~
~
~
លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ថ្មីៗនេះបានបង្ហាញនូវអង្គរក្ស២នាក់តាមការពារលោកជាប់ជាប្រចាំតែម្ដង ខណៈដែលបុរសម្នាក់ទៀតគឺជាអ្នកកាន់ចង្កូតរថយន្ដបើកជូនលោកជាប្រចាំ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះលោកសិរីមន្ដ ថ្មីៗបានឈប់រថយន្ដចាក់សាក់នៅស្ថានីយ៍ប្រេងឥន្ទនៈមួយ និងចុះទិញលៀសហាលនៅព្រៃជ្រូក ផ្លូវប៉ោយប៉ែត ទៅសៀមរាប នោះស្រាប់តែកងអង្គរក្សផ្ទាល់ខ្លួនរបស់លោកដល់ទៅ២នាក់តាមអមការពារតែម្ដងដែលសកម្មភាពបែបនោះធ្វើឲ្យលោកប៊ុនថៃ ហៅសិរីមន្ដ កាន់តែមើលទៅឡើងការលីពមួយក្រឺតទៀតពេលដែលត្រូវអង្គរក្សបើកទ្វាររថយន្ដRolls Royce ឲ្យលោកចេញនោះ។ប៉ុន្ដែការមានអង្គរក្សតាមការពារនេះមិនមែនជាលើកដំបូងនោះទេគឺជាយូឆ្នាំមកហើយដែលលោកសិរីមន្ដ តែងតែមានអង្គរក្សផ្ទាល់ខ្លួនបែបនេះជានិច្ចគ្រាន់តែពេលខ្លះមានអ្នកបើករថយន្ដតែម្នាក់នោះចុះការពារលោកតែម្ដង តែពេលនេះលោកប៊ុនថៃ លេងមែនទែនហើយគឺមានអង្គរក្ស២នាក់និងអ្នកបើករថយន្ដម្នាក់ផ្សេងទៀតហើយសកម្មភាពអង្គរក្សចុះតាមការពារនោះគឺជាចំហតែម្ដងទើបអ្នកខ្លះបានលើកឡើងថាសិរីមន្ដ មើលទៅមិនចាញ់អ្នកធំប៉ុន្មានឡើយ។
~
~
~
~
គូរបញ្ជាក់ថាក្រៅពីខេមរៈ សិរីមន្ដ តារាដែលមានអង្គរក្សតាមការពារមានដូចជាលោកព្រាប សុវត្ថិ ,ម៉េង កែវពេជ្ជតា និងហ៊ឹម ស៊ីវន ជាដើម ខណៈដែលឱក សុគន្ធកញ្ញា,ពេជ្រ សោភា ,សុខ ពិសី ,ឆាយ វីរៈយុទ្ធ ,ខាន់ ជេមស៍ និងឆន សុវណ្ណារាជ ជាដើមពួកគេមានតែត្រឹមជំនួយការប៉ុណ្ណោះ។ចំពោះលោកប៊ុនថៃ វិញការមានអង្គរក្សនេះដោយសារតែកន្លងមកលោកចេញច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីធំៗពេលចុះពីលើឆាកវិញតែងតែងមានទស្សនិកជនចោមរោមព័ទ្ធថតរូបហើយពិបាករើរខ្លួនចេញទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ទើបបានអង្គរក្សទាំងនោះហើយជួយអន្ដរាគមន៍។ថ្មីៗនេះដែរលោកសិរីមន្ដ បានឈានជើងក្នុងវិស័យជំនួញដែលរកស៊ីធំលក់ដីឡូតិ៍វិនិយោគជាច្រើនសែនដុល្លារទើបធ្វើឲ្យលោកប៊ុនថៃ ក្លាយទៅជាអ្នកជំនួញអចលនទ្រព្យម្នាក់ដែលគេចាត់ទុកថាមានទ្រព្យច្រើនហេតុនេះហើយគេជឿរថាការមានអង្គរក្ស២នាក់នៅពេលនេះគឺដើម្បីសុវត្ថិភាព និងសម្រួលដល់ការធ្វើតំណើររបស់លោកចុះតាមបណ្ដារខេត្តឆ្ងាយៗទាំងនោះផងដែរ។ទោះជាយ៉ាងណាលោកប៊ុនថៃ ត្រូវបានគេមើលឃើញថាកាន់តែមានឥទ្ធិពលខ្លាំងឡើងៗនៅពេលដែលចុះពីលើរថយន្ដមានអង្គរក្សបើកទ្វារឡានជូននិងអមដំណើរនេះដែលសកម្មភាពបែបនេះតារាល្បីៗនៅបរទេសមានស្ទើតែគ្រប់គ្នាទៅហើយ។
~
~
~
ខេមរៈ សិរីមន្ដ ត្រូវបានគេចាត់ទុកថាលោកជាតារាដែលមានទ្រព្យច្រើននាពេលបច្ចុប្បន្នក្នុងចំណោមតារាដូចជាលោកព្រាប សុវត្ថិ,ចា រិទ្ធី,យុគ ចិន្ដា,គង់ សុជាតិ ,ខាត់ សុឃីម និងកែវ ស្រីនាង ជាដើម។តែលោកប៊ុនថៃ មិនដែលប្រកាសពីចំនួនទ្រព្យសរុបដែលលោកសល់ថាពេលនេះមានចំនួនប៉ុន្មានហើយនោះទេ គ្រាន់តែនៅរយៈពេលចុងក្រោយនេះលោកសិរីមន្ដ បានងាកមកលេងម៉ូដរថយន្ដទំនើបៗដូចជាRolls Royce , Lexus Lx570 ,Mazda និងVolkswagen ជាដើម។ដោយឡែកចំណងស្នេហាលោកខេមរៈ សិរីមន្ដ ជាមួយអ្នកនាងគួយ ផល្លី រយៈពេលជាង១៧ឆ្នាំ(២០០៤-២០២១)នេះក្រៅពីពួកគេទទួលបានចំណងដៃកូន៣នាក់(ស្រី២)នោះនៅមិនទាន់មានដំណឹងលោកសិរីមន្ដ ដឹកដៃភរិយារៀបការជាចំហឡើយ ក្រោយពីលោកធ្លាប់អះអាងថាបានរៀបការម្ដងរួចទៅហើយកាលពីឆ្នាំ២០០៩។មជ្ឈដ្ឋានមហាជនមើលឃើញថានៅឆ្នាំ២០២១នេះលោកសិរីមន្ដ បានវ៉ាដាច់អស់តារារួមក្រុមនៅហង្សមាស ខណៈដែលមុននេះបែជាមានព័តមានថាលោកត្រៀមចេញពីហង្សមាស ចូលGalaxyទៅវិញទើបធ្វើឲ្យFanមួយចំនួនតាមដានជាខ្លាំងតែចុងក្រោយលោកប៊ុនថៃ ថាលោកនៅតែជាតារាហង្សមាសដែលមានកុងត្រានៅឡើយ៕
~
~
~
~
~
~