~
សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកនាង អឿន ម៉ូលីកា ហៅចែកា ដែល អតីតតារាចម្រៀងស្រីរបស់ផលិតកម្មរ៉ុក បានរៀបចំ ធ្វើពិធីឡើងគេហដ្ឋានថ្មី និងខួបកំណើតកូនស្រី របស់ខ្លួន ដែលមានការរៀបចំយ៉ាងស្រស់ស្អាត ដូចទៅនឹងពិពីរៀបការអីចឹង ដែលបានធ្វើអោយអ្នកប្រើប្រាស់បណ្តាញសង្គមមានការកោតសរសើរផងដែរ។
ពិធីឡើងគេហដ្ឋានថ្មីតម្លៃជិតកន្លះលានដុល្លារ ស្ថិតនៅបុរីវ៉ារីណាសែនសុខ ផ្ទះលេខ ១០ ផ្លូវលេខ ០២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកម្មវិធីនេះ បានរៀបចំធ្វើឡើងដែលមានភ្ញៀវចូលរួមរហូតដល់ទៅ 100តុ ឯណោះ ដែលនេះពិតជាចំនួនដ៍ច្រើនខ្លាំងណាស់។
~
ភ្ញៀវកិត្តយស្តដែបបានមកចូលរួមមានអ្នកសិល្បៈល្បីៗជាច្រើននាក់ផងដែរ ដែលរួមមាន តារាចម្រៀង ឆៃលី ដាឡែន, តារាចម្រៀង សម្តែង រតនៈ ពិសី, តារាសម្តែងកញ្ញា នូណា, តារាចម្រៀង អ៊ីវ៉ា, លោក នី រតនា និងភរិយា, តារាចម្រៀង អ្នកនាង យក់ ថិតរដ្ឋា និងលោក ប៉ុណ្ណាដែត, នាយព្រែក, តារាកំប្លែង ស្រីពីន និងមានតារាផ្សេងៗទៀត ដែលមិនអាចរៀបរាប់អស់។
~
ជាមួយគ្នានោះផងដែរ លោក នី រតនា ដែលជាតារាចម្រៀងមួយរូប ក៏បាននាំ អូនមែល ដែលជាកូនស្រីរបស់ខ្លួនមកចូលរួមពិធីផងដែរ ហើយបានជួប អូនម៉ូនីតា ដែលជាកូនស្រីរបស់ ចែកា និងបានថតរូបជាមួយគ្នាផងដែរ ដែលអូនៗទាំងពីរមើលទៅពិតជាស្រស់ស្អាតនិងគួរអោយស្រឡាញ់ខ្លាំងណាស់។ ជាពិសេសចាប់អារម្មណ៍ត្រង់ អូន ម៉ូនីតា ចូលចិត្ត អូនមែល ណាស់ លេងចាប់ថើបយកៗ អ៊ីចឹងហ្មង។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
~
~