~
~
~
កំពូលតារាសម្តែង Marian Rivera (ម៉ារីម៉ា)ទៅអ៊ីស្រាអែលដើម្បីធ្វើជាគណៈកម្មាការក្នុងកម្មវិធី Miss Universe 2021 មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែត្អូញនឹកកូនទាំងពីរបាត់ទៅហើយ ។
~
~
~
នៅប៉ុន្មានម៉ោងមុននេះ កំពូលតារាសម្តែង Marian Rivera (ម៉ារីម៉ា) បានបង្ហាញរូបភាពមួយសន្លឹកថតជាមួយកូនប្រុសម្នាក់គួរឲ្យស្រលាញ់ដែលមិនមែនជាកូនរបស់នាង នៅលើគណនីហ្វេសប៊ុក ដោយអ្នកនាងបីកូនម្នាក់នេះ ធ្វើឲ្យនាងនឹកកូនរបស់ខ្លួន រហូតធ្វើឲ្យនាងបង្ហាញអារម្មណ៏ថា **នាងនឹកកូនៗរបស់នាងណាស់ ** ។ ចំណែកអ្នកគាំទ្រជាច្រើនចូលខមមិនថា កូនប្រុសម្នាក់នេះគួរឲ្យស្រលាញ់ណាស់ ដូចជាកូនរបស់នាងដែរ ។
~
~
~
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ កំពូលតារាសម្ដែង Marian Rivera (ម៉ារីម៉ា) និង ស្វាមី ត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីចូលរួមកម្មវិធី Miss Universe 2021 ក្នុងនាមជាគណៈកម្មាការមួយរូបដែរប្រចាំកម្មវិធី។ ដំណើរទៅកាន់បរទេសពេលនេះក៏មិនខុសពីសព្វដងដែរ ព្រោះគេសង្កេតឃើញវត្តមានស្វាមីរបស់ Marian គឺ Dingdong Dantes ដែលដើរ កាន់ដៃប្រពន្ធជាប់ ប្រៀបដូចគូស្នេហ៍ថ្មីថ្មោង៕
~
~
~
~
~
~