~
មហាជនប្រាកដជាបានជ្រាបហើយពីរឿងរ៉ាវសិល្បៈរបស់សិល្បការិនីវ័យក្មេងចំនួន ៥ ដួង ដូចជា កញ្ញា សុខ ពិសី កញ្ញា មាន សូនីតា អ្នកនាង ភិន សុដាលីស អ្នកនាង សុខ សុម៉ាវត្តី និង កញ្ញា រ៉េត សូហ្សាណា ដែល «ប្រជាប្រិយ» ធ្លាប់លើកយកមកជម្រាបជូនជារឿយៗពីការងារក្នុងរង្វង់សិល្បៈ។
~
ដោយឡែក បើក្រឡេកទៅមើលការសិក្សាឯនោះវិញ តារាស្រី ៥ ដួង ខាងលើនេះក៏មានចំណេះដឹង និង សមត្ថភាពក្នុងផ្នែកអប់រំមិនធម្មតានោះទេ ដោយម្នាក់ៗបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ស្របពេលមមាញឹក្នុងអាជីពលើវិថីសិល្បៈថែមទៀតផង។
~
១. កញ្ញា មាន សូនីតា តារាសម្តែង មាន សូនីតា បានបញ្ចប់បរិញ្ញាបត្រផ្នែកធនាគារ និង ហិរញ្ញវត្ថុពីសាកលវិទ្យាល័យបៀលប្រាយ និង បរិញ្ញាបត្របញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។
~
២. កញ្ញា រ៉េត ស៊ូហ្សាណា តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ទើបតែបញ្ចប់ថា្នក់បរិញ្ញាបត្រនាពេលថ្មីៗនេះ ស្របពេលកំពុងធ្វើការផង រៀនផងនោះ។ កញ្ញាបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Raffles International College ផ្នែក Business Management។
~
~
៣. កញ្ញា សុខ ពិសី តារាចម្រៀង សុខ ពិសី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក អក្សរសាស្ត្រអង់គ្លេសពី វិទ្យាស្ថានភាសាបរទេស (IFL)។
~
~
៤. អ្នកនាង ភិន សុដាលីស តារាសម្តែង ភិន សុដាលីស បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែឌីហ្សាញជាន់ខ្ពស់ ពីសាកលវិទ្យាល័យ លីមកុកវីង។
~
~
៥. អ្នកនាង សុខ សុម៉ាវត្តី ពិធីការនី សុខ សុម៉ាវត្តី បានបញ្ចប់បរិញ្ញាបត្រផ្នែក គ្រប់គ្រងសណ្ឋាគារពីសាកលវិទ្យាល័យ ន័រតុន៕
~
~
~