~
ភ្នំពេញ៖ សុខ ពិសី នៅតែយកជម្រើសក្នុងការចាប់ដៃជាមួយលោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ជាងតារារួមក្រុមផ្សេងៗទៀតបើទោះជានាងមិនចេះប្រកាន់ដៃគូហើយធ្លាប់ច្រៀងសម្ដែងជាមួយនាយចឺម ,ខាន់ ជេសម៍ ,បូទី និងអ្នកចម្រៀងមួយចំនួនទៀតក្ដី ប៉ុន្ដែអ្នកដែលពិសី លេងជិតដិតជាងគេក្រោយលោកខែម ប៊ុនថៃ ដើរចេញពីសាន់ដេនោះគឺនៅតែជាលោកចាន់ឆោម ដដែល។
~
~
អ្វីដែលគូរឲ្យកត់សម្គាល់នាពេលនេះទោះជាពិសី ថតសម្ដែងជិតស្និតយ៉ាងណាជាមួយតារាចម្រៀងប្រុសឬតារាសម្ដែងទាំងឡាយដោយមានឈុតខ្លះត្រូវតួប្រុសអោបរឹតនិងថើបទៅតាមបទចម្រៀងក្ដី តែលោកឡាយ សុខចំរើន ដែលជាថៅកែសាន់ដេហើយត្រូវបានគេគិតថាជាគូស្នេហ៍របស់នាងនោះលោកមិនដែលចេះប្រចណ្ឌនិងហួងហែងលើពិសី ម្ដងណាឡើយពោលគឺលោកបានដឹងច្បាស់ពីអាជីពសិល្បៈ។
~
~
ហេតុនេះហើយការឆេះដុំនៅពេលដែលស្រីស្អាតត្រូវលេងឈុតពិសេសនោះគឺប្រាកដជាមិនអាចកើតឡើងបានទេគឺដូចគ្នាទៅនិងឱក សុគន្ធកញ្ញា,មាស សុខសោភា និងសុគន្ធ និសា ដែរដែលស្វាមីរបស់ពួកគេអត់ដែលមានជម្លោះណាមួយនៅពេលដែលភរិយាថតឈុតអោបថើបជាមួយតារាប្រុសទៅតាមសាច់រឿងនោះឡើយ។ដោយឡែកអ្នកស្និតពិសី បានបង្ហើបឲ្យដឹងថានេះហើយជាមូលហេតុដែលតារាសាច់ដូចម៉ែសំឡីរហ័សនាមរាជនីសម្រស់រូបនេះចង់ជ្រើសរើសបុរសនៅក្នុងរង្វង់អ្នកសិល្បៈធ្វើជាគូស្នេហ៍ ដើម្បីកុំឲ្យពិបាករក្សារដៃគូបានយូអង្វែងនោះ។
~
ចំពោះក្រុមអ្នកតាមដានសកម្មភាពសិល្បៈរបស់សុខ ពិសី បាននិយាយថាអតីតតារាKH និងNice Stars រូបនេះក្រោយបាត់បង់ដៃគូពិសេសលោកខែម ប៊ុនថៃ ហើយពេលនេះនាងក្លាយទៅជាដៃគូរបស់លោកឆាយ ចាន់ឆោម នោះពិសី មិនធ្លាក់ចុះដោយសារតែប្ដូរដៃគូនោះទេ ប៉ុន្ដែវាជាបទពិសោធន៍មួយផ្នែកទៀតរបស់នាងក្នុងការច្រៀងជាមួយតារាប្រុសខ្លាំងៗ។ប៉ុន្ដែសំណួរថាស្រីស្អាតពិសី នឹងនៅតែជាតួឯករបស់សាន់ដេជាច្រើនឆ្នាំទៀតព្រោះថៅកែមិនអាចឲ្យតារាស្រីណាផ្សេងៗទៀតរបស់ផលិតកម្មនេះនៅលើនាងនោះត្រូវបានអ្នកចម្រៀងដែលជិតដិតពិសី នោះបាននិយាយការពារអ្នកចម្រៀងសាច់ដូចបណ្ដូលចេករូបនេះថានៅលើសម្ថភាពរបស់តារាមិនមែនល្បីជាងគេដោយសារតែនាងជាសង្សារថៅកែឡើយ។
~
សូមបញ្ជាក់ថាសុខ ពិសី បានព្យាយាមលាក់លៀមរឿងស្នេហា១០ឆ្នាំមកហើយបើទោះជានៅក្នុងពិភពសិល្បៈ នឹងមជ្ឈដ្ឋានខាងក្រៅខ្លះពួកគេសុទ្ធតែបានដឹងថានាងជាសង្សារលោកចំរើន ក្ដីតែទាំងសងខាងមិនដែលសារភាពស្នេហ៍សូម្បីតែម្ដង។យ៉ាងណាឆ្នាំនេះពិសី មានអាយុ៣២ឆ្នាំទៅហើយ ហេតុនេះគេជឿរថានាងមិនអាចចាំថ្ងៃចូលរោងការរហូតដល់វ័យ៤០ឆ្នាំនោះទេ ពោលគឺនឹងជ្រើសផ្លូវដូចឱក សុគន្ធកញ្ញា ជាមិនខានពោលគឺប្រថុយរៀបការទាំងមិនខ្លាចទីផ្សារចម្រៀងធ្លាក់ចុះឡើយព្រោះថាដល់ពេលវេលាមួយដែលមិនអាចលាក់បាំងបានតទៅទៀត ហេតុនេះហើយច្បាស់ណាស់ថាមិនអាចពិសី លាក់បាំងស្នេហ៍រហូតដល់១០ឆ្នាំទៅមុខទៀតទើបនាងព្រមសារភាពនោះឡើយ។
~
ចំណែកFan របស់ពិសី វិញពួកគេតែងតែជម្រុញឲ្យពិសី មានភាពក្លាហានព្រមលាតត្រដាងស្នេហ៍ពិតព្រោះបើនៅតែលាក់លៀមបែបនេះទៀតច្បាស់ជាចំណងស្នេហាកាន់តែសោះកក្រោះនឹងគ្មានភាពផ្អែមល្ហែមស្នេហ៍ដូចគូស្នេហ៍តារាដ៍ទៃទៀតឡើយ។
~
ក្រៅពីសុខ ពិសី តារាដែលសាងស្នេហ៍ដោយមិនបើកចំហនៅឆ្នាំ២០២២ នេះមានដូចជាពេជ្រ សោភា,សុខ សោម៉ាវត្តី ,កែវ និសា ,រ៉េត ស៊ូហ្សាណា ,វី ឌីណែត ,តន់ ច័ន្ទ សីម៉ា និងអ៊ីវ៉ា ជាដើម៕
~
~
~
~