~
~
បែកធ្លាយ ប៉ាច គីមមួយ មានអ្នកបំបែកពី សយ រតនៈ ច្រើនលើកតែទៅមិនរួច
~
~
ស្នេហ៍ ៧ ឆ្នាំតារារបស់ចម្រៀង ប៉ាច គីមមួយ និងលោក សយ រតនៈ ជួបរឿងរកាំរកូសច្រើនលើកណាស់ ដោយមានអ្នកទីបីចូលជ្រែក ប៉ុន្តែឧបសគ្គនេះមិនអាចទាញចិត្តអ្នកទាំងពីរអោយជិនណាយគ្នាបានឡើយ។នៅក្នុងថ្ងៃកំណើតរបស់លោក សយ រតនៈ កាលពីប៉ុន្មានថ្ងៃមុន កញ្ញា ប៉ាច គីមមួយ បានជូនពរដៃគូរខ្លួនយ៉ាងផ្អែមល្ហែមហើយនាងក៏បានប្រាថ្នាសុំឱ្យក្តីស្រមៃរបស់ខ្លួនបានសម្រេចក្នុងពេលឆាប់ៗផងដែរ ។
~
~
ប៉ាច គីមមួយ បន្តថា ក្តីប្រាថ្នាដែលនាងចង់បាននោះ គឺសន្សំប្រាក់បានច្រើន ដើម្បីឆាប់បានចូរោងការជាមួយដៃគូរបស់ខ្លួន ព្រោះពួកគេបានស្រឡាញ់គ្នាអស់រយៈពេលជាង ៧ ឆ្នាំមកហើយ ម្យ៉ាងទៀតមិត្តភក្តិរួមជំនាន់គេក៏បានរៀបការអស់ហើយ ។
ប៉ាច គីមមួយ និងលោក សយ រតនៈ ក៏បានទិញផ្ទះរួមគ្នាផងដែរ ដូច្នេះហើយទើបអ្នកទាំងពីរខំប្រឹងធ្វើ ការងារមិនដែលទំនេរឡើយ ហើយពេលទំនេរពីការច្រៀងពួកគេបានឡាយលក់សម្លៀកបំពាក់រួមគ្នា ថែមទៀត។
~
~
ប៉ាច គីមមួយ ជាតារាចម្រៀងស្រីសប្បូរស្នេហ៍មួយរូប មានបុរសអ្នកមានទ្រព្យជាច្រើនចង់ថ្ពក់យកបេះដូងនាងពី សយ រតនៈ ជាក់ស្តែងកន្លងមកអ្នកទាំងពីរមានរឿងរកាំរកូសជាច្រើនលើកដោយសារក្តីប្រចណ្ឌ តែទោះជាយ៉ាងណាក្តីអ្នកទាំងពីរនៅតែរក្សាចំណងស្នេហ៍នោះឱ្យនៅរឹងមាំ ហើយចុងក្រោយនេះក៏មានគម្រោងដឹកដៃគ្នាចូលរោងជ័យទៅតាមប្រពៃណី និងអញ្ជើញមិត្តភក្តិចូលរួមធ្វើជាសាក្សីថែមទៀត ៕
~
~
~