Wednesday, November 29, 2023
Google search engine
Homeព័ត៌មានសិល្បៈទម្លាយសម្រស់ Pancake ១៨ ឆ្នាំមុន ពេលគ្រងមកុដនៅ ចិន មើលហើយមិនសរសើរមិនបាន

ទម្លាយសម្រស់ Pancake ១៨ ឆ្នាំមុន ពេលគ្រងមកុដនៅ ចិន មើលហើយមិនសរសើរមិនបាន

~

តារា​សម្ដែង​ស្រី Pancake ត្រូវបានមហាជនយករូបដែលធ្លាប់​គ្រង​មកុដ​​បង្អួត​សម្រស់​ដូច​ព្រះនាង និងជាម្ចាស់​ជ័យ​លាភីក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ ​”Model of the World 2004″ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយរូបនាងបាន​ពាក់​ខ្សែ​ក​តុបតែង​ដោយ​ពេជ្រ​ទម្ងន់​៤៥​ការ៉ាត់​​ តម្លៃ​២៥០​លាន​បាត​។ក្រោយពីប្រៀបធៀបគ្នារួច មហាជនលាន់មាត់ថា បើ​ទោះបី​ជា​កម្មវិធី​នេះ​បាន​កន្លង​ផុត​ទៅ​ច្រើន​ឆ្នាំ​ក្ដី​ ប៉ុន្តែ​បើ​និយាយ​ពី​សម្រស់​របស់​តារា​ស្រី​រូប​នេះ​ គឺ​មិន​បាន​ប្រែប្រួល​ទៅ​ណា​សូម្បី​តែ​បន្តិច​ឡើយ។ គេឃើញនាងនៅតែរក្សាភាព​ក្មេង​ជាង​វ័យ​បាន​រហូត​មក​ដល់​សព្វ​ថ្ងៃ។

~

~

~

ដើម្បីកុំឲ្យរង់ចាំយូរ ​កម្ពុជាថ្មីនឹងប្រមូល​ផ្ដុំ​ពី​សម្រស់​របស់ Pancake ​តាំងពីនៅរៀន រហូត​មក​ដល់​បច្ចុប្បន្ន។ តើ​នាង​នឹង​ប្រែប្រួល​ខ្លាំង​ប៉ុណ្ណា​?
ទោះយ៉ាងណា សព្វថ្ងៃនេះនាងនៅតែស្រស់ស្អាត រាល់ពេលដែល​បង្ហាញមុខក្នុងកម្មវិធីបង្ហាញម៉ូដ នាងតែងតែ​លេចធ្លោ និងជា​ជា​តារា​ម៉ូដែល​អាជីព​​ដែល​ត្រូវ​បាន​មហាជន​សាទរ​នឹង​សម្រស់​មិនចេះចាស់សោះ។ ជាពិសេសមហាជនក៏បានដឹងថា​ តួឯកស្រីក្នុងរឿង “ចិញ្ចៀនភ្ចាប់និស្ស័យ” រូបនេះ​គឺចូលចិត្ត​ថែទាំ​រាងកាយ ដោយការ​ហាត់ប្រាណ រក្សារាងឲ្យ​សម និង​រឹងមាំ​គ្រប់​ពេលវេលា៕

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments