~
~
ពុកម៉ែបងប្អូនជាច្រើនដែលនិយមលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលនិងសោកស្តាយជាខ្លាំង ដោយយោងតាមការ Live ហ្វេសប៊ុកផ្ទាល់របស់កំពូលតារាកំប្លែងនាយ នាយពាក់មី ដែលជាតារាកំប្លែងដ៏ល្បីដែលតែងតែធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើច សើចក្អាកក្អាយ រំសាយទុក្ខកង្វល់ជាមួយនឹងការសម្ដែងរបស់លោក បានចេញមុខតវ៉ានៅលើបណ្ដាញសង្គមដើម្បីទាមទារឲ្យមានការបន្ធូរបន្ថយចំពោះការរិតត្បិតក្នុងការងារ ខណៈដែលមានអ្នកគ្រប់គ្រងថ្មីនៅស្ថានីយទូរទស្សន៍ CTN។
~
~
~
~
ក្នុងនោះដែរ ក្រោយមានការចេញមកុខ បង្ហោះទាមទារបែបនេះហើយ នាយពាក់មី ហាក់មានទឹកមាត់ប្រៃ ក៏បានធ្វើឲ្យដឹងលឺដល់អ្នកគ្រប់គ្រងថ្មី បើតាមសម្តីតារាកំប្លែងរូបនេះបានឲ្យដឹងថា ជាជនជាតិឥណ្ឌា ព្រមធ្វើការសម្របសម្រួលជាមួយបុគ្គលិក។ប៉ុន្តែមិនបានប៉ុន្មាន ស្រាប់តែថ្មីៗនេះនាយពាក់មី បានធ្វើការឡាយវីដេអូមួយនិយាយថា លោកប្រហែលជាលាឈប់ពីCTN មែនទែនហើយព្រោះថា លោកត្រូវបានគេដកចេញពីកម្មវិធី«បាទមេ» ទៅហើយ ។
~
~
មិនតែប៉ុណ្ណោះ នាយពាក់មី ក៏បានបញ្ជាក់ថា នឹងមានអ្នកត្រូវឈប់ដូចជា នាយ គ្រឿន នាយក្រូច និង លោកតា វ៉ិចទ័រ ជាមួយគ្នាផងដែរ៕ដើម្បីជ្រាបកាន់តែច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ៕
~
~
~
~
~
~