~
មហាជនបានដឹងរួចមកហើយថា តារាសម្តែង និងកំប្លែងលោក ម៉ា ដូណា កន្លងមកបានផុងខ្លួនជំពាក់បំណុលគេវ័ន្តកព្រោះតែបញ្ហានៃការលេងតុងទីន។ ប៉ុន្តែថ្វីត្បិតលោកផុងខ្លួនក្នុងរឿងនេះយ៉ាងណាក្តី តែ ម៉ា ដូណា អាចរើបម្រាស់ស្វះស្វែងរកលុយដោះបំណុលគេជាបន្តបន្ទាប់។យ៉ាងណាមិញរឿងមួយទៀតដែលធ្វើឲ្យ ម៉ា ដូណា រឹតតែមិនសប្បាយចិត្តនោះ គឺនៅមានបុគ្គលនិងកូនតុងទីនមួយចំនួនទៀតដែលជំពាក់លុយលោកមិនសងហើយថែមទាំងព្យាយាមគេចវេសយករួចខ្លួន។ ត្រង់ចំណុងនេះទើបធ្វើឲ្យ ម៉ា ដូណា អស់ភាពអត់ធ្មត់បានទម្លាយឈ្មោះ និងអត្តសញ្ញាណបុគ្គលទាំងនោះជាបន្តបន្ទាប់។ ម្យ៉ាងទៀតបើតាមការកត់សម្គាល់ ថ្វីត្បិត ម៉ា ដូណា ជ្រើសយកជំរើសនេះយ៉ាងណាក្តីតែលទ្ធផលនៅតែមិនទទួលបានមកវិញឡើយ។
~
~
ដោយការបង្ខំចិត្តតារាសម្តែងលោក ម៉ា ដូណា ស្រាប់តែប្តូរពីការទារលុយ និងទម្លាយអត្តសញ្ញាណមកនេះផ្លូវនេះវិញម្តង។ បង្ហោះភ្ជាប់ជាមួយរូបភាព១សន្លឹកពីកន្លងវត្ថុស័កសិទ្ធលោក ម៉ា ដូណា បានរៀបរាប់ថា ថ្ងៃនេះមកផ្ទះលោកតាលោកយាយស័ក្តសិទ្ធ មកថ្វាយអំពូលsolar និងចូលបច្ច័យ៨០មុឺនធ្វើអណ្តូងទឹក១ហើយក៏មកប្តឹងដែរ។
~
~
~
~
លោក ម៉ា ដូណា បានបន្តថា សូមឲ្យពួកអ្នកជំពាក់លុយកូនដែលគេចវេសនិងនិយាយអាក្រក់ពីកូនសូមជួយដាក់ទោសអោយឃើញទាន់ហន់ស្លាប់នឹងធរណី នឹងរន្ទះភ្លើង តាមការហៅឈ្មោះបន់ស្រន់របស់កូនផងលោកតាលោកយាយជាទីគោរព ព្រោះកូនលែងទន្ទឹងនឹងការសន្យាហើយព្រោះកូនហត់ណាស់។
~
~
តាមការកត់សម្គាល់លោក ម៉ា ដូណា ចាប់តាំងពីជំពាក់បំណុលវ័ណ្ឌ.ក ជាងកន្លះលានដុល្លារតារារូនេះ បានខិតខំប្រឹងប្រែងរកលុយទាំងយប់ទាំងថ្ងៃដើម្បីដោះស្រាយបំណុលតែដោយសារលុយជំពាក់នោះច្រើនលើសពីសមត្ថភាពដែលលោកមានខ្លាំងពេក ទោះបីជាលោកបានយកទ្រព្យសម្បត្តិ ផ្ទះវីឡា ខុនដូរ ដី ឡាន គ្រឿងពេជ្រទៅលក់អស់ពីខ្លួនក៏នៅតែសងមិនគ្រប់នៅឡើយ៕
~
~