~
~
~
ដោយសារតែស្ថានភាពកូវីដ កាន់តែវត្តិន៍មករកភាពល្អប្រសើរនោះមានសិល្បករបានរៀបមង្គលការជាបន្ដបន្ទាប់ដូចជានាងវីរៈ និច្ច ការថ្ងៃទី១៦ខែតុលាឆ្នាំ២០២១,លោកមូល សុវណ្ណគិរី រៀបការថ្ងៃទី១ខែវិច្ឆិការឆ្នាំ២០២១ ខណៈដែលតារា៣ដួងទៀតត្រៀមរៀបការនៅចុងនិងដើមឆ្នាំក្រោយ។
~
~
~
១៖នៅ ស៊ីនឿន៖អតីតតារាចម្រៀងផលិតកម្មស្វាងតារាលោកនៅ ស៊ីនឿន នឹងរៀបការជាមួយគូដណ្ដឹងជាអាណិកជនខ្មែរមកពីអាមេរិកនាងដូមីនិក(Dominique Som)នៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២២ ខាងមុខនេះហើយដែលរៀបចំនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញនឹងត្រៀមចំណាយថវិការជាច្រើនម៉ឺនដុល្លារ។លោកស៊ីនឿន ដែលច្រៀងនៅហង្សមាសហាក់នៅទ្រឹងនារយៈពេលចុងក្រោយព្រោះពិបាកទប់ទល់ជាមួយលោកខេម ប៊ុនថៃ នោះធ្លាប់និយាយថាក្រោយរៀបការរួចលោកនៅតែបន្ដអាជីពសិល្បៈជាធម្មតាព្រោះគូស្នេហ៍លោកមិនហាមឃាត់លោកនោះទេ។
~
~
~
២៖វ៉ាន់ នីឡា៖តារាកំប្លែងរូបសម្រស់តូចតន់គូឲ្យក្នក់ក្នាញ់រូបនេះត្រូវបានឪពុករបស់នាងលោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានឲ្យដឹងថាកូនក្រមុំរបស់លោកនឹងរៀបការនៅខែ២ឬខែ៣ឆ្នាំ២០២២ ខាងមុខនេះក្រោយលើកពេលរៀបការអស់២លើកដោយសារតែកូវីដ។លោកបន្ថែមថាមង្គលការនោះនឹងប្រព្រឹត្តិទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាលទាំងអស់មិនហ៊ានបំពាននោះ។ដោយឡែកកញ្ញាវ៉ាន់ នីឡា ដែលបានភ្ជាប់ពាក្យជាមួយលោកស៊ុត សក្ការៈ ជាកូនអ្នកស្រីសរ មុន្នីរស្មី ជាភរិយាថ្មីរបស់លោកព្រីង ច័ន្ទបុត្រ ហៅនាយចេក ក្រោយនាងផ្ដាច់ពាក្យពីលោកផន រង្សី ជាកូនថៅកែល្ខោនភី សុគន្ធី នោះបាននិយាយក្នុងជំនួបផ្ទាល់កន្លងមកថានាងនៅតែចាប់អាជីពកំប្លែងតទៅទៀតក្រោយរៀបការរួចព្រោះគូដណ្ដឹងនាងលោកសក្ការៈ មិនចេះប្រចណ្ឌហួងហែងនាងម្ដងណាឡើយទោះជានាងលេងកំប្លែងឈុតស្នេហាស្និតជាមួយតារាប្រុសណាក៍ដោយ។ប៉ុន្ដែនីឡា ថានាងគ្មានគម្រោងវិលមកចាប់អាជីពច្រៀងនិងMCវិញទេ។
~
~
៣៖ពេជ្រ សោភា៖អ្នកមេម៉ាយឡើងកូដរូបនេះនឹងអាចរៀបការនៅដើមឆ្នាំ២០២២ខាងមុខនេះហើយជាមួយប្រុសក្មេងលោកឆឹម សក្កដា ក្រោយពួកគេលើកពេលរៀបការ៣ដងដោយសារតែកូវីដ។សោភា ដែលបានលែងប្ដីអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី កាលពីឆ្នាំ២០១៦នោះថាដើម្បីកុំឲ្យខកខានជាលើកទី៤ហេតុនេះហើយនាងសូមមិនប្រកាសរឿងរៀបការនៅថ្ងៃខែណានោះទេគឺចាំឲ្យដល់ពេលរៀបចំចេញជារូបរាងតែម្ដង។ការមិនទាន់កំណត់ថ្ងៃរៀបការជាក់លាក់របស់សោភា នេះធ្វើឲ្យប្រុសក្មេងសក្កដា ឆ្លេឆ្លាអន្ទះសារដូចមាន់រកពងព្រោះលោកចង់ធ្វើពិធីនោះឲ្យបានឆាប់ៗបំផុតដើម្បីបញ្ចប់មន្ទិលគេសង្ស័យថាពួកគេសាងស្នេហ៍ក្លែងក្លាយ និងរឿងមានអ្នកខ្លះម៉ៃថាលោកជាបុរសគ្មានអារម្មណ៍លើស្រី្ដភេទ។
~
~
ក្រៅពីនៅ ស៊ីនឿន ,វ៉ាន់ នីឡា និងពេជ្រ សោភា គ្រោងចូលរោងការព្រមគ្នានោះគូស្នេហ៍ប៉ាច គីមមួយ-សយ រតនៈ ,ទេព បូព្រឹក្ស-ងួនចាន់ដេវីត និងនាយចឺម-សេងសុខគីម នោះមិនទាន់មានដំណឹងជាក់លាក់នៃពេលវេលាដែលពួកគេត្រូវក្រាបផ្ទឹមជាមួយគ្នាពិតប្រាកដនោះទេ៕
~
~