Sunday, September 24, 2023
Google search engine
Homeព័ត៌មានសិល្បៈឈាមអ្នកស្រឡាញ់កុនដូចគ្នា! ស៊ុំ ភារិន បានត្រឹមពោលលើកទឹកចិត្ដ ហ៊ុយ យ៉ាឡេង ក្រោយលក់ទ្រព្យខ្ទេចខ្ទី

ឈាមអ្នកស្រឡាញ់កុនដូចគ្នា! ស៊ុំ ភារិន បានត្រឹមពោលលើកទឹកចិត្ដ ហ៊ុយ យ៉ាឡេង ក្រោយលក់ទ្រព្យខ្ទេចខ្ទី

~

ឈាមអ្នកស្រឡាញ់កុនដូចគ្នា! ស៊ុំ ភារិន បានត្រឹមពោលលើកទឹកចិត្ដ ហ៊ុយ យ៉ាឡេង ក្រោយលក់ទ្រព្យខ្ទេចខ្ទី

~

~

ម្សិលមិញលោក ហ៊ុយ យ៉ាឡេង ប្រកាសលក់ផ្ទះ ហើយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នេះ លោកបានប្រកាសលក់ឡាន ១គ្រឿងទៀត ដើម្បីបន្ដអាជីព ដើម្បីរកច្រកចេញពីវបត្ដិជំងឺកូវីដ-១៩ ឬបន្ដអាជីពផលិតខ្សែភាពយន្ដទៀត។បើតាមសារបង្ហោះដោយលោក ហ៊ុយ យ៉ាឡេង ឲ្យដឹងថា រូបលោកត្រូវខាតឡុងចុងដោយសារការផលិតភាពយន្ដច្រើនរឿងហើយ តែពុំមានទីផ្សារក្នុងស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ស្ងប់ស្ងាត់ទាំងស្រុង។ លោកថា រយៈពេលជាង ២ឆ្នាំ នៃវិបត្ដិជំងឺកូវីដ-១៩ បានធ្វើឲ្យលោករត់ដូរផ្ទះចុះឡើង តស៊ូបង់រំលស់ផ្ទះបានជាចម្រកមួយ ប៉ុន្ដែពេលនេះលោកត្រូវលក់វាចេញវិញ។

~

~

ក្រោយពីលាតត្រដាងជាសាធារណៈនូវការក្ស័យធនលើជំនួញភាពយន្ដរបស់ផលិតករ ហ៊ុយ យ៉ាឡេង ពេលនេះ ត្រូវបានមិត្ដភក្ដិ ហើយត្រូវជាអ្នកដែលស្រឡាញ់វិស័យភាពយន្ដដូចគ្នា គឺលោក ស៊ុំ ភារិន និយាយថា៖ “រឹងមាំឡើងបង បងមានសមត្ថភាពខ្ពស់ណាស់ ហើយថ្ងៃក្រោយបើបាត់បងទៅ ថ្ងៃក្រោយរោងកុនប្រហែលជាអស់រឿងខ្មែរមើលហើយ”។

~

~

បើតាមផលិតករ ហ៊ុយ យ៉ាឡេង អ្វីដែលធ្វើឲ្យលោកផុងខ្លួនកាន់តែជ្រៅក្នុងបំណុលនោះ គឺមកពីពេលដែលលោកខ្វះទុនថត ទៅសុំខ្ចីក្រុមហ៊ុនទី១ ចំនួន ៣ម៉ឺនដុល្លារ ហើយសន្យារសងថ្លៃដើម និងប្រាក់ចំណេញឲ្យគេវិញចំនួន ១៥០០០ដុល្លារ។ ក្រុមហ៊ុនទី២ លោកបានខ្ចីចំនួន ១ម៉ឺនដុល្លារ ហើយសន្យារជូនថ្លៃដើម និងប្រាក់ចំណេញចំនួន ៥០០០ដុល្លារទៀត។ ប៉ុន្ដែលោកគិតខុសភាពយន្ដដែលផលិតពីព្រឹត្ដិការណ៍វិបត្ដិពិតបញ្ចាំងភ្លាមៗនោះ គឺពុំមានអ្នកទស្សនា។

~

~

ទន្ទឹមគ្នានេះ ក្រុមហ៊ុនដែលធ្វើសន្យារថានឹងទិញភាពយន្ដលោកទៅដាក់បញ្ចាំងបន្ដ ក៏និរាករណ៍ ឬលែងទិញយកវិញ ធ្វើឲ្យលោកខាតបាស់ជើង៕ សប្បាយ

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments