Friday, October 7, 2022
Google search engine
Homeព័ត៌មានសិល្បៈប្រវត្តិជូរចត់ ណាន វីសារ ផ្ដើមចេញពីកម្មករសំណង់ចំណាកស្រុក ព្រាត់ម្ដាយឪពុកដើម្បីក្រពះ

ប្រវត្តិជូរចត់ ណាន វីសារ ផ្ដើមចេញពីកម្មករសំណង់ចំណាកស្រុក ព្រាត់ម្ដាយឪពុកដើម្បីក្រពះ

~

កំលោះសង្ហាសាច់សហ្មត់ ណាន វីសារ បេក្ខជនក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodia Idol រដូវកាលទី៤ ទម្លាយជីវប្រវត្តិក្រក្សត់របស់ខ្លួនមិនអៀនខ្មាស់ប្រាប់មហាជននៅលើ បណ្ដាញសង្គមផ្ទាល់ខ្លួន ថាអតីតកាល វីសាល ជាពលករចំណាកស្រុកធ្វើការជាកម្មករសំណង់ក្នុងប្រទេសថៃ។

~

~

បើក្រឡេងមើលរូបរាង សាច់ឈាម ទម្រង់មុខស្រស់សង្ហា គ្រប់គ្នានឹងសន្មត់ថាកំលោះអ្នកលក់ឡាន ណាន វីសារ ជាកូនអ្នកមានទ្រព្យស្ដុកស្ដមក្នុងរាជធានីភ្នំពេញ ប៉ុន្តែវាផ្ទុយស្រឡះពីគ្រប់គ្នាគិតព្រោះថា ណាន វីសារ គឺកើតចេញពីគ្រួសារមានជីវភាពលំបាក ឪពុកម្ដាយ លែងលះគ្នា ម្ដាយជាប់ពន្ធនាគារ គ្មានភាពកក់ក្ដៅតាំងពីកុមារភាព នេះបើតាមសម្ដី វីសារ បានថ្លែងប្រាប់គណៈកម្មាករកាលពីចូលប្រលង Cambodia Idol ក្នុងវគ្គដំបូង មិនតែប៉ុណ្ណោះ វីសារ មិនអៀនខ្មាស់ច្រើនថែមទាំងគាស់កកាយប្រវិត្តខ្លួនថែមទៀតថា រូបលោកធ្លាប់ជាកម្មាករសំណង់ចំណាកស្រុកក្នុងប្រទេសថៃ។

~

~

ណាន វីសារ ថ្លែង៖ “ជីវិតជាការតស៊ូ មិនថាយើងធ្លាប់លំបាកយ៉ាងណា ឱ្យតែយើងមានក្តីស្រម៉ៃ ហើយ ខំពុះពារ តស៊ូ ជំនះគ្រប់ឧបសគ្គ ដើម្បីតាមរកក្តីស្រម៉ៃ ខ្ញុំជឿថាថ្ងៃណាមួយយើងនឹងអាចធ្វើ វាបានជាមិនខាន។ ខ្ញុំពុំធ្លាប់ឱ្យនរណាម្នាក់បានឃើញរូបភាពទាំងនេះឡើយ ប៉ុន្តែខ្ញុំចង់លើក ទឹកចិត្ត ដល់អ្នកដែលបាក់ទឹកចិត្ត ឬកំពុងបាក់ទឹកចិត្ត ឱ្យក្រោកឈរឡើង ដើរឆ្ពោះទៅមុខ ដើម្បីតាមចាប់ក្តី ស្រម៉ៃ ទោះបីនៅសល់ ១% ក៏យើងត្រូវតែមានសង្ឃឹម។ Fight for what you want in life នេះជា រូបភាពកាលខ្ញុំធ្វើកម្មករសំណង់ចំណាកស្រុកនៅប្រទេសថៃ”។

~

ដោយសារតែភាពក្រ និងចង់ងើបប្រឆាំងនិងព្រេងវាសនា វីសារ មិនបានទោទន់អស់សង្ឃឹមក្នុងជីវិត នោះទេ ដោយភាពលំបាក ភាពក្រ បានរុញច្រានឱ្យកំលោះរូបនេះបន្តក្ដីស្រម៉ៃ តស៊ូព្រហ្មលិខិត ផ្ដល់ក្ដីសង្ឃឹមឱ្យខ្លួនឯង ប្រឆាំងមករហូតអាចក្រលាស់ខ្លួនចេញពីភាពក្រលំបាក រហូតដល់ពេលបច្ចុប្បន្ន។

~

បច្ចុប្បន្នក្រៅពីមានការងារជាអ្នកលក់ឡាន សាន វីសារ គឺជាអ្នកចម្រៀង ជាតារាម៉ូដែល ហើយចុង ក្រោយនេះ វីសាល បានបន្តក្ដីស្រម៉ៃចង់ក្លាយជាតារាចម្រៀងអាជីព ដោយកំពុងប្រលងកម្មវិធីចម្រៀង ដ៏ល្បីក្នុងប្រទេសកម្ពុជា Cambodia Idol រដូវកាលទី៤៕ ប្រភព៖ សប្បាយ

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments