ដូចគំនូរ ព្រះនាងតូច នរោត្តម ជេនណា គ្រងឈុតក្រមាខ្មែរ មួយឈុតនេះស្រស់ស្អាតខ្លាំងណាស់
ពុកម៉ែបងប្អូន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន ព្រះនាងតូច នរោត្តម ជេនណា ដែលព្រះនាងគឺជាតារាចម្រៀងម្នាក់ ដែលនាពេលកន្លងមក បទចម្រៀងរបស់ព្រះនាងតែងតែទទួលបានការគាំទ្រជាច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋទូរទៅ។
ក្រៅតែការច្រៀងចំរៀងបានយ៉ាងពិរោះ ព្រះនាង អាចសម្តែងនៅក្នុងខ្សែរភាពយន្តបានយ៉ាងល្អផងដែរ ដែលបានធ្វើអោយហ្វេនៗ ស្រឡាញ់និងចូលចិត្តព្រះនាងខ្លាំងណាស់។ ដោយឡែកនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២ ព្រះនាងតូចបានបង្ហោះរូបភាពប៉ុន្មានសន្លឹកដែលបានបង្ហាញអំពីម៉ូដសម្លៀកបំពាក់បែបប្រពៃណី ដែលមើលទៅពិតជាស្រស់ស្រាយ ស្អាត និងគួរអោយពេញចិត្ត។ក្នុងនោះផងដែរ ព្រះនាងក៍បានភ្ជាប់ជាមួយនឹងសំណេរផងដែរថា៖“ខ្មែរមានវប្បធម៌ អរិយធម៌ ពូ-ជ-ព-ង្សសា-វ-តា-ពី-ដូ-ន-តា-ច្បាស់-លាស់ នេះជាស្នាដៃថ្មីមួយនៃសម្រស់នារីខ្មែរដ៏ថ្លៃថ្នូរ ក្នុងឈុតក្រម៉ាដែលគ្រងសម្លៀកបំពាក់ដោយ ព្រះនាងតូច នរោត្តម ជេនណា ”។
ឃើញរូបស្អាតៗ ស្រាប់តែមានហ្វេនៗមិនតិចនាក់ទេ បានចូល comment ថា៖ ស្រស់ស្អាតណាស់, ស្អាតណាស់ព្រះនាង, ព្រះនាងតូចស្រស់ស្អាតណាស់,ស្អាតខ្លាំងណាស់, ពិតជាស្រស់ស្អាតណាស់ ព្រះនាង, ស្រស់សោភាខ្លាំងណាស់ព្រះនាងតូច។ នៅមានពាក្យសរសើរជាច្រើនទៀតដែលមិនអាចរៀបរាប់អស់ តោះដើម្បីចង់ដឹងថា តើព្រះនាងតូចស្រស់ស្អាតយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖