Wednesday, September 27, 2023
Google search engine
Homeព័ត៌មានសិល្បៈហេតុអីឱក សុគន្ធកញ្ញា ព្រលែងតួឯកភាពយន្ដអស់​៣ឆ្នាំ?

ហេតុអីឱក សុគន្ធកញ្ញា ព្រលែងតួឯកភាពយន្ដអស់​៣ឆ្នាំ?

~

~

ភ្នំពេញ៖ ឱក សុគន្ធកញ្ញា បានក្តាប់តំណែងធំជាគណៈកម្មារការ(Judge) និងគ្រូបង្វឹក(Coach)​ពីកម្មវិធីប្រលង​ចម្រៀងធំៗស្ទើតែគ្រប់មុខនៅហង្សមាសទើបធ្វើឲ្យនាងនៅតែរក្សារសកម្មភាពសិល្បៈលេចធ្លោបើទោះជាមិនសូវមានបទចម្រៀងល្បីៗច្រើនដូចមុនក្ដីដែលក្នុងនោះមានដូចជាCambodian Idol ,The Voice Cambodia ,The Voice Kids Cambodia និងX Factor Cambodia ដែល​បណ្ដារកម្មវិធីខាងលើនេះ ស្ថិតនៅក្រោមការគ្រប់គ្រង​របស់​ស្វាមីនាងលោក​អ៊ឹង សុខលី ទាំងអស់។ប៉ុន្ដែសំណួរដែលមហាជនចង់ដឹងថាហេតុ​អីបានជាពេលនេះ​សុគន្ធ​កញ្ញា នៅតែព្រលែងតំណេងជាតួឯកភាពយន្ដ ?

~

~

ការលើកឡើងបែបនេះដោយសារ​តែ​កាល​ពីពាក់កណ្ដាលឆ្នាំ២០១៩ សុគន្ធកញ្ញា បានបោះបង់ឱកាសធ្វើជាតួឯកម្ដងរួចទៅហើយ​ដោយសារតែពេលនោះនាងជាប់រៀប​ការនិងមាន​ផ្ទៃ​ពោះភ្លាមៗទើបធ្វើឲ្យសុខ ស្រីនាង ចូលមកជំនួសនាងក្នុងភាពយន្ដខ្នាតធំរឿង”ខ្ញុំមានញាណលើស” ដែលថត​ចប់តែមិនទាន់ដាក់បញ្ចាំង។

~

ក្រោយសុគន្ធកញ្ញា បានសម្រាលកូនរឹងដៃជើងក៍មានដំណឹងថានាង​នឹងចាប់ដៃ​ជា​មួយ​លោកខែម ប៊ុនថៃ លេងទាំងរឿងភាគនិងដុំ ខណៈដែលក្រុមផលិតរឿងភាគទាំង​៤ច្រក​របស់ហង្សមាសរង​ចាំតែចម្លើយពីនាងឆ្លើយOk ប៉ុណ្ណោះ ពួកគេនឹងចេញថតភ្លាមៗ តែរហូត​មក​ដល់​ពេលនេះកូនរបស់សុគន្ធកញ្ញា អាយុជាង២ឆ្នាំទៅហើយនាងនៅតែស្ទះការ​ធ្វើជាតួ​ឯកដដែល។

~

~

យ៉ាងណាជុំវិញការដែលឱក សុគន្ធកញ្ញា ពន្យាពេលថតរឿងម្ដងជាពីដងនេះត្រូវ​បាន​អ្នកដឹកនាំសម្ដែង​នៅ​ហង្ស​មាសម្នាក់ប្រាប់ក្នុងល័ក្ខខណ្ឌសុំមិនឲ្យដាក់ឈ្មោះថាប្អូនថ្លៃថៅកែហង្សមាសរូបនេះគិតថានាងចង់ថតពេលភាពយន្ដពេលណាក៍បានទើបមិនចាំបាច់ត្រូវតក់ក្រហល់នោះ។

Director រូបនោះបន្ថែមថាពេលនេះសុគន្ធកញ្ញា រវល់​ច្រើនទៅលើការធ្វើ ជាគណៈ កម្មារការCambodian Idol រដូវកាលទី៤ហើយនឹងត្រៀមខ្លួនThe Voice Kids Cambodia រដូវកាលទី៣ អីចឹងមិនអាចឆ្លៀតថតរឿងបានទេ

~

~

ព្រោះការថតភាពយន្ដត្រូវការពេលវេលា​ច្រើន​ដោយ​ប្លង់ភាគច្រើននៅតាមខេត្ត។ប្រភពនោះបន្ថែមថាសុគន្ធកញ្ញា មិនមែន​ពន្យា​ពេល​ថតរឿងដោយ​សារតែ​លោកខែម ប៊ុនថៃ ឡើងឧកញ៉ាគ្មានពេលលេងសិល្បៈពេញទំ​ហ៊ឹងនោះ​ទេ ព្រោះគេអាចប្ដូរតួប្រុសបាន តែតាម​លោកគិតថាមកពីនាងមិនទាន់មានពេលវេលា​នឹងការ​ត្រៀម​ខ្លួនប៉ុណ្ណោះ។

~

~

ទោះជាឱក សុគន្ធកញ្ញា ស្ទះការធ្វើជាតួឯកជាង៣ឆ្នាំទៅហើយក្ដី តែតារាស្រីរួមទ្រនុំ​ដែ​លបាន​បន្ថែមអាជីព​ភាព​យន្ដពីលើចម្រៀងនេះមានដូចជាពេជ្រ សោភា​,សុ​គន្ធ និសា ,សួស វីសា ,វី ឌីណែត ,កែវ សុបញ្ញា ,ពេជ្រ សូលីកា ,រ៉េត​ ស៊ូហ្សាណា និងប៉ាច គីម​មួយ ជា​ដើម៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments