~
~
កម្មវិធីCambodian Idolរដូវកាលទី៤ វគ្គ Judge Audition បានរកឃើញនូវបេក្ខភាពដែលមានសមត្ថភាពនិងសម្លេងយ៉ាងពិរោះផងដែរ។ក្នុងនោះផងដែរ ទស្សនិកជនបានចាប់អារម្មណ៍ទៅលើបេក្ខជនមួយរូបដែលមានឈ្មោះ ជន សំរិទ្ធ ដែលបេក្ខភាពរូបនេះ បានតុបតែងខ្លួនបានយ៉ាងល្អ ជាពិសេសនោះរូបលោកមានសម្លេង ហើយនិងរូបសម្បត្តិ៍សង្ហា ស្រដៀងទៅនឹង តារាចម្រៀង ឆាយ វិរៈយុ,ទ្ធ ផងដែរ។បេក្ខជនវ័យ ២៦ឆ្នាំ ដែលមកពីខេត្តតាកែវ រូបនេះធ្លាប់បានប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកម្ដងរួចមកហើយ ហើយលើកនេះក៍បានមកប្រឡងក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ ម្តងទៀតដោយបានលើកយកបទចម្រៀងមួយបទ «ក្បត់អារម្មណ៍ខ្លួនឯង »
~
~
~
~
មកបកស្រាយ ដែលលើកនេះធ្វើបានល្អជាខ្លាំង ទាំងសម្លេង និងរបៀបច្រៀង។ដោយសារតែការច្រៀងធ្វើបានយ៉ាងល្អ ហើយសម្លេងដូចទៅនឹងលោក ឆាយ វិរៈយុទ្ឋ ផងនោះ គ្រាន់តែច្រៀងច,ប់ភ្លាម គណៈកម្មការ អ្នកនាងសុគន្ធ កញ្ញា បានភ្លា,ត់,មា,ត់,និយាយថា “អរគុណ យុ,ទ្ធ”។ អ្នកនាងបានបន្ថែមទៀតថា ការបកស្រាយចម្រៀងមួយបទនេះ សម្លេងដូចឆាយ វិរៈយុ,ទ្ធ ពេលស្តាប់ទៅល្អពិរោះមានទឹកដម ហើយបច្ចេកទេសច្រៀងបែបនេះ គឺងាយស្រួលក្នុងការច្រៀងចម្រៀងបទផ្សេងៗទៀត។ ចំណែកឯគណៈកម្មការបីរនាក់ទៀត បានលើកឡើងស្រដៀងៗគ្នានេះដែរថា សំរិទ្ធ ធ្វើបានល្អ។
~
~
នៅពេលប្រកាសលទ្ធផល បេក្ខជនរូបនេះទទួលបានYesចំនួន ៤ ពីគណៈកម្មការដើម្បីអាចឈានទៅប្រកួតនៅវគ្គបន្ត។
~
~
~
~