ទាន់​មានគម្រោងដឹកដៃគ្នាចូលរោងការឡើយ។ចំណែកលោកសេង មង្គល វិញមុននេះបានបង្ហាញភាព​ស្និតស្នាល​ជាមួយស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ដូចគូសង្សារ តែគូរ​ឲ្យ​ស្ដាយពេលលោកងាកទៅល្អិតល្មូតជាមួយអ្នកមេម៉ាយ​ទ្រព្យស្ដុកម្នាក់ដូចគូស្នេហ៍​នោះ​នីរ័ត្ន បានឆ្លើយតបភ្លាមៗតាមរយៈការបង្ហាញមុខសង្សារថ្មី​ជាគ្រូពេទ្យរូបសង្ហារ​ទើប​ធ្វើឲ្យ​មង្គល បង្ខំចិត្តចេញមុខបញ្ជាក់ថាលោកមិនមែនជាសង្សាររបស់នាង​ឡើយពោលគឺចាត់​ទុក​តារា​រូបនេះ​ប្រៀបដូចជាប្អូនស្រី៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments