~
ភ្នំពេញ ៖ អតីតបវរកញ្ញាចក្រវាទ្បកម្ពុជា រឿន ណាត បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗទាំងយប់ បន្ទាប់ពីអាការៈជំងឺរបស់នាងធ្វើទុក្ខខ្លាំង ដែលទាមទារអោយមានការពិនិត្យ និងព្យាបាលជាចាំបាច់។តាមការអោយដឹងពីស្រីស្អាត រឿន ណាត បានបញ្ជាក់ថា «នាងកំពុងជួបជំងឺរលាកក្រពះធ្ងន់ធ្ងរ និងលើសគ្រាប់ឈា.ម ស»។ តារារូបនេះ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «កាលពីយប់មិញ ខ្ញុំម៉ោង១០ ខ្ញុំមានអាការៈចុកពោះខ្លាំង ពិបាកដកដង្ហើម ទើបខ្ញុំបានសំរេចចិត្តមកពេទ្យ ពេទ្យធើ្វការ អេកូ និងតេស្តឈា.ម លទ្ធផល គឺខ្ញុំ រលាកក្រពះធ្ងន់ និងលើសគ្រាប់ឈា.ម ស»។
~
~
ក្រោយជួបជំងឺនេះ ស្រីស្អាត រឿន ណាត បានផ្តាំផ្ញើដល់បងប្អូនដែលញាំអត់ទៀងពេល គេងអត់គ្រប់គ្រាន់ ធ្វើការធ្ងន់លើសម៉ោង សូមគិតគូរដល់សុខភាពផង ចៀសវាងធ្ងន់ធ្ងរដូចរូបនាង។ នាងបញ្ជាក់ថា ពេលនេះ នាងបានសម្រាក និងព្យាបាលនៅមន្ទីរពេទ្យហើយ សូមអរគុណដល់បងប្អូន នឹង fan ដែលបានឆាតមកលើកទឹកចិត្ត នឹងជូនពរ។
~
~
ជាការករ់សម្គាល់ ក្រោយពេលស្រីស្អាត រឿន ណាត បានជួបរឿងខាងលើនេះ បានធ្វើអោយទស្សនិកជន ជាពិសេសប្រិយមិត្តគាំទ្រសម្តែងការព្រួយបារម្ភ និងបានជូនពរអោយនាងឆាប់បានជាសះស្បើយ ដើម្បីវិលមកអាជីពសិល្បៈបន្តទៀត។ បន្ទាប់ពីចប់កម្មវិធីប្រឡងកញ្ញាឯកចក្រវាទ្បនោះរួចមក ស្រីស្អាត រឿន ណាត ត្រូវបានគេមើលឃើញថា នាងកំពុងតែមានទីផ្សារខ្ពស់ក្នុងអាជីពសិល្បៈទាំងការសម្តែង ការងារនានាទៀត ទាក់ទងនឹងអាជីពសិល្បៈនេះ។
~
~
ដោយសារការមមាញឹកខ្លាំង ទើបតារាស្រីរូបនេះ មានការហូបអាហារមិនទៀងទាត់ និងការសម្រាកមិនបានគ្រប់គ្រាន់ទៀត ទើបធ្វើអោយនាងពើបប្រទះនូវជំងឹទាំងពីរមុខខាងលើនេះតែម្តង៕
~
~
~
~