~
ភ្នំពេញ៖លោកខែម ប៊ុនថៃ បានចេញមុខអះអាងថាខ្លួននឹងផ្ដល់កូនឈើធ្នង់ចំនួន១ពាន់ ដើមដាំ នៅភ្នំតាម៉ៅឡើងវិញជាមួយថៅកែGalaxy ដែលការសន្យាបែបនេះរបស់លោកប៊ុនថៃ ក្រោយប្រមុខរដ្ឋាភិបាលបានសម្រេចចិត្តលុបចោលស ជ ណ របស់ក្រុមហ៊ុនទាំងឡាយដែលអភិវឌ្ឍន៍ភ្នំតាម៉ៅកាលពីថ្ងៃទី៧សីហា ។ប៉ុន្ដែអ្វីដែលគូរឲ្យភ្នាក់ផ្អើលក្រោយតារាហង្សមាសថ្លែងបែនេះស្រាប់តែFan មួយចំនួនរបស់ចម្រៀងរូបនេះបានស្រុះគ្នាចេញមុខឌឺដងឲ្យអតីតតារាU2 រូបនេះដូចទឹកបាក់ទំនប់តែម្ដង។
~
~
ហ្វេសបុកឈ្មោះKuch Sokun បានខមិនថា”ប្រកាច់ពីយូមិនគាំទ្រ ទើបតែឥឡូវ ព្រោងព្រាតIdol”។Chan Trea ខមិនថា”ពេលមានបញ្ហាតារាៗស្ងាត់ដូចគេចុក ដល់តែចឹងផុសព្រោងព្រាត អាហ្នឹងមែនគេហៅថាទ្រពង”។”ហ៊ា ឌី ខមិនថា”កាលពីមិនទាន់សម្ដេចប្រកាសលុបចោលវិនិយោគភ្នំតាម៉ៅ ,តើខេមរៈសិរីមន្ដ នៅឯណា?មានប្រតិកម្មវិនិយោគ បញ្ចេញមតិ ចម្លើយសូន្យ …បែមកឥឡូវ(ក្នុងនាមជាតារាចម្រៀងល្បី សិល្បៈ តែ ស្ក)”។Jeh Zyvannori ខមិនថា”អត់ចេះខ្មាសមាត់ខ្លួនឯងលោកអើយ”។Woojung Kim “ថាដើម្បីប៉ៈប៉ូវផ្លូវចិត្តរបស់ជ្រូកព្រៃ ឧកញ៉ាជួយដាំដើមត្រកួន១ពាន់ដើម សង្ឃឹមថាពុកម៉ែបងប្អូន នឹងយល់ពីទឹកចិត្តដ៍មហិមានេះផងចុះ”។
~
~
Khemra Yoem “អត់ឃើញប្រតិកម្មពេលគេឈូសព្រៃសោះ ដល់ពេលរដ្ឋាភិបាលឈប់ឲ្យឈូស ទើបងើបក្បាលគាំទ្រ ចេះមេះអាយដល”។Dorn ChaiRen II ខមិនថា”ពេលគេឈូសសម្ងំអោយជ្រាបអាយដល ដល់ពេលសម្ដេចឲ្យឈប់ឈូសឆាយ ផុសយកមុខណាស់ចឹង”។Mao Chankosal ខមិនថា“ពេលកំពុងក្ដៅគគុក ចូលជ្រកឲ្យស្ងាត់ជ្រៀប ពេលសម្ដេចសម្រេចលុបចោល គឺដល់ពេលហៃអើអឹងអើយ និងគេដែរល្មម”។
~
~
នៅមានសារខមិនជាច្រើនទៀតពីអ្នកលេងបណ្ដាញសង្គមទៅលោកខែម ប៊ុនថៃ ដោយខ្លះមានទាំងប្រើពាក្យធ្ងន់ធ្ងរនិងចំៗធ្វើឲ្យម្ចាស់បទ”ពើតៗ”រូបនេះឃើញហើយប្រាកដជាឈឺក្បាល។យ៉ាងណាគេកត់សម្គាល់ថាមិនមែនមានតែលោកប៊ុនថៃ ម្នាក់ទេ ដែលអំឡុងពេលប្រជាជានកំពុងតែស្រែកតវ៉ាតាមបណ្ដាញសង្គមរឿងគ្រឿងចក្រឡោមព័ន្ទភ្នំតម៉ៅតែពួកគេដេកលក់អស់នោះប៉ុន្ដែគឺតារាស្ទើតែទាំងអស់ដូចគ្នា ។
~
~
តែក្រោយពេលរដ្ឋាភិបាលចេញស ជ ណ ទើបពួកគេចេញមុខយ៉ងព្រោងព្រាតគាំទ្រភ្លូកទឹកភ្លូកដីតែម្ដង។ចំពោះម្ចាស់បទ”ព្រលិតបាតបឹង”លោកប៊ុនថៃ លោកមិនមានប្រតិកម្មតតបឬចេញមុខឆ្លើយបំភ្លឺរឿងអ្នកដៀមដាមឲ្យលោកចំៗនោះឡើយ ប៉ុន្ដែបែជាបង្ហោះបទលោកច្រៀងបទ”អន្ទងស្នេហ៍”ដែលលោកច្រៀងនៅកន្លែងញាំអាហារទៅវិញ៕
~
~
~
~
~
~