Wednesday, December 7, 2022
Google search engine
Homeព័ត៌មានសិល្បៈបែកធ្លាយរូបថតនាង Song Ji A ចូលក្លឹបកម្សាន្តល្បីឈ្មោះមួយកន្លែង បង្កការរិះគន់ខ្លាំង

បែកធ្លាយរូបថតនាង Song Ji A ចូលក្លឹបកម្សាន្តល្បីឈ្មោះមួយកន្លែង បង្កការរិះគន់ខ្លាំង

~

~

ថ្មីៗនេះរូបថតរបស់តារាល្បីល្បាញនាង Song Ji A ដែលបានទៅកម្សាន្តនៅក្លឹបរាត្រីល្បីឈ្មោះមួយកន្លែង ត្រូវបានបែកធ្លាយជាសាធារណៈ បង្កឱ្យមានការចាប់អារមុ្មណ៍យ៉ាងខ្លាំង ។ ជាងនេះទៅទៀត រូបថតទាំងនោះ ក៏បានក្លាយជាប្រធានបទក្ដៅមួយ សម្រាប់អ្នកលេងបណ្ដាញសង្គមនៅកូរ៉េវែកញែកពិភាក្សាថែមទៀតផង ។

~

~

~

~

រូបថតរបស់ស្រីស្អាត Song Ji A ដែលបានបែកធ្លាយនោះ គឺបង្ហាញពីសកម្មភាពនាងស្លៀកពាក់សិចស៊ីអង្គុយកាន់កែវស្រា ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមភាគច្រើនមិនពេញចិត្ត ព្រោះវាជាគំរូមិនល្អដល់សង្គម ខណៈដែលនាងនៅមានវ័យក្មេងខ្ចីនៅឡើយ ។ ជាងនេះទៅទៀត ក៏មានរូបថតមួយសន្លឹកបង្ហាញថា ពេលដែលចូលក្លឹបរាត្រី Song Ji A មិនត្រឹមតែផឹកស្រាប៉ុណ្ណោះទេ នាងថែមទាំងជក់បារីទៀតផង ។

~

~

Song Ji A ដែលត្រូវបានគេស្គាល់ថា ជាតារាបណ្ដាញសង្គមដ៏ល្បីឈ្មោះ និយមថតរូបសិចស៊ីនោះ បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ ប៉ុន្តែសម្រាប់រូបថតដែលបែកធ្លាយបង្ហាញពីសកម្មភាពនាងនៅក្នុងក្លឹបរាត្រី បែជាបង្កឱ្យមានការមិនពេញចិត្តពីសំណាក់មហាជន កូរ៉េ ដោយយល់ឃើញថា​ ជាសកម្មភាពមិនល្អប៉ះពាល់ដល់អារម្មណ៍អ្នកគាំទ្ររបស់នាង ដែលភាគច្រើនមានវ័យក្មេងៗ ហើយមួយវិញទៀតក្លឹបរាត្រីដែល Song Ji A ទៅលេងកម្សាន្តនោះ គឺជាក្លឹបដែលមានរឿងអាស្រូវផ្លូវភេទច្រើនបំផុត។ តែយ៉ាងណាមិញ ក៏មានមតិមួយចំនួនធំលើកឡើងថា ពុំមានអ្វីចោទជាបញ្ហាឡើយ ព្រោះ Song Ji A ក៏មិនមែនក្មេងដែរ នាងមានអាយុលើសពី ១៨ឆ្នាំ មានសិទ្ធដើរហើរ ហើយគ្រាន់តែចូលក្លឹបកម្សាន្តនោះជារឿងតូចតាចបំផុត ។

~

~

~

~

គួរឱ្យដឹងថា Song Ji A កាលពីពេលថ្មីៗនេះ បានចូលកម្សាន្តក្នុងក្លឹបរាត្រីល្បីឈ្មោះមួយកន្លែងឈ្មោះ Burning Sun ស្ថិតនៅសង្កាត់ Gangnam ទីក្រុង សេអ៊ូល ។ អ្វីដែលមហាជនរិះគន់ និងមិនពេញចិត្តនោះគឺថា ក្លឹបរាត្រីមួយនេះជាកន្លែងមានរឿងអាស្រូវផ្លូវភេទជាច្រើន ដូច្នេះមិនគួរ Song Ji A ចូលទៅប្រឡូកឡើយ ៕ ប្រភព៖ koreaboo

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments