Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈទាល់​ខ្លាំង​! នាយ តាក់ស៊ី ប្រកាស​លក់​ជា​ឡាន​បន្ទាន់ ដើម្បី​យក​លុយ​ព្យាបាល​ជំងឺ

ទាល់​ខ្លាំង​! នាយ តាក់ស៊ី ប្រកាស​លក់​ជា​ឡាន​បន្ទាន់ ដើម្បី​យក​លុយ​ព្យាបាល​ជំងឺ

~

​ភ្នំពេញ ៖ ដោយសារ​ខ្វះខាត​ទាល់​ខ្លាំង តារា​កំប្លែង​នាយ តាក់ស៊ី បាន​ប្រកាស​លក់​ឡាន​ជា​បន្ទាន់ ដើម្បី​យក​លុយ​ទៅ​ព្យាបាល​ជំងឺ ដែល​កំពុង​ញាំញីរ​ដល់​រូប​លោក​រាល់ថ្ងៃ​។ តារា​កំប្លែង​រូប​នេះ បាន​ប្រកាស​តាម​បណ្ត​ញ​សង្គម​ថា ខ្ញុំបាទ នាយ​តាក់ស៊ី សូម​ប្រកាស​លក់​ឡាន​បន្ទាន់ ដើម្បី​ប្រញាប់​យក​លុយ​មក​ព្យាបាល​ជំងឺ ព្រោះ​ខ្ញុំបាទ​អស់​លទ្ធភាព​ហើយ សូម​បងប្អូន​ជួយ​ទិញ​ឡាន​ខ្ញុំបាទ​ផង ខ្ញុំ​លក់​តម្លៃ​ត្រឹមតែ ៦០០០ ដុល្លារ​ប៉ុណ្ណោះ​។

~

~

លោក​ក៏​បាន​ស្នើ​អោយ​បងប្អូន​ដែល​មានការ​អាណិត​ស្រឡាញ់​រូប​លោក សូម​ជួយ​ទិញ​រថយន្ត​របស់​លោក​នា​ពេល​នេះ​ផង ហើយ​បើ​មាន​អ្នក​ត្រូវការ​អាច​ទាក់ទង​លេខ​ទូរស័ព្ទ​របស់​លោក​ផ្ទាល់​ដែល​មាន​លេខ ៖ 069 295 646/ 090 995 698/ 061 758 337​។

~

~

ជា​ការ​កត់សម្គាល់ តារា​កំប្លែង​នាយ តាក់ស៊ី បាន​ពើប​នូវ​ប្រទះ​ជំងឺ​ធ្ងន់ធ្ងរ​ពីរ​មុខ​បន្ថែម​ទៀត បន្ទាប់​ពី​លោក​បាន​ផ្ទុក​ជំងឺ​ទឹកនោមផ្អែម​ប្រចាំ​កាយ ដែល​បាន​យាយី​រូប​លោក​អស់​រយៈ​ជា​ច្រើន​ឆ្នាំ​មកនេះ​។ កាលពី​ថ្មី​ៗ​នេះ លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​លោក​បាន​ជួប​ប្រទះ​ជំងឺ​ខ្វះ​ឈា​.​ម​ក្រហម​ខ្លាំង ដែល​ធ្វើ​ឲ្យ​លោក​មាន​អាកា​រៈ​ងងឹតមុខ និង​សន្លប់​ជា​ច្រើន​ដង​។

~

អ្វី​ដែល​រឹតតែ​ធ្វើ​ឲ្យ​រូប​លោក និង​ក្រុម​គ្រួសារ​កាន់តែ​បារម្ភ​ទៀត​នោះ គឺ​លោក​ក៏​មាន​ពើបប្រទះ​ជំងឺ​ខូច​តម្រង់​នោម​ធ្ងន់ធ្ងរ​ផង​ដែរ ដែល​ជំងឺ​ទាំង​ពីរ​មុខ​ខាងលើ​នេះ តម្រូវ​ឲ្យ​លោក​ធ្វើការ​បញ្ចូល​ឈា​.​ម​ជា​ច្រើន​លើក​។

~

~

យ៉ាងណា​បើ​តាម នាយ តាក់ស៊ី ថា ជំងឺ​របស់​លោក​ទាំង​ពីរ​មុខ​ខាងលើ​នេះ កន្លង​មក លោក​មិន​ធ្លាប់​បាន​ឈឺ​ឡើយ ក្រៅ​តែ​អំពី​ជំងឺ​ទឹកនោមផ្អែម​ប្រចាំ​កាយ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​ហាក់​មាន​អាកា​រៈ​ខ្សោយ និង​វិលមុខ ទើប​លោក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ពិនិត្យ ក៏​រក​ឃើញ​ជំងឺ​ទាំង​ពីរ​មុខ​នេះ​បន្ថែម​ទៀត​។

~

~

នាយ តាក់ស៊ី លើក​ឡើង​បន្ថែម​ថា ជំងឺ​របស់​លោក​អាច​នឹង​ត្រូវ​ទាមទារ​ការ​ព្យាបាល​រយៈពេល​យូរ និង​ប្រើប្រាស់​ថវិកា​ច្រើន​គួរសម​ផង​ដែរ សម្រាប់​ការ​ព្យាបាល ប៉ុ​ន្ត​តាម​ស្ថានភាព​ជីវភាព​របស់​លោក​ជាក់ស្តែង​នា​ពេល​នេះ គឺ​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ឡើយ​។ យ៉ាងណា លោក​ថា ក្នុងអំឡុងពេល​លោក​ធ្លាក់ខ្លួន​ឈឺ នា​ពេល​នេះ​លោក​ក៏​ទទួល​បានការ​អាណិតអាសូរ​ពី​សប្បុរសជន​នានា​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ ដែល​ចូលរួម​ឧបត្ថម្ភ​រូប​លោក​ជា​ថវិកា​សម្រាប់​ជួយ​សម្រួល​ថ្លៃ​ព្យាបាល​ជំងឺ​របស់​លោក​៕

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments