~
~
~
បញ្ចេញសារជាសាធារណៈហាក់ដូចជានាងចង់រាងចាលដោយសារតែរឿងស្នេហាផងនិងកំពុងថតតែឈឺចាប់បេះដូងផងដែរទើបនាងថាត្រូវតែទន្ទេញឲ្យចាំមាត់ថា”គេបោក”ទេ។យ៉ាងណាយូរី ថាការតាំងចិត្តបែបនេះនឹងធ្វើឲ្យនាងប្រឈមជីវិតនៅលីវជារៀងរហូតតែម្ដង។
~
~
~
យូរី ថ្លែងថាដើម្បីកុំឲ្យខ្លួនឯង ជ្រួលជ្រើមក្នុងរឿងស្នេហា យើងត្រូវតែទន្ទេញជាប់មាត់ថា”គេបោកទេៗៗ”។ទោះជាយ៉ាងណាយូរី មិនទម្លាយទេថាតើនាងពិតជាបានជួបរឿងរ៉ាវនោះដោយខ្លួនឯងឬយ៉ាងណា?ហើយតើប្រុសណាម្នាក់ទៅដែលធ្វើឲ្យនាងរបួសបេះដូងរហូតធ្វើឲ្យនាងខ្លាចស្នេហាដល់ថ្នាក់ត្រូវដាក់ពាក្យគេបោកនោះឲ្យខួរក្បាលរបស់នាងចងចាំជារៀងរហូតបែបនេះ។ប៉ុន្ដែរឿងដែលគេកត់សម្គាល់មូលហេតុដែលយូរី ចេញពាក្យស្លោកទាំងនោះចេញមកក្រោយពីមុននាងនិងលោកថៅកែជា នី ដែលជាអ្នករកស៊ីបើកហាងផឹកស៊ីល្បីៗនោះបានចែកផ្លូវគ្នាកណ្ដាលទីបន្ទាប់ពីចំណងស្នេហាពួកគេបានបើកចំហអស់រយៈពេលជាង១ឆ្នាំប៉ុណ្ណោះ ទើបថ្មីៗនេះគេឃើញយូរី ទៅទិញរថយន្ដទំនើបជិះដោយខ្លួនឯងទៅថតនិងច្រៀងសម្ដែងតាមឆាកតន្រ្ដីព្រោះចាប់ពីពេលនេះតទៅលោកថៅកែលែងដឹកនាងតាមរថយន្ដលោកជូនទៅច្រៀងសម្ដែងដូចលើកមុនៗទៀតហើយ។ប៉ុន្ដែយូរី មិនបានបង្ហាញការឈឺចាប់ដោយសារតែបែកថៅកែចំខែកត្ដិកធ្លាក់ខ្យល់នេះទេហើយអ្វីដែលនាងត្រូវធ្វើនៅពេលនេះគឺត្រូវតែប្រុងប្រយ័ត្នឲ្យកាន់តែខ្ពស់មុននឹងទទួលស្នេហាថ្មីដើម្បីគេចផុតពីរឿងគេបោកបេះដូង។
~
~
~
យូរី ជាតារាចម្រៀងផ្នែកយុវវ័យនៅឆ្នាំ២០២១ក្នុងចំណោមនាងតន់ ច័ន្ទសីម៉ា,រ៉េត ស៊ូហ្សាណា និងរ៉ាប៊ី ជាដើមដែលពេលនេះនាងរក្សារបានរូបស្រស់ផូផង់និងលេងក្បាច់រាំប្លែកៗកាន់តែខ្លាំងក្រោយពីអស់និស្ស័យស្នេហ៍លោកថៅកែ។ទស្សនិកជនបានលើកឡើងថាស្រីស្អាតដូចនាងយូរី ទោះជាពេលនេះជួបរឿងស្នេហាមិនសមប្រកបជាច្រើនលើកច្រើនសារក្ដី ប៉ុន្ដែប្រាកដជាមានបុរសៗមិនតិចនាក់ឡើយចាំត្រងស្នេហ៍នាងហើយគេជឿរថាយូរី ប្រាកដជារកបានសង្សារថ្មីដែលមានទ្រព្យនិងរូបសង្ហារមិនចាញ់ថៅកែនោះទេនៅពេលដ៍ឆាប់ៗខាងមុខនេះ។គេចាំមើលថាពេលយូរី បណ្ដើរសង្សារថ្មីមកអោបរឹតតើលោកថៅកែនឹងសោកស្ដាយក្រោយឬអត់ព្រោះថាពេលនេះឲ្យតែយូរី ឆ្លើយថាOk នោះបុរសៗដែលអន្ទះសារចាំចម្លើយពីនាងនោះនិងកំដយូរី មិនឲ្យរងារនិងដឹកនាងទៅច្រៀងរាំសម្ដែងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយជំនួសលោកនី ជាមិនខាន៕
~
~
~
~