Friday, October 7, 2022
Google search engine
Homeព័ត៌មានសិល្បៈមាន សូនីតា ៖ថៅកែលើកមួយក្រឺតទៀត!

មាន សូនីតា ៖ថៅកែលើកមួយក្រឺតទៀត!

~

ភ្នំពេញ៖ស្រីសា្អតមាន សូនីតា ដែលយូៗចេញតាមភាពយន្ដនិងMVម្ដងព្រោះនាងច្រើនតែ​ផ្ដោត​ទៅ​ការការកស៊ី​និងដើរកម្សាន្ដនៅក្រៅស្រុកច្រើនជាងលេង​សិល្បៈនោះស្រាប់តែពេលនេះស្រី​ស្រស់ត្រូវថៅកែហង្សមាស​លើក​១ក្រឺតទៀតតាមរយៈការប្រគល់តំណែងតួឯករឿង”ខោល”ដែលចាប់ដៃជាមួយតារាប្រុសលោកកែ សុវណ្ណារ៉ារ៉េត ហៅហ្សូណូ និងដឹកនាំដោយលោកខាំ ភូរិ ផងដែរ។នេះជា​ភាព​​យន្ដ​ថ្មី​មួយ​ទៀតរបស់សូនីតា បន្ទាប់​ពីនាងទទួល​បាន​ការចាប់អារម្មណ៍​ក្នុងភាពយន្ដ​រឿង​”ផ្កាថ្ម”របស់ផលិតកម្មធំមួយនេះកាលពីឆ្នាំមុន ស្របពេលដែលថ្មីៗ​នេះ​ភាព​​យន្ដ​រឿង”ពេលម៉ែ ចាស់ទៅ”ដែលនាងសម្ដែងជាតួឯកទើបបានដាក់បញ្ចាំង។

~

~

យ៉ាងណាក្នុងជំនួបកន្លងមកមាន សូនីតា ថានាងមានគោលការណ៍ផ្ទាល់ខ្លួនគឺ១ឆ្នាំ​ថត​ភាពយន្ដតែ១រឿងទេ ដើម្បីយកពេលដែលសេសសល់ទៅរកស៊ីនិងដើរលេងនៅបរទេស ម្យា​ង​នាងថាបើសម្រុកថតរឿង​ជាប់ៗ​គ្នា​ពេកអាចនឹងបាក់កំលាំង​ប៉ៈពាល់ដល់សម្រស់និងធ្វើ​ឲ្យ​អ្នក​ទស្សនាសាំផងដែរ។សូនីតា ថាទាំងភាពយន្ដនិងខារ៉ា​អូខេពោល​គឺនាងទទួលថត​សម្ដែ​ង​​តែ​រឿង​និងបទណាដែលនាងស្រលាញ់ប៉ុណ្ណោះ បើមិនពេញចិត្តនាងមិន​លេង​នោះទេ។​

~

~

ចំពោះការទទួលបានតួឯកជាថ្មីរបស់សូនីតា នៅហង្សមាសរូបនេះគេជឿរថានាងនឹងឡើងកូដ​ថែមមួយ​ក្រឺតទៀតជាមិនខាន ខណៈដែលថៅកែស្រីហាងកាហ្វេ១នៅម្ដុផ្សារទួល​ទំពួងរូបនេះ​សម្រស់កាន់តែគូឲ្យក្នក់​ក្នាញ់ទៅៗនារយៈពេលចុងក្រោយនេះ។

~

~

មាន សូនីតា ដែលជាក្មួយរបស់អ្នកនាងចន ច័ន្ទលក្ខិណា ត្រូវបានគេចាត់ទុកថា​ជាតារា​ដែលចូលចិត្តដើរ​តំ​ណើរ​ទៅក្រៅស្រុកជាងគេពោលគឺនាងចំណាយលុយរាប់ម៉ឺនដុល្លារក្នុង១ឆ្នាំ​ៗ​ដើម្បីទៅទីណាដែលនាង​ចាត់​ទុកថាជាការសាកថ្មឲ្យជីវិត​នោះ។ស្រីស្រស់ធ្មេញចំពើស​រូបនេះ​ក៍ជាតារាដែលចូលចិត្តទិញអ៊ឺវ៉ាន់ម៉ាកប្រេន ប្រេន នៅបរទេសដែរគឺដូចគ្នាទៅនិងនាង​កែវ និសា ,ទេព បូព្រឹក្ស និងគង់ ច័ន្ទស្រីមុំ ជាដើម។

~

ទោះជាយ៉ាងណា​ជុំវិញរឿងថាតើសូនីតា មានប្រាក់ចំណូលពីណាបានជានាងអាចហោះទៅចាយ​លុយនៅប្រទេសណា​ក៍បាន​ឲ្យតែនាងមានចិត្តចង់នោះនៅជាចម្ងល់របស់មហាជនគ្រប់គ្នាដដែល ព្រោះអតីតFreshie រូបនេះមិន​ដែល​និ​យាយពីប្រភពលុយនិងថានាងទៅដើរលេងនៅស្រុកគេនោះជាមួយអ្នកណាឡើយ។

~

~

~

គូរបញ្ជាក់ដែរថាមាន សូនីតា ស្ថិតក្នុងចំណោមតារាវ័យក្មេងដែលមានទ្រព្យច្រើនគិត​ត្រឹម​ឆ្នាំ២០២២ ព្រោះនាង​រស់នៅផ្ទះវីឡារយ៉ាងប្រណិតនិងជិះរថយន្ដទំនើបៗ ហើយស្រី​ស្រស់​មានហាងដល់ទៅផ្ទាល់ខ្លួនដល់​ទៅ៣ផ្សេង​គ្នាគឺហាងកាហ្វេ១​​,ហាង​​​កាត់​ដេរ និង​ហាង​ក្រម៉ា ដែលការធ្វើអាជីវកម្មខាងលើព្រមគ្នានេះត្រូវបានគេប្រ​មា​ណ​ថាស្រីស្រអែមស្រស់​រូប​នេះ​ចំណាយទុនរាប់សែនដុល្លារឯ​ណ្ណោះ។ប្រភពបានឲ្យដឹងថា​សូនីតា ធ្លាប់មានស្រី​តាម​ស្នេហ៍​ច្រើនជាងប្រុស ប៉ុន្ដែតាំងពីមានព័តមានថាមន្រ្ដីគយវ័យចំ​ណាស់​​ម្នាក់តាមស្នេហានីតា យ៉ាងប្រកិតនោះធ្វើ​ឲ្យ​ក្រុមស្រីស្រលាញ់ស្រី(lesbian)នោះ​ដក​ថយទៅវិញអស់មួយ​ចំនួន​។គេជឿរថាសូនីតា នឹងជ្រើសគូស្នេហ៍ជា​បុរសភេទពេញលក្ខណៈ​១០០%​ជាមិន​ខានដើម្បី​លុប​ដានពាក្យចរចាមអារ៉ាមទាំងឡាយឲ្យអស់ ខណៈដែល​ពេល​នេះ​តារាសម្លេងស្រាលម្នាក់​នេះ​កំពុងតែរីករាយផងនិងក្រៀមស្រពោនចិន្ដាផង ព្រោះនាងជានារីដែល​រស់នៅកំ​ព្រាឪពុក​តាំង​ពី​តូច ប៉ុន្ដែកាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២២ ពុកនាងលោកឧត្តមសេនីយ៍ទោចៅ ម៉ៅវីរៈ បានលា​ចាកលោកក្នុងអាយុ៦០ឆ្នាំចោលនាងទៅហើយ៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments