Friday, June 2, 2023
Google search engine
Homeព័ត៌មានសិល្បៈក្រលាប់ចាក់ហើយ! ចំរើន សុភ័ក្រ្ដ តូចចិត្តខ្លួនឯង បានពានហង្សមាស តែគ្មានឈ្មោះ បែរជា

ក្រលាប់ចាក់ហើយ! ចំរើន សុភ័ក្រ្ដ តូចចិត្តខ្លួនឯង បានពានហង្សមាស តែគ្មានឈ្មោះ បែរជា

ចំរើន សុ​ភ័​ក្រ ជា​អតីត​បេ​ក្ខ​នារី​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​The Voice Cambodia និង​ជា​អ្នកចម្រៀង​របាំងមុខ ដែលមាន​សមត្ថភាព​ក្លាយជា​ម្ចាស់​ជ័យលាភី​ឯក​ប្រចាំ កំពូល​កម្មវិធី​ប្រឡង​ចម្រៀង​សម័យ​ឌីជីថល បែ្លក​ពី​គេ The Mask Singer Cambodia រដូវ​កាល​ទី​១។

ទោះយ៉ាងណា ការក្លាយជាម្ចាស់ពានមួយនេះ នៅតែមិនទាន់ធ្វើឲ្យ ចំរើន សុភ័ក្រ មានកេរ្ដិ៍ឈ្មោះល្បីល្បាញ ដូចម្ចាស់ពានដទៃនោះឡើយ ហើយនៅតែមានអ្នកស្គាល់នាងមិនទាន់ច្បាស់ ធ្វើឲ្យរូបនាង មានការអាក់អាន់ស្រពាន់ចិត្តជាខ្លាំង។

ជាក់ស្ដែងថ្មីៗនេះ ចំរើន សុ​ភ័​ក្រ បានបង្ហោះរូបថតទទួលពានខាងលើ ហើយសរសេររៀបរាប់ថា «ពេលខ្លះក៏តូចចិត្តខ្លួនឯង​ មានតែពានតែគ្មានឈ្មោះ ​មានឈ្មោះហើយ តែគេមិនស្គាល់​ពេលខ្លះគេស្គាល់ហើយ តែស្គាល់មិនច្បាស់​

ដល់ពេលគេស្គាល់ច្បាស់ សួស្តី​ idol ខ្ញុំ​ស្រលាញ់បងណាស់​បង បានមុន្នីល័ក្ខ​ ​ ពេលខ្លះ សួស្តីបង ខ្ញុំ fan បងឯងហាបង ប៉ាចគីមមួយ​ ពេលខ្លះចុះមកពីឆាក សួស្តីបងស្រលាញ់បងណាស់អោបផងថើបផង ពេលណាបានបងឯងមកទៀត
បងឈីន រតនៈ ​ពេលខ្លះសូមអត់យល់មុខខ្ញុំដើរដូចគេគ្រប់គ្នាម៉ង​ តែភាគច្រើន៣នាក់នឹងម៉ង​ អរគុណ គាំទ្រ តារាខ្មែរ»។

តាមរយៈនេះ មានការលើកឡើងថា «មិនមែនជាfanបងពិត​ប្រាកដ​ទេចឹងហ៎ ទើបគិតតែច្រឡំរហូត, ស៊ូៗអាយដលកុំគិតច្រើនពេក, មិនមែនមិនស្គាល់បងទេ តែខ្ញុំមាន​អារម្មណ៍​ថាពេលស្គាល់បងដំបូង ខ្ញុំច្រឡំបង នឹងបងប៉ាចគីមមួយ ស្រដៀងគ្នាពេក, ខ្ញុំស្គាល់បងតាំងតែពីបងចាប់ផ្ដើមប្រឡងក្នុងកម្មវិធី Cambodian Idol season 1ម្ល៉េះ»៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments