Tuesday, March 28, 2023
Google search engine
Homeព័ត៌មានសិល្បៈថៅកែលែងមើលរំលង ពេជ្រ សោភា ដោយសារតែហេតុផលទាំងនេះ

ថៅកែលែងមើលរំលង ពេជ្រ សោភា ដោយសារតែហេតុផលទាំងនេះ

~

~

~

ភ្នំពេញ៖ ពេជ្រ សោភា ឆក់បានតំណែងគណៈកម្មាការកម្មវិធីប្រលងចម្រៀងBeat The Best របស់ហង្សមាសដែល​តួនា​ទី​នេះ​សាកសមជាមួយសម្ថភាពរបស់នាងចាប់អាជីពចម្រៀងរយៈពេលជាង១៦ឆ្នាំនៅផលិតកម្មធំនេះមានបទពិសោធន៍យ៉ាងជោគជាំនោះ។យ៉ាងណាការរក្សារតំណែងជាCoach កម្មវិធីប្រលងចម្រៀងThe Voice Cambodia រដូវកាលថ្មីបានឬអត់នោះ​ត្រូវ​បាន​សោភា ធ្លាប់ប្រាប់ថានាងមិនអាចនិយាយទុកមុន​បានឡើយ។

~

~

~

ប៉ុន្ដែក្រោយ​ស្ងប់ស្ងាត់​កូវីដបន្ដិចសោភា អង្គុយកៅអីធ្វើ​ជាគណៈ​កម្មាការBeat The Best បញ្ជាក់ថា​នាង​មិនត្រូវ​បានថៅកែមើលរំលងនោះទេ បើទោះជាកន្លងមកគេមើលឃើញថាតំណែងធំៗ​ជាគ​ណៈ​កម្មាការនិងគ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀងរបស់ហង្សមាសស្ថិតក្នុងកណ្ដាប់ដៃឱក សុគន្ធកញ្ញា ព្រោះប្ដីនាង​លោក​អ៊ឹង សុខលី ជាអ្នកគ្រប់គ្រងទាំងអស់ក្ដី ប៉ុន្ដែពេលនេះសោភា ចាប់ផ្ដើមចេញមុខមាត់ច្រើនជាងមុនហើយ។យ៉ាងណា​សំណួរ​ដែលមហាជនចង់ដឹងនោះថាតើតំណែងទាំង៣របស់អតីតតារាចម្រៀងហង្សមាសកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែល​កំពុង​នៅ​ទំនេរក្នុងនោះមានដូចជាCambodian Idol ,The Voice Kids Cambodia និងCambodian Idol Junior នោះត្រូវបាន​ធ្លាក់មក​លើពេជ្រ សោភា។

~

~

~

~

ដែលគេដឹងថា ជាអ្នករ៉ាប់រងខ្លះឬថៅ​កែនឹងប្រគល់ទៅឲ្យលោកខេមរៈ សិរីមន្ដ ទាំងអស់ឬយ៉ាងណានោះនៅមិនទាន់ត្រូវបាន​អ្នកដឹកនាំកម្មវិធីទាំងនោះទម្លាយចេញ​ឡើយដោយលោកវណ្ណា ធ្លាប់ប្រាប់ថា​ថ្នាក់ដឹកនាំ​មិនទាន់គិតដល់ចំណុចទាំងនោះទេ ទោះជាបណ្ដារកម្មវិធីទាំងនោះ​បាន​ផ្សព្វ​ផ្សាយពី​ការ​ត្រៀមដំណើរការនៅរដូវកាលថ្មីឆាប់ៗនេះក្ដី។

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments