~
~
~
ច័ន្ទសីម៉ា តែងតែនិយាយដដែលៗថានាងមិនទាន់មានម្ចាស់ចិត្តនោះទេ ពោលគឺបេះដូងនៅទំនេរ ហើយនៅខែកត្ដិកធ្លាក់ខ្យល់នេះមានអារម្មណ៍ថាត្រជាក់រងារ មិនដឹងថាមកពីអី្វ?យ៉ាងណាទោះជាសីម៉ា មិនវាចារចំៗថាមានរឿងអីបានជាចេះតែរសាប់រសល់ក្នុងខ្លួនក្ដី ប៉ុន្ដែគេជឿរថាស្រីស្រស់តូចតន់វ័យ២៤ឆ្នាំនេះកំពុងតែរងារបេះដូងព្រោះគ្មានភួយសាច់នេះហើយ។ប៉ុន្ដែFanរបស់ច័ន្ទសីម៉ា មួយចំនួនមិនជឿរថានាងគ្មានសង្សារនោះទេគឺគ្រាន់តែនាងព្យាយាមលាក់ម្ចាស់ចិត្តមិនឲ្យគេស្គាល់ច្រើនជាង។
~
~
~
តន់ ច័ន្ទសីម៉ា ជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២តែបរាជ័យលើកពានព្រោះលោកថែល ថៃ ធ្វើបានល្អជាង។ប៉ុន្ដែសីម៉ា បានក្លាយទៅជាតារាចម្រៀងផ្នែកយុវវ័យដែលមានភាពលេចធ្លោខ្លាំងជាងគេនៅGalaxy ហើយបទដែលនាងទទួលបានការគាំទ្រផង រិះគន់ផងនៅចុងក្រោយនោះគឺ”Are You Ok?” ខណៈដែលអំឡុងពេលឡើងកូដកាន់តែខ្លាំងនេះសីម៉ា កាន់តែលេងខ្លួនធ្វើឲ្យសម្រស់របស់នាងប្រែប្រួលស្ទើរៀងរាល់ថ្ងៃ។សីម៉ា ដែលត្រូវគេសង្ស័យថានាងបានកែសម្រស់ជាច្រើនផ្នែកនោះបានសារភាពថានាងពិតជាបានកែខ្ទង់ច្រមុះឲ្យខ្ពស់ស្រួច និងចាក់ចង្ការឲ្យចេញជាអក្សរVមែន។តែសីម៉ា ថាផ្នែកផ្សេងៗទៀតនៃរូបរាងកាយរបស់នាងគឺមិនបានធ្វើការកែកុនក្រៅពី២ចំណុចទាំង២ខាងលើនោះទេ។
~
~
~
គូរបញ្ជាក់ថាតន់ ច័ន្ទសីម៉ា បានត្រូវប៉ាន់ថតស្ពតធំៗនៅរយៈពេលចុងក្រោយនេះជាមួយតម្លៃខ្លួនរាប់ម៉ឺនដុល្លារ ខណៈដែលនាងមានគម្រោងចាប់ដៃច្រៀងឆ្លងឆ្លើយជាមួយលោកខេម សារជាថ្មីផងដែរ បន្ទាប់ពីជោគជ័យរហូតវ៉ាដាច់អស់តារាផ្នែកយុវវ័យក្រោយពេលនាងចេញច្រៀងឆ្លងឆ្លើយជាមួយលោកព្រាប សុវត្ថិ ជាច្រើនបទ។តារាដែលធ្លាប់ច្រៀងនៅហាងវីហ្រ្វេនដោយបានតម្លៃខ្លួន១យប់តែជាង១០ដុល្លាររូបនេះត្រូវបានថៅកែGalaxyកំណត់តម្លៃខ្លួនច្រៀងConcertធំម្ដងដល់ទៅ៥ពាន់ដុល្លារឯណ្ណោះដែលតម្លៃនេះគឺខ្ពស់ជាងលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៅទៀត។យ៉ាងណាអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីបានព្រមានសីម៉ា ថាបើនៅតែទារថ្លៃខ្ពស់កប់ពពកបែបនេះទៀត ប្រយ័ត្នដេកស្អាតព្រោះគ្មានគេហ៊ានជួល។ដោយឡែកទាក់រឿងបេះដូងដែលច័ន្ទសីម៉ា ថាមិនទាន់មានអ្នកថែរនោះតាមព័តមានថាអតីតអ្នកស្មូតជាប់លេខ១មកពីខេត្តតាកែវរូបនេះមានពោះម៉ាយម្នាក់តាមស្នេហ៍។តែសីម៉ា ធ្លាប់ចេញសារថានាងគ្មានសង្សារបណ្ដើរដូចគេនោះហើយម្ចាស់បេះដូងរបស់នាងគឺទស្សនិកជន៕
~
~
~
~
~