Wednesday, August 17, 2022
Google search engine
Homeព័ត៌មានសិល្បៈបាត់ខ្លួនពីសិល្បៈ តាមពិតស្រីស្អាត ណាណា សម្ងំធ្វើរឿងមួយនេះសោះ!

បាត់ខ្លួនពីសិល្បៈ តាមពិតស្រីស្អាត ណាណា សម្ងំធ្វើរឿងមួយនេះសោះ!

ភ្នំពេញ៖ ទស្សនិកជនប្រាកដជាបានស្គាល់រួចមកហើយ តារាសម្ដែងស្រីស្រស់សោភា រាងតូចច្រឡឹង កញ្ញា ណាណា ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែបាត់ឈ្មោះ បាត់មុខនាងពីពិភពសិល្បៈ ។​ ទាក់ទងនឹងភាពស្ងប់ស្ងាត់នេះ ត្រូវបានកញ្ញាប្រាប់ដឹងថា ដោយសារនាងចំណាយពេលវេលាខ្លាំងទៅលើមុខរបរលក់ផលិតផលសម្រស់នៅលើអនឡាញ ជំនួសឱ្យការងារជាតារាសម្ដែង ។

កញ្ញា ណាណា ត្បិតតែបានប្រឡូកក្នុងការងារជាតារាសម្ដែង បានតែមួយរយៈពេលខ្លី និងពុំសូវបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជាសារព័ត៍មានយ៉ាងណាក្ដី ប៉ុន្តែនាងជាតារាស្រីម្នាក់ ដែលត្រូវបានទស្សនិកជន ចាប់អារម្មណ៍ខ្លាំងទៅលើរូបសម្រស់ដ៏ស្រស់ស្អាត ជាពិសេសរាងតូចច្រឡឹង សាច់សខ្ចីហ្មត់រលោង របស់នាងតែម្ដង ។ មិនតែប៉ុណ្ណោះ រាល់ពេលបង្ហាញខ្លួនក្នុងកម្មពិធីម្ដងៗ ណាណា តែងតែងបង្ហាញពីស្នាមញញឹម និងរួសរាយរាក់ទាក់ខ្លាំងបំផុត ។

យ៉ាងណាមិញ រហូតពេលបច្ចុប្បន្ននេះមានរយៈប្រហែលជិត ៣ឆ្នាំហើយ ដែលស្រីស្អាត ណាណា បានឃ្លាតឆ្ងាយពីសិល្បៈ ដោយនាងកំពុងងាកខ្លួនទៅកាន់អាជីពជាអ្នកលក់ផលិតផលសម្រស់តាមអនឡាញ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង ។ ជាមួយគ្នានេះដែរ អ្វីដែលទស្សនិកជនចាប់អារម្មណ៍ខ្លាំងនោះ គឺសម្រស់របស់នាង កាន់តែស្រស់ស្អាតទ្វេរដង ជាពិសេសគឺការផ្លាស់ប្ដូរស្ទីលស្លៀកពាក់សិចស៊ី ចូលចិត្តបញ្ចេញសាច់ដើមទ្រូងដ៏មូលក្លំ និងសខ្ចីឃើញសរសៃរបស់នាងតែម្ដង ។

សូមបញ្ជាក់ថា ណាណា ជាតារាស្រីម្នាក់ ដែលមិនសូវលេចមុខខ្លាំង ក្នុងសិល្បៈ តែរូបនាង បែរជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនទៅលើការតុបតែងខ្លួន ជាពិសេសសម្រស់ដ៏លេចធ្លោរបស់នាងតែម្ដង ។ សម្រាប់ជីវភាពរបស់ស្រីស្អាតរូបនេះវិញ ក៏ត្រូវបានមហាជនកត់សម្គាល់ឃើញថា នាងជាកូនស្រីនៅក្នុងត្រកូលគ្រួសារមានជីវភាពសមរម្យមួយ ដែលមានន័យថា មិនបាច់មានអាជីពជាអ្នកសិល្បៈ ក៏នាងអាចរស់ដោយស្រួលដែរ ៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments