~
ភ្នំពេញ៖ ស្រីស្អាតហ្វា ហ្វា ហៅស្រីយី ដែលថានាងនិងនាយចឺម នៅតែបន្ដរាប់អានគ្នាជាធម្មតានោះប្រហែលជារឿងពិតមិនដូចអ្វីដែលតារាតូចតន់រូបនេះវាចាឡើយ ព្រោះក្រោយពួកគេចែកផ្លូវគ្នាជាង១ឆ្នាំនោះអ្នកទាំងពីរព្យាយាមគេចចេញពីគ្នារៀងៗខ្លួនដើម្បីកុំឲ្យប៉ៈទង្គិចដល់ចំណងស្នេហាថ្មីទាំងសងខាងផង និងពិបាកប្រឈមមុខផងដែរ។ប៉ុន្ដែថ្មីៗនេះហ្វា ហ្វា ធ្វើដូចការសន្យាមែនថានាងនៅតែថតបទចម្រៀងឲ្យសាន់ដេឲ្យតែគេហៅថត តែពលនេះនាងមិនមែនថតបទនាយចឺម ទៀតនោះទេគឺថតបទចម្រៀងរបស់លោកវេហាស៍ ដែលជាអ្នកស្និតជាមួយនាយចឺម ទៅវិញ។
~
អ្នកខ្លះលើកឡើងថាស្រីយី ថតបទជាមួយប្អូនប្រុសមាស សាលី នោះមើលទៅស្និតស្នាលគ្នាដូចគូសង្សារបែបនេះប្រហែលជានាងចង់បញ្ឈឿរចិត្តលោកមេសា ហើយមើលទៅ ស្រាប់តែភ្លាមៗនោះហ្វា ហ្វា ថ្លែងថា”សង្សារលេងៗ”ហើយឃើញដូចនោះវេហាស៍ តបថា”លេងៗបាន បើមែនទែនគឺបែកក្បាល”។
~
~
ទាំងហ្វា ហ្វា និងនាយចឺម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពួកគេនៅតែធ្វើការងារសិល្បៈជាមួយគ្នាជាធម្មតាប្រសិនបើមានការតម្រូវពីអ្នកដឹកនាំ។តែគេជឿរថារឿងរ៉ាវនេះប្រហែលជាមិនអាចទៅរួចឡើយ ព្រោះតាំងពីលោកមេសា ភ្ជាប់ស្នេហាជាមួយអ្នកមេម៉ាយសេង សុខឃីម មកមានន័យថាបទចម្រៀងថ្មីៗរបស់លោកមេសា ទាំងអស់គឺតួឯកក្នុងMVជាសង្សារថ្មីរបស់នាយចឺម នាងសុខឃីម មិនមែនហ្វា ហ្វា នោះទេ។
~
~
~
ប៉ុន្ដែហ្វា ហ្វា វិញក្រៅពីព្យាយាមលាក់បាំងរឿងពីមូលហេតុនៃការប្រេះឆាលោកមេសា នោះពេលនេះតារាដែលបានសារភាពកែដើមទ្រូងរូបនេះហាក់មិនក្វល់ក្វាយច្រើនពីសកម្មភាពរបស់នាយចឺម ទៀតនោះទេ ព្រោះនាងកំពុងតែសាងស្នេហ៍ថ្មីជាមួយទាហ៊ានអាកាសអាមេរិកលោកSanan Sithadin ដែលពួកគេបានណាត់ជួបគ្នាផ្ទាល់នៅឆ្នាំ២០២៣ ខាងមុខនេះទៀតផង ខណៈដែលការសាសងតាមOnline គឺមានស្ទើតែជារៀងរាល់ថ្ងៃ។
~
~
អ្វីដែលគេជឿរថាហ្វា ហ្វា មិនអាល័យនាយចឺម ទៀតនោះគឺថ្មីៗនេះនាងបានវ៉ាក់អើជាមួយនាងសេង សុខឃីម ដោយពួកគេថែមទាំងព្រមថតសម្ដែងស្ពតមួយរួមគ្នាហាក់ដូចជាគ្មានរឿងអ្វីកើតឡើងទៅវិញ។
~
ទស្សនិកជនរងចាំមើលថាតើក្រោយស្រីស្រស់ហ្វា ហ្វា ចេញMV អោបរឹតជាមួយប្អូនមាស សាលី ដែលជ្រកក្រោមទ្រនុំនាយចឺម នោះហើយលោកមេសា នឹងមានប្រតិកម្មបែបណាទៅ?
~
~
~