~
ប្រិយមិត្តមិនតិចនាក់ទេប្រាកដជាបានជ្រាបរួចមកហើយ នូវ បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលបានចូលរួមប្រឡងក្នុងកម្មវិធី កម្រិតពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្ដាហ៍ទី 4 ដែលបានច្រៀងបានយ៉ាងពិរោះ តែបែរជាធ្លាក់ក្នុងកម្មវិធីដែលបានធ្វើអោយរូបលោកពុំអាចឈានទៅកាន់វគ្គបន្តបាន បន្ទាប់ពី តារាចម្រៀង ឆន សុវណ្ណរាជ ដែលជាអ្នកដាក់ពិន្ទុក្រោយគេបានអោយ No ដែលបានធ្វើអោយអ្នកទស្សនាចាប់អារម្មណ៍ជាខ្លាំង។
~
រហូតក្រោយមក លោក ទុំ សុវត្ថិ មានមហាជនជាច្រើនបានស្គាល់ ហើយក៍មានក្រុមហ៊ុនធំៗបានមកទាក់ទង អោយរូបលោកចូលរួមជាភ្ញៀងកិត្តយស្តនៅក្នុងកម្មវិធីផងដែរ ក្នុងនោះមានក្រុមហ៊ុនទូរស័ព្ទ Huawei ក៍បានអញ្ចើញរូបលោកផងអោយច្រៀងក្នុងពេលសម្ពោធទូរស័ព្ទផងដែរ។
~
~
ស្រាប់តែនៅ នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ នេះ លោក ទុំ សុវត្ថិ បានបានក្លាយជា ទូតសុច្ឆន្ទៈ តំណាងឲ្យក្រុមហ៊ុនទូរស័ព្ទខាងលើនេះហើយ ដោយរូបលោកបានបញ្ជាក់ប្រាប់ថា “ថ្ងៃនេះ ខ្ញុំបាទ សូមប្រកា,សថា ខ្ញុំបាទ ទុំ សុវត្ថិ ក្លាយជាទូតសុច្ឆន្ទៈ នៃក្រុមហ៊ុន Huawei Mobile ចាប់ពីថ្ងៃនេះតទៅ”។ក្នុងនោះផងដែរ នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ នេះ រូបលោកបានបង្ហោះរូបភាពជាច្រើនសន្លឹកទៀត ហើយបានប្រាប់បន្ថែមថា “រូបភាពខ្លះៗនៃកម្មវិធី ប្រកាសជាផ្លូវការ BA នៃផលិតផល Huawei ខ្ញុំបាទ ទុំ សុវត្ថិ សូមអរគុណដល់ក្រុមហ៊ុន Huawei ដែលបានជ្រើសរើសខ្ញុំបាទជាតារាតំណាង ក្រុមហ៊ុន Huawei និងគ្រប់ផលិតផលរបស់ Huawei ព្រមទាំងអរគុណដល់ពុកម៉ែបងប្អូនជាទីគោរពគាំទ្រខ្ញុំបាទ ទើបធ្វើឲ្យខ្ញុំបាទបានទទួលតំណែងមួយនេះ ដោយក្តីគោរពពីខ្ញុំបាទ ទុំ សុវត្ថិ “។ឃើញបែបនេះភ្លាមមានហ្វេនៗអ្នកគាំទ្រមិនតិចនាក់ទេ បានចូលរួមត្រេកអរចំពោះរូបលោកផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា៖
~
~
~
~
~
~