Wednesday, December 7, 2022
Google search engine
Homeព័ត៌មានសិល្បៈការពិត គឺខុសពីអ្វីដែលយើងឃើញ! ក្រុមកំប្លែងនាយពាក់មីទាំងមូល កំពុងចាប់ដៃគ្នាថតឲ្យក្រុមហ៊ុនថ្មី

ការពិត គឺខុសពីអ្វីដែលយើងឃើញ! ក្រុមកំប្លែងនាយពាក់មីទាំងមូល កំពុងចាប់ដៃគ្នាថតឲ្យក្រុមហ៊ុនថ្មី

~

ការពិត គឺខុសពីអ្វីដែលយើងឃើញ! ក្រុមកំប្លែងនាយពាក់មីទាំងមូល កំពុងចាប់ដៃគ្នាថតឲ្យក្រុមហ៊ុនថ្មីការដើរចេញពីស្ថានីយទូរទស្សន៍ CTN របស់បុគ្គលសំខាន់ៗ នៃក្រុមកំប្លែងនាយពាក់មី កាលពីពេលថ្មីៗនេះ បានធ្វើមហាជនចាប់អារម្មណ៍ខ្លាំង ប៉ុន្ដែអ្វីដែលកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនោះ គឺក្រុមកំប្លែងទាំងមូលដែលមានសមាជិកមិនក្រោម ១០នាក់ បានដើរចេញទាំងអស់គ្នា ហើយបច្ចុប្បន្នកំពុងត្រៀមខ្លួនសម្ដែងរួមគ្នាឲ្យក្រុមហ៊ុនថ្មីមួយ។

~

~

អតីតប្រធានក្រុមកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN នាយពាក់មី បានប្រាប់Sabay នៅថ្ងៃទី៦ ខែកក្កដា ថា អ្វីដែលមហាជន ឬអ្នកគាំទ្របានឃើញរូបភាព នៃការលាឈប់ពីការងាររបស់ក្រុមលោកថ្មីៗនេះ គឺអាចមិនទាន់ដឹងរឿងអស់ ពោលគឺក្រុមកំប្លែងទាំងមូលបានឈប់ទាំងអស់គ្នា ហើយមកកាន់កន្លែងថ្មី ប៉ុន្ដែបានប្រកាសលាឈប់តាមបណ្ដាញសង្គម តែបុគ្គលសំខាន់ៗក្នុងក្រុមចំនួន ៤រូបប៉ុណ្ណោះ។

~

~

~

~

នាយពាក់មី៖ “ចេញទាំងអស់…ចេញទាំងក្រុមហ្មង គ្រាន់តែថាយើងផុសតែមេធំៗ ពាកមី គ្រឿន ក្រូច លោកតាវ៉ិចទ័រ ក្រៅពីហ្នឹងអត់ផុស។ យើងអត់មានទៅស្ថានីយណាទេ គឺយើងសហការគ្នាធ្វើការនៅក្រុមហ៊ុនមួយដែលមិនមែនជាស្ថានីយទូរទស្សន៍”។

~

ទោះជាយ៉ាងណា នាយពាក់មី មិនទាន់អាចបញ្ជាក់ថាក្រុមហ៊ុនដែលរួមគ្នាបង្កើតនោះមានឈ្មោះអ្វី ហើយនឹងចេញវីដេអូ ឬចាប់ផ្ដើមចាប់ដៃគ្នាជាក្រុម ដើម្បីសម្ដែងរឿងកំប្លែងថ្មីៗឲ្យមហាជនបានទស្សនានៅពេលណាជាក់លាក់នោះទេ។ ប៉ុន្ដែលោកបង្ហើបយ៉ាងខ្លីថា ក្រុមលោកកំពុងរៀបចំលើការងារនេះ៕

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments