~
ស្រីស្អាត ទូច ស្រីលក្ខណ៍ ចេញមុខហើយ បញ្ជាក់រឿងរ៉ាវការចោទប្រកាន់ពីអតីតស្វាមី
~
ភ្នំពេញ ៖ នៅទីបំផុត តារាចម្រៀងអ្នកនាង ទូច ស្រីលក្ខណ៍ បានចេញបញ្ជាក់នូវភាពស្អាតស្អំរបស់ខ្លួនហើយ បន្ទាប់ពីអតីតស្វាមីរបស់នាងបានចោទប្រកាន់ថា នាងបានហាមឃាត់មិនអោយជួបមុខកូន ទាំងនាងមិនបានធ្វើរឿងនេះ។ការចេញមុខបកស្រាយរឿងខាងលើ ពីអ្នកនាង ទូច ស្រីលក្ខណ៍ នាពេលនេះ បានធ្វើឡើង បន្ទាប់ពីអតីតស្វាមីដែលជាជនបរទេសរូបនោះ បានលើកឡើងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយ ដោយបានចោទប្រកាន់នាងថា បានហាមឃាត់លោកមិនអោយជួបកូនរយៈពេល២ឆ្នាំហើយ ហើយទង្វើនេះ គឺខុសពីការសម្រេចរបស់សាលក្រមតុលាការ ដែលបានបើកផ្លូវអោយឪពុកអាចជួបកូនរាល់១សប្តាហ៍ម្តង ឬតាមការកំណត់ណាមួយ។
~
~
យ៉ាងណា ការលើកឡើងពីអតីតស្វាមីនាពេលនេះ ត្រួវបានអ្នកនាង ទូច ស្រីលក្ខណ៍ ចាត់ទុកថា មិនមានមូលដ្ឋានច្បាស់លាស់ និងប្រាស់ចាកពីការពិត ខណៈពេលដែលនាងមិនបានហាមឃាត់ឡើយ ពោលគឺបញ្ហានេះ នាងតែងតែយល់ស្របការសម្រេចរបស់កូនថា ត្រូវជួប ឬមិនចង់ជួប។
~
~
អ្នកនាង ទូច ស្រីល័ក្ខ បានលើកឡើងតាមរយៈសារដែលបានបង្ហោះតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា «២ឆ្នាំបាត់ឈឹង ស្រេចតែមកប្តឹងយកកូន តែរូបខ្ញុំពិតជាគោរពអរគុណចំពោះលោកតុលាការបានចេញដីកាសម្រេចអោយរូបខ្ញុំជាសិទ្ធិអំណាចមេបាមើលថែកូន។
~
នាងបញ្ជាក់ថា កូនរៀនពីច័ន្ទដល់សុក្រ ចង់តេ ឬសួរសុខទុក្ខច ង់មកយកកូនគឺរូបខ្ញុំទុកសិទ្ធិអោយកូនគាត់ជាអ្នកនិយាយដោយផ្ទាល់ជាមួយឱពុកគាត់។ នាងថា គាត់អាយុជិត៨ឆ្នាំហើយចង់ទៅ ឬបែបណា គឺជាសិទ្ធិរបស់គាត់ជាការសំរេចចិត្ត រឿងពិតគឺមានតែកូនទេ ជាអ្នកដឹងច្បាស់ថា ឪពុកគាត់បែបណា ។
យ៉ាងណា បើតាមអ្នកនាង ទូច ស្រីល័ក្ខ រហូតមកទល់ពេលនេះ អតីតស្វាមីរបស់នាងមិនបានផ្ញើលុយបង់សាលា ការចាយវាយលើការសិក្សា ឬបង់ថ្លៃទឹកដោះគោគ្រប់សព្វបែបយ៉ាងមួយរយរៀលខ្មែរគ្មានទេ។ នាងបញ្ជាក់ថា ការពិតនឹងយុត្តិធម៌មានតែកូនទេ ច្បាស់ជាងនរណាទាំងអស់។
~
គួរបញ្ជាក់ថា តារាចម្រៀងអ្នកនាង ទូច ស្រីលក្ខណ៍ បានរៀបការជាមួយស្វាមីសញ្ជាតិន័រវ៉េស ដើមកំណើតអង់គ្លេស គឺលោក ម័រថេន ក្វាមេន កាលពីឆ្នាំ២០១១ ខណៈពេលដែលនាងបានផ្ទុះដំណឹងបែកបាក់គ្រួសារនៅអំឡុងពេលថ្មីៗ ដោយបន្សល់ទុកចំណងដៃកូនប្រុសម្នាក់ ដែលបច្ចុប្បន្នស្ថិតនៅក្រោមការមើលថែរបស់នាង។
យ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ទេថា តើរឿងរ៉ាវខាងលើនេះ ភាគីខាងណាខុសឬត្រូវឡើយ? ខណៈពេលដែលអ្នកនាង ទូច ស្រីល័ក្ខណ៍ បានសម្រេចលុបសារដែលនាងបានបង្ហោះនោះចោលវិញភ្លាមៗផងដែរ៕
~
~
~
~