Tuesday, March 28, 2023
Google search engine
Homeព័ត៌មានសិល្បៈមិនសរសើរមិនបាន! ស្អាតណាស់លោកអើយ! ថ្ងៃនេះព្រះនាងតូច គ្រងសំលៀកបំពាក់មួយនេះ

មិនសរសើរមិនបាន! ស្អាតណាស់លោកអើយ! ថ្ងៃនេះព្រះនាងតូច គ្រងសំលៀកបំពាក់មួយនេះ

~

~

~

ព្រះនាងតូច នរោត្តម ជេនណា ត្រូវបានមហាជនបានស្គាល់ថាជាព្រះនាងតូច។ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។

~

~

~

ព្រះនាងមានសមត្ថភាពយ៉ាងច្រើន ដែលក្រៅតែមានរូបសម្រស់ស្រស់ស្អាត ព្រះនាងអាចច្រៀងចម្រៀងបានយ៉ាងពិរោះ មិនថាតែជាភាសាខ្មែរយើងឬក៍ភាសាបរទេសឡើយ។​លើសពីនេះទៅទៀតចំពោះការសម្តែងវិញក៍មិនខុសគ្នាប៉ុន្មានដែរ។ ព្រះនាងអាចដើរតួរសម្តែងបានគ្រប់តួអង្គទាំងអស់។ ដោយឡែកមុននេះបន្តិច នាថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២១ នេះអ្នកគាំទ្ររបស់ព្រះនាងមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីព្រះនាងបានបង្ហោះរូបថតប៉ុន្មានសន្លឹកចូលក្នុងផេករបស់ព្រះនាង ដោយគ្រងឈុតសម្លៀកបំពាក់មួយឈុតទៀតហើយ ពិតជាស្រស់ស្អាតខ្លាំងណាស់។

~

~

~

ក្នុងនោះដែរព្រះនាងតូច បានសម្ដែង​ពី​ព្រះទ័យថា “អប្សរា គឺជាបុព្វនារីសួគ៍ ជារបាំនិមិត្តរូប នៃវប្បធម៌ខ្មែរដ៏រុងរឿង និងជាទម្រង់សិល្បៈគ្រឹះ របស់តម្រានាដសាស្ត្រ របាំព្រះរាជទ្រព្យខ្មែរ។

~

~

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របាំបុរាណ នេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបី នៃមនុស្សជាតិ នៅថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ដោយអង្គការយូណេស្កូ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មកុដ ព្រះពស្ត្រា លង្កា ដែលព្រះនាងតូច នរោត្តម ជេនណា បានទ្រង់លើព្រះកាយ ត្រូវបានរចនាឡើងដោយ យកគំរូតាម អប្សរាវិសេស មួយអង្គ ក្នុងចំណោមអប្សរាទាំង ១៧៣៧អង្គ ដែលបុព្វបុរសខ្មែរយើង បានឆ្លាក់នៅលើជញ្ជាំង មហាប្រាសាទអង្គរវត្ត ដែលបានបង្ហាញពីកិត្យានុភាពនៃមហាអាណាចក្រខ្មែរ។”។

~

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments