~
យប់ម៉ិញ ឱក សុគន្ធកញ្ញា ជួបរឿងដ៍រំភើប សប្បាយចិត្ត ខុសពីធម្មតា ដល់ថ្នាក់ព្រឹកឡើង ក៏ដាច់ចិត្តទំលាយប្រាប់ហ្វេនៗថា…កម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Cambodian Idol រដូវកាលទី 4 បានឈានដល់ វគ្គ Live Show សប្ដាហ៍ទី 1 ហើយ ដោយនៅក្នុងវគ្គនេះ កម្មវិធីនេះ បានរៀបចំធ្វើឡើង នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ដោយផ្ទាល់តែម្តង។
~
~
នៅក្នុងវគ្គនេះដែរ បេក្ខជន ដែលនៅមានគឺនៅសល់ត្រឹមតែ ១៦ នាក់តែប៉ុននោះ ដែលសុទ្ធសឹងតែជាបេក្ខភាពដែលមានសមត្ថភាព សំណៀងពិរោះផងដែរ ហើយថែមទាំងបានរៀបចំតុបតែងខ្លួនបានយ៉ាងស្អាតបាតផងដែរ ហើយចំណែកឯគណកម្មការដ៍ដូចគ្នាផងដែរ។
~
~
ជាមួយគ្នានេះ អ្នកទស្សនាបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការតុបតែងខ្លួនរបស់តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ដែលពិតជាស្រស់ស្អាតប្លែក គួរអោយស្រឡាញ់ ជាពិសេសជាងនេះទៅទៀត អ្នកនាងបានជាប់ចិត្តជាមួយនឹងសំណៀងរបស់បេក្ខភាព ដែលបានបកស្រាយ ដែលបានធ្វើអោយ តារាស្រីរូបនេះ ញញឹមតែម្នាក់ឯងដែលបានធ្វើអោយសម្រស់កាន់តែស្រស់ស្អាតបន្ថែមទៀត។
~
~
នៅមិនទាន់អស់ទេ ស្រាប់តែនៅវេលាព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ ស្រាប់តែអ្នកនាង សុគន្ធកញ្ញា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងកម្មវិធីយប់ម៉ិញ រួចប្រាប់ពីអារម្មណ៍ពិតចេញមកថា “និយាយពីអារម្មណ៍រំភើប កាលពីយប់ម៉ិញ រំភើបដល់ព្រឹកនេះទៀត ចែករំលែកអារម្មណ៍ បងប្អូន ក្នុងនេះបន្តិចបានទេ ? “។
~
ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលសម្រស់ តារាចម្រៀង ឱក សុគន្ធកញ្ញា កាលពីយប់ម៉ិញនេះ ទំាងអស់គ្នា ថាស្អាតប្លែកខ្លាំងប៉ុណ្ណានោះ ៖
~
~
~
~