ភ្នំពេញ៖ ស្របពេលបង្ហោះសារប្លែកៗប៉ុន្មានថ្ងៃចុងក្រោយនេះ កាន់តែធ្វើឱ្យអ្នគាំទ្រជាច្រើនគិតថា ចំណងស្នេហ៍ ពេជ្រ សូលិកា និងដៃគូកំពុងជួបនូវបញ្ហា រហូតអាចឈានដល់ការបែបបាក់ ។មូលហេតុដែលធ្វើឱ្យទស្សនិកជនជាច្រើនគិតបែបនេះ ដោយសារតែ ពេជ្រ សូលិកា លែងបង្ហោះរូបភាពផ្អែមល្ហែមរបស់ខ្លួនជាមួយស្វាមីដូចមុន ជាក់ស្តែងសូម្បីតែទៅចូលរួមកម្មវិធីមួយចំនួនក៏មិនឃើញអ្នកទាំងពីរថតរូបជុំគ្នាដែរ ជាពិសេសថ្មីៗនេះនាងបានបង្ហោះសារប្លែកៗនៅលើ ហ្វេសប៊ុក ក៏ដូចជា IG របស់ខ្លួន កាន់តែធ្វើឱ្យទស្សនិកជនមានការយល់ច្រឡំ ។
ចំពោះរឿងនេះផងដែរ តារាចម្រៀង ពេជ្រ សូលិកា បានបញ្ជាក់ថា ចំណងស្នេហ៍នាងនៅដូចដើម គ្មានបញ្ហាអ្វីកើតឡើងឡើយ អ្វីដែលនាងបានបង្ហោះនោះ គ្រាន់តែជាអារម្មណ៍មួយប៉ុណ្ណោះ ។
តារាចម្រៀង ពេជ្រ សូលិកា បានភ្ជាប់ពាក្យជាមួយលោក គឹម ហាន កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩ ហើយនាងសម្រាលបានកូនប្រុសម្នាក់នៅបំណាច់ឆ្នាំ ២០២០ ។ បើតាមគម្រោងអ្នកទាំងមានគម្រោងនឹងរៀបការនិងគ្នានៅឆ្នាំ ២០២១ តែដោយសារបញ្ហាជំងឺកូវីដ ១៩ អ្នកទាំងក៏សម្រេចចិត្ត ពន្យាពេលរៀបការរហូតមកដល់សព្វថ្ងៃនេះ ។ពេជ្រ សូលិកា ជាតារាស្រីមួយរូបដែលមានសំណាង បានស្វាមីស្រឡាញ់ថ្នាក់ថ្នម បច្ចុប្បន្ននាង មានផ្ទះ និង ខុនដូ ជាច្រើនកន្លែង រួមទាំងមានរថយន្តទំនើបៗជាច្រើនគ្រឿងជិះ ។ ក្រៅពីអាជីពចម្រៀង នាងក៏មានអាជីវកម្មជាច្រើនកន្លែង ទោះបីជាមិនប្រកបអាជីពសិល្បៈជីវិតនាងក៏រស់នៅយ៉ាងសុខស្រួល ៕