~
~
ផ្ទុះកក្រើកពេញបណ្តាញសង្គមនិងក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកក្រោយបុរសម្នាក់អះអាងថាខ្លួនជាប្តីរបស់បេក្ខភាពកញ្ញាឯកចក្រវាឡកម្ពុជា ពាក់ស្លាកលេខ៧ កញ្ញា សុគន្ធ ចរិយា ហើយបានតាមរករឿងនាងដល់មុខឆាកប្រកួតរហូតបុរសនោះបានទម្លាយវីដេអូនៅលើបណ្តាញសង្គមTik Tok ថានាងមានទាំងកូននិងប្តីរួចហើយ។ បន្ទាប់ពីលេចធ្លាយនាំឲ្យមានការជជីកសួរ និងបារម្ភនឹងការប៉ះពាល់ដល់កម្មវិធីប្រកួតបេក្ខភាពកញ្ញាឯករូបនេះបានចេញមុខធ្វើការបដិសេធនូវរឿងរ៉ាវមានប្តី និងកូន ហើយឡើងលើឆាកប្រកួតបវរកញ្ញា ហើយពេលនេះនាងបង្ហាញភស្តុតាងមួយចំនួនទៀត។
~
~
មុននេះទាំងនាងនិងអ្នកផលិតកម្មវិធីលើកឡើងថា ពួកគេត្រឹមតែជាសង្សារនឹងគ្នាតែប៉ុណ្ណោះមិនមែនជាប្តីប្រពន្ធ ក៏មិនធ្លាប់រៀបការ ឬចុះអេតាស៊ីវិលអ្វីដែរ។ក្រៅពីចេញមុខបកស្រាយ បេក្ខនារីរូបនេះថែមទាំងបានលើកឡើងថា នាងស្គាល់បុរសខាងលើរយៈពេល២ឆ្នាំ ហើយរស់នៅមិនចុះសម្រុងគ្នាទើបបែកគ្នាហើយបុរសនោះក៏ថែមទាំងធ្លាប់បានប្រើប្រាស់អំពើហិង្សាលើរូបនាងផងដែរ។ នាងលើកឡើងជាសំណួរចោទទៅកាន់អ្នករិះគន់នាងវិញថា គ្រាន់តែរស់នៅមិនចុះសម្រុងគ្នាបែកគ្នានាងខុសដែរឬ? នាងថានឹងបន្តទម្លាយភស្តុតាងជាក់ស្តែងមួយចំនួនបន្ថែមទៀតដើម្បីរកភាពស្អាតស្អំសម្រាប់ខ្លួនឯង ក្រោយពេលកម្មវិធីប្រកួតចប់សប់គ្រប់។ ទាំងនាងនិងអ្នកផលិតកម្មវិធីលើកឡើងថា នឹងមិនបោះបង់ចោលឬលប់ឈ្មោះនាងចេញពីកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា ២០២២នេះដែរ។
~
មុនថ្ងៃប្រកួតផ្តាច់ព្រ័ត្រមកដល់បេក្ខនារីរូបនេះបានបញ្ចេញសារឆ្លើយឆ្លង ដែលជាសារជេរប្រមាថនិងគំរាមទៅកាន់រូបនាងផងដែរ ដែលការបញ្ចេញនេះនាំឲ្យមិត្តភក្ដិដែលបានស្គាល់នាងចូលបញ្ចេញសារហួសចិត្តនិងលើកទឹកចិត្តទៅកាន់នាងជាហូរហែ។គេនៅបន្តរង់ចាំតាមដានទៀតថាតើករណីនេះនឹងទៅជាយ៉ាងណា ខណៈដែលពេលនេះប្រសិនបើបេក្ខនារីខាងលើរកភស្តុតាងឃើញថាពិតជាធ្លាប់រងហិង្សាពីសំណាក់បុរសខាងលើមែន ករណីនេះនឹងកាន់តែរីកធំជាងមុនជាក់ជាមិនខាន៕
~
ព័ត៌មានចុងក្រោយនេះ ទោះជាបេក្ខភាពបវរកញ្ញា Miss Universe Cambodia 2022 កញ្ញា ចរិយា បានចេញមុខបដិសេធថា ខ្លួនមិនមានប្តី មិនមានកូន ដូចការចោទប្រកាន់ពីបុរសម្នាក់ដែលអះអាងថា ជាប្តីរបស់នាង ក៏ដោយ នៅពេលនេះមានរឿងដែលកើតឡើងថ្មីទៀតហើយ គឺមានទស្សនិកជនស្ទើរតែមួយរយភាគរយ ក្នុងចំណោមអ្នកចូល Comment នៅក្នុងបណ្តាញសង្គម សុទ្ធតែបញ្ចេញមតិ ច្រានចោលចំពោះការអះអាងរបស់នាង។ក្រោយផ្ទុះរឿងខាងលើនេះ គេសង្កេតឃើញបេក្ខភាពបវរកញ្ញា Miss Universe Cambodia 2022 កញ្ញា សុគន្ធ ចរិយា ព្យាយាមចេញមុខលាងជម្រះរឿងអាស្រូវ ដែលកើតឡើងចំពោះខ្លួន មានទាំងការ Live ផ្ទាល់ខ្លួន រួមទាំងការផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានក្នុងស្រុកផងដែរ។
~
~
ប៉ុន្តែការលើកយកហេតុផលផ្សេងៗ មកទប់ស្កាត់ចរន្តព័ត៌មានដែលកំពុងឆាបឆេះនេះ ហាក់មិនបានផលគាប់ប្រសើរឡើយ ខណៈដែលទស្សនិកជនស្ទើរភាគច្រើន បានបញ្ចេញមតិថា នាងមិនមែនជាជនរងគ្រោះនោះទេ ផ្ទុយទៅវិញថែមទាំងស្តីបន្ទោសដាក់បន្ទុកលើនាងថែមទៀត។យោងតាមមតិ Comment ក្នុងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើនសុទ្ធតែបានលើកឡើងនូវចំណាប់អារម្មណ៍ក្នុងន័យតែមួយ ដោយពួកគេបានដាក់សំណួរតបទៅកញ្ញាវិញថា បើនាងមិនពាក់ព័ន្ធស៊ីជម្រៅ មិនដែលបុរសម្នាក់ដែលអះអាងថា ជាប្តីរបស់នាង ហ៊ានធ្វើរឿងបែបនេះដាក់នាងទេ ។ ដូចជារឿងនាងមានកូន គេមិនជឿថា បើពួកគេ គ្មានកូនមិនដែលបុរសម្នាក់នោះនិយាយច្បាស់ៗដូច្នេះទេ ព្រោះសម្តីនេះត្រូវប្រឈមនិងផ្លូវច្បាប់ នោះបើសិនពួកគេគ្មានអេតាស៊ីវិលពិតមែន។
~
ក្នុងនោះដែរក៏មានមតិខ្លះបានលើកឡើងថា បើរឿងនេះមិនពិតកញ្ញា សគន្ធ ចរិយា ប្រាកដជាបានដាក់ពាក្យបណ្តឹងទៅលើកបុរសម្នាក់នេះបាត់ទៅហើយ ព្រោះកាលៈទេសនេះនាងមានសិទ្ធអាចបដិសេធបាន តែគេជឿ ឬមិនជឿជារឿងផ្សេង ប៉ុន្តែបើទំនាក់ទំនងរបស់នាងពិតជាមានកូនពិតមែន ដោយគ្រាន់តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នោះ គេអាចរកស្វែងរឿងពិតឃើញជាក់ជាមិនខាន ដោយការពិនិត្យ DNA តែបើនាងមិនហ៊ានពិនត្យ នោះអ្វីៗ ចប់ទាំងគ្មានវាចារ ៕
~
~
~