Friday, October 7, 2022
Google search engine
Homeព័ត៌មានសិល្បៈបាត់មុខយូរ! គង់ វង្សយ៉ាទី ៖កាន់តែមានព្រលឹង

បាត់មុខយូរ! គង់ វង្សយ៉ាទី ៖កាន់តែមានព្រលឹង

~

ភ្នំពេញ៖គង់ វង្សយ៉ាទី បានផ្អាកសម្ដែងភាពយន្ដនិងMV ជាច្រើនឆ្នាំមកហើយដោយ​ផ្ដោតតែ​លើ​ការធ្វើMC នៅCtn តែមួយមុខប៉ុណ្ណោះទើបធ្វើឲ្យនាងលែងសូវលេចធ្លោ​ដូចមុន។អ្វី​ដែល​គូរឲ្យកត់សម្គាល់វង្សយ៉ាទី ហាក់មានព្រលឹងជាងមុនពោលគឺឡើងគីឡូចង់ជ្រុល​បន្ដិចរហូត​ដល់មានអ្នកខ្លះថានាងបែកសាច់​ទៀតផង​តាមរយៈការកាន់ក្បាលមីក្រូលើឆាកតន្រ្ដីនោះដែលនេះអាចបណ្ដាលមកពីនាងសប្បាយចិត្ត ញាំបាន​ច្រើន​ហើយមើលទៅព្រោះគិតត្រឹម​ឆ្នាំ​២០​២២ នេះស្រីស្រស់យ៉ាទី ត្រូវបានគេចាត់ទុកនាងថាជាតារាវ័យក្មេង​ដែល​មានទ្រព្យ​ច្រើន​ព្រោះ​មានផ្ទះវីឡារប្រណិត និងជិះរថយន្ដទំនើបៗដូចជាPorsche និងLexus Lx570 ជាដើម។

~

~

អ្នកយកព័តមានយើងបានព្យាយាមទូរស័ព្ទទៅគង់ វង្សយ៉ាទី ជាច្រើនថ្ងៃមកហើយ​តែ​លេខនាងតេមិនចូល​ទើបមិនទាន់អាចសុំការបំភ្លឺបានទេ។តែនៅលើអេតស្ទ័ររីហ្វេសបុកវិញកាលពីពេលថ្មីៗនេះវង្សយ៉ាទី បាន​បង្ហាញក្មេងស្រីម្នាក់ដែលមានត្រេមុខស្រ​ដៀងនាងនោះថាជា​ក្មួយរបស់នាងទៅវិញ ខណៈដែលកន្លង​មកស្រី​ស្រស់រូបនេះត្រូវបានគេសង្ស័យ​ថានាងមាន​កូន​​ដល់ទៅ២នាក់ឯណ្ណោះបើទោះជានាងមិនដែលរៀបការក្ដី តែ​នាងមិនដែលចេញមុខ​បំភ្លឺ​រឿងរ៉ាវទាំងនេះឲ្យបាន​ច្បាស់លាស់​ម្ដងណាឡើយ ដោយថាខ្ជិលនិយាយ​ពាក់ព័ន្ធរឿង​ផ្ទាល់​ខ្លួនទៅវិញ។

~

~

ស្របពេលដែលធ្លាប់​លេច​ឭ​ថានាងមានលោកឧកញ៉ាដល់ទៅ២នាក់ និងអ្នកដឹក​នាំ​កម្មវិធី​សិ​ល្បៈ​ល្បីឈ្មោះម្នាក់ទៀតផងតាម​ប្រ​ជែង​គ្នាដណ្ដើមបេះដូងនាង​។ចំណែក​ទាក់ទង​ការមានលុយ​ទិញរថយន្ដទំ​នើបៗ​​ជិះនោះវង្ស​យ៉ាទី ធ្លាប់ប្រាប់អ្នកយកព័តមានយើង​ថាសម័យ​នេះទៅហើយ​គេអាចទិញឡានថ្លៃៗប៉ុណ្ណា​ជិះ​ក៍បានដែរ ព្រោះបង់រំលោះហើយនាង​ក៍ជ្រើស​វិធី​មួយនេះផងដែរ។

~

~

យ៉ាងណាជុញំវិញគង់ វង្សយ៉ាទី បោះបង់អាជីពសម្ដែងទាំងស្រុងនេះត្រូវបាន​គេ​សង្ស័​យ​​​​ថានាងមានគូស្នេហ៍​តាម​ហួងហែងផងដែរ តែស្រីស្អាតរូបនេះវាចាថានាងគ្មានជាប់​អន្ទាក់​ស្នេហ៍ប្រុសណាម្នាក់ទេ ហើយដើម្បីឲ្យ​អស់មន្ទិលទាំងឡាយនាងចង់រៀប​ការនៅអា​យុ៣០ឆ្នាំ ពោលគឺឆ្នាំ២០២៣ ខាងមុខនេះ ព្រោះបច្ចុប្បន្ននាងកំពុង​តែពិសោធន៍​ស្នេហ៍ជាមួយបុរស​ម្នាក់​តែមិនអាចប្រាប់បានថាជាអ្នកណាឡើយ គឺគ្រាន់តែបង្ហើបថាអនាគតស្វាមី​របស់នាង​​ជាបុរស​វ័យ​ចំ​ណាស់បន្ដិចមិន​មែន​ប្រុស​ក្មេងឬស្ទាវឡើយ។

~

ក្រៅពីគង់ វង្សយ៉ាទី តារាដែលបោះបង់អាជីពសម្ដែងកណ្ដលទីមានដូចជានាងជុំ រចនា​ពេជ្រ ហៅបេប៊ី ,ថន ស្រីណៃ និងអ៊ិន វរលក្ខណ៍ទេពី ជាដើម៕ ប្រភព៖ នគរធំ

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments