Monday, December 4, 2023
Google search engine
Homeព័ត៌មានសិល្បៈលីន សោម៉ា ជួប​ទុក្ខ​ផ្ទួនៗ ទើបតែ​បាត់បង់​យាយ​ជា​ទី​ស្រឡាញ់​ ស្រាប់តែពេលនេះ បាត់បង់…

លីន សោម៉ា ជួប​ទុក្ខ​ផ្ទួនៗ ទើបតែ​បាត់បង់​យាយ​ជា​ទី​ស្រឡាញ់​ ស្រាប់តែពេលនេះ បាត់បង់…

លីន សោម៉ា ជួប​ទុក្ខ​ផ្ទួនៗ ទើបតែ​បាត់បង់​យាយ​ជា​ទី​ស្រឡាញ់​ ស្រាប់តែពេលនេះ បាត់បង់…និយាយ​ដល់​ឈ្មោះ លីន សោ​ម៉ា ប្រិយមិត្ត​មួយចំនួន ច្បាស់​ជា​នឹកឃើញ​ភ្លាម ថា រូបនាង ជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង «​ផ្កាយ​រះ​ក្នុង​សួន​» របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​១១ ដោយ​នៅពេលនោះ នាង​ទទួល​បាន​ជ័យលាភី​លេខ​១ ជាមួយនឹង​ទឹកប្រាក់​ចំនួន​៨​លាន​រៀល​។​

នៅពេលនោះ លីន សោ​ម៉ា ស្ថិតក្នុង​វ័យ​កុមារភាព​នៅឡើយ ជាមួយ​រូបរាង​ឡើង​តូច​ច្រឡឹង សំឡេង​ផ្អែម ធ្ងន់ ពីរោះ រណ្ដំ ធ្វើ​ឲ្យ​គ្រប់គ្នា ដែល​ស្ដាប់​សំឡេង​នាង​នៅ​ពេល​នោះ​ហើយ នាំគ្នា​លាន់មាត់​សរសើរ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​កម្រ​មាន​មួយ​នេះ​ទៀតផង​។​

ក្រោយមក ស្ថិតក្នុង​វ័យ​ជំទង់ អាយុ​១៦​ឆ្នាំ លីន សោ​ម៉ា ក៏​បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol​រដូវ​កាល​ទី​៣​ក្នុង​ឆ្នាំ​២០១៧ ដោយនៅ​វគ្គ​Judge Audition នាង​លើក​យក​បទ «​មេឃ​កំពុង​ភ្លៀង​ហើយ​» យកមក​បកស្រាយ ធ្វើ​ឲ្យ​គណៈកម្មការ​សរសើរ​មិន​ដាច់​ពី​មាត់​ទៀត​ផង។

ទោះ​សមត្ថភាព​លីន សោ​ម៉ា ខ្លាំង​ប៉ុណ្ណា ក៏​នាង​នៅតែ​មិន​អាច​ប្រជែង​ជាមួយ​បេក្ខជន បេ​ក្ខ​នារី​ដទៃ​ទៀត​បាន​នោះ​ទេ ធ្វើ​ឲ្យ​រូបនាង​ត្រូវ​ធ្លាក់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ក្រោយមក លីន សោម៉ា បានចូលរួមប្រឡងនៅក្នុងកម្មវិធីThe Mask Singer Cambodiaរដូវកាលទី១ ហើយជា​លទ្ធផល​ ទោះបានត្រឹមបានរង ក៏សំឡេងដ៏​ក្រអួន ក្រអៅ​របស់នាង នៅតែដក់ជាប់ក្នុងក្រអៅបេះដូងអ្នកគាំទ្រ ដដែល។

រហូតមកដល់​ពេលនេះ លីន សោ​ម៉ា មាន​វ័យ​ខ្ទង់​២១​ឆ្នាំ​ហើយ ជាមួយ​នឹង​រូបរាង​ប្រែប្រួល​ស្អាត​ប្លែក រាង​ឡើង​ស្លីម​ សម្បុរ​រាង​ជ្រះ ខុស​ពី​កាល​វ័យ​កុមារភាព​ឆ្ងាយ​ណាស់ តែ​ទឹកដម​សំឡេង​របស់​នាង​នៅតែ​ពីរោះ​ដដែល។ តែថ្មីៗនេះ នាង បានជួបទុក្ខផ្ទួនៗតែម្ដង។

កាលពីដើមខែកក្កដា តារាចម្រៀង ដែលមានសំឡេងដ៏ពីរោះស្រទន់រូបនេះ បានបាត់បង់យាយជាទីស្រឡាញ់ បានត្រឹមពោលពាក្យថា «ចៅសុំទោស ដែលមិនបានទាន់ដង្ហើមយាយជាលើកចុងក្រោយចៅសុំខមាទោសរាល់កំហុសទាំងអស់ដែលកើតឡើងដោយអចេតនា សូមលោកយាយទៅកាន់​សុខគតិភព​ My grandma​ 09.07.22​ ចៅស្រឡាញ់យាយ»។

ក្រោយមកទៀត កាលពីថ្ងៃទី៣០ ខែកក្កដា ស្រាប់តែនាងត្រូវបាត់ទូរស័ព្ទទៀត ហើយបានត្រឹមប្រកាសថា «កាត់គ្រោះកាត់ចង្រៃ បើមានបញ្ហាអីមិនទទួលខុសត្រូវទេ ខ្ញុំបានបាត់ទូរស័ព្ទមុននេះបន្តិចបាត់ហើយ»៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments