Monday, December 11, 2023
Google search engine
Homeព័ត៌មានសិល្បៈម៉េចចឹង? តារា​រ៉េ​ប​ជួរ​មុខ​លំដាប់​ប្រទេស លោក វណ្ណ​ដា សុខចិត្ត​បោះបង់​ការងារ​ជាង​50 Event មិន​ព្រម​ទទួល​ធ្វើ​

ម៉េចចឹង? តារា​រ៉េ​ប​ជួរ​មុខ​លំដាប់​ប្រទេស លោក វណ្ណ​ដា សុខចិត្ត​បោះបង់​ការងារ​ជាង​50 Event មិន​ព្រម​ទទួល​ធ្វើ​

~

ភ្នំពេញ ៖ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​តារា​រ៉េ​ប​ជួរ​មុខ​លំដាប់​ប្រទេស លោក​វណ្ណ​ដា តែងតែ​ខិតខំ​ព្យាយាម​យកចិត្តទុកដាក់​ជា​ខ្លាំង​ទៅ​លើ​ការងារ​ថ្មី SKULL2 SEASON 1 ដែល​ស្ទើរតែ​គ្មាន​ពេល​សម្រាក ដោយ​លោក​ចង់​បញ្ចប់​ក្ដី​ស្រម៉ៃ​របស់​ខ្លួន​ឆាប់​ៗ ​និង​តែងតែ​ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ​តាម​ដាន​រូប​លោក​មែនទែន​នៅ​លើ​បណ្ដាញ​សង្គម ។

~

~

យ៉ាងណាមិញ នៅ​ថ្ងៃ​ទី​២៧ ​ខែ​​កក្កដា ​ឆ្នាំ​២០២២​នេះ មហាជន​អ្នកគាំទ្រ​ផ្ទុះ​ការ​ចាប់អារម្មណ៍​ និង​ពេញ​​ចិត្តជា​ខ្លាំង ក្រោយ​ឃើ​ញា លោក វណ្ណ​ដា បាន​ខិតខំ​សម្រិតសម្រាំង​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ SKULL2 SEASON 1 នេះ ដោយ​សុខចិត្ត​បោះបង់​ការងារ​ដែល​គេ​ទាក់ទង​មក 50 Event មិន​ព្រម​​ទទួល​ធ្វើ ដើម្បី​បញ្ចប់​ក្ដី​ស្រមៃ​ដែល​ខ្លួន​ចង់បាន​។ ​ហើយ​លោក​ក៏​បាន​អរគុណ​យ៉ាង​ខ្លាំង​ដល់​អ្នក​ដែល​បាន​រួម​ដំណើរ​ការងារ​មក​ជាមួយ​លោក និង​អ្នកគាំទ្រ​ទាំងអស់​។

~

~

~

~

នេះ​បើ​តាម​ខ្លឹមសារ​របស់​បាន​រៀបរាប់​ថា​ «​អត់​ទទួល​ Event រហូត​ដល់ 50 events ដើម្បី​បញ្ចប់​Season1 របស់ Skull២​នេះ​អោយ​ដូច​អ្វី​ដែល​ខ្ញុំ​ចង់បាន​។ អរគុណ​ទៅ​កាន់​អ្នក​ដែល​បាន​រួម​ដំណើរ​ និង​អ្នកគាំទ្រ​ទាំងអស់​គ្នា Now It’s time to get back on stage! #SKULL2SEASON1

~

ការ​ខិតខំ​ព្យាយាម​យកចិត្តទុកដាក់ និង​តែងតែ​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​ហ្វេ​ន​របស់​លោក​វណ្ណ​ដា បាន​ធ្វើ​អោយ​អ្នកគាំទ្រ​ពេញចិត្ត​និង​ស្រលាញ់​រូប​លោក​ជា​ខ្លាំង ។

~

~

សូម​រំលឹក​ថា តារា​រ៉េ​ប​លំដាប់​ប្រទេស​លោក​វណ្ណ​ដា ប​ច្ចុប្ប​ន្ន​កំពុង​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង​ពី​សំណាក់​​មហាជន​កម្ពុជា និង​បណ្ដា​ប្រទេស​នានា ជា​ពិសេស​ក្នុង​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង​ថា Time to Rise បាន​ធ្វើ​អោយ​ហ្វេ​ន​ៗ​ពេញ​ចិត្តជា​ខ្លាំង​នៅ​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​លោក ព្រោះថា​ ការ​ផលិត MV មួយ​ៗ​របស់​តារា​រ៉េ​ប​រូប​នេះ​ គឺថា​ចេញ​មក ល្អ​គ្មាន​គូរ​ប្រៀប ដោយ​បង្កប់​អត្ថន័យ​អប់រំ​ល្អ​ៗ​ជា​ច្រើន​នៅ​ក្នុង​បទ​នីមួយ​ៗ មួយទៀត​នោះ​លោក​តែងតែ​លើកយក​នៅ​វប្បធម៌​អរិយធម៌​ខ្មែរ​មក​បង្ហាញ​អោយ​ពិភពលោក​បាន​ស្គាល់​ទៀត​ផង​។

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments