Monday, December 4, 2023
Google search engine
Homeព័ត៌មានសិល្បៈប្លែកអារម្មណ៍! សប្ដាហ៍​ទី​៣ ច្រៀង​បទ មរតក​ដើម​, ថុល សុ​ភិ​ទិ ភ័យ​បុក​ពោះ ព្រោះតែ​…(​មាន​វីដេអូ​)

ប្លែកអារម្មណ៍! សប្ដាហ៍​ទី​៣ ច្រៀង​បទ មរតក​ដើម​, ថុល សុ​ភិ​ទិ ភ័យ​បុក​ពោះ ព្រោះតែ​…(​មាន​វីដេអូ​)

គេ​សង្កេតឃើញថា បេក្ខជន ថុល សុ​ភិ​ទី ចាប់ផ្ដើម​មានឈ្មោះ​បោះ​សំឡេង មហាជន​ស្គាល់​កាន់តែច្រើន​តាមរយៈ​ការបកស្រាយ​បទ «​មិនអាច​ឃាត់​ទេ​» នៅក្នុង​កម្មវិធី​Cambodian Idol​រដូវ​កាល​ទី​៤ ក្នុង​វគ្គ​Live Show​សប្ដាហ៍​ទី​១​នោះ​។​

​ដោយឡែក នៅក្នុង​សប្ដាហ៍​ទី​២​នោះ​ទៀតសោត បេក្ខជន អាយុ​២៥​ឆ្នាំ មកពី​រាជធានី​ភ្នំពេញ រូបនេះ ក៏​ធ្វើ​បានល្អ មិន​ចាញ់​សប្ដាហ៍​ទី​១​នោះដែរ ហើយ​កាន់តែ​រាយមន្ត​ស្នេហ៍​របស់ខ្លួន តាមរយៈ​បទ «​ស្នាម​ថើប​មួយ​នោះ​»​។​

គ្រាន់តែ​២​សប្ដាហ៍ នៅក្នុង​វគ្គ​Live Show ថុល សុ​ភិ​ទិ បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​ឲ្យ​មក​ចាប់អារម្មណ៍​លើ​ចម្រៀង​របស់លោក ហើយ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ក៏មាន​សន្ទុះ​កើន​អ្នកតាមដាន មិនធម្មតា​នោះដែរ ដោយ​គិត​ពេលនេះ មាន​អ្នក​Follow​រហូតដល់​ទៅជា​ង​១០​ម៉ឺន​ទៅហើយ​។​

ដោយឡែក កាលពី​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២ កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​ខាងលើ បាន​ឈាន​ចូល​ដល់​វគ្គ​Live Show សប្ដាហ៍​ទី​៣ តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​បកស្រាយ​បទ មរតក ដើម​។ ក្នុង​នោះ ងាក​មក​ចាប់អារម្មណ៍​លើ ថុល សុ​ភិ​ទិ បាន​លើក​យក​បទ «​ចាំ​រាល់ថ្ងៃ​លិច​» មក​បកស្រាយ បាន​យ៉ាង​ពីរោះ​អន្លង់អន្លោច​ ទាក់ចិត្ត​មហាជន និង​គណៈកម្មការ​​ ឲ្យ​បន្ត​ក្លាយ​ជា​អាយ​ដល​របស់​រូបគេ​ទៀត​។​

ពេល​បកស្រាយ​ចប់ ភិ​ទិ បាន​បង្ហាញ​អារម្មណ៍​ថា និយាយ​ដោយ​ស្មោះ​ទៅ មាន​អារម្មណ៍​ភ័យ ដោយសារ​បទ​នេះ ខ្លួន​ ទើបតែ​បាន​ហាត់​កាលពី​ថ្ងៃ​សុក្រ អញ្ចឹង​ទៅ​ខ្លួន រាង​វ៉ាក់​ប៉ា​រ៉ូ​ច្រើន។ ទោះ​យ៉ាងណា រូបគេ ធ្វើបាន​យ៉ាង​​​ល្អឥតខ្ចោះ មិន​លេច​ចេញ​ជា​កំហុស​នោះឡើយ ហើយ​ទីបំផុត បានឆ្លងផុតទៅវគ្គបន្ត ដោយ​ទទួល​បាន​សំឡេង​សារ​ច្រើនជាង​គេបង្អស់៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments