~
អតីតបវរកញ្ញា Miss Grand Cambodia 2017 ខ្លឹម ស្រីគា បានទាំងសម្រស់បានទាំងកម្ពស់ ធ្វើឲ្យគ្រប់គ្នាសរសើរមិចដាច់ពីមាត់ រហូតធ្វើឲ្យស្រីស្អាតរូបនេះ អះអាងថាមួយតួខ្លួនរបស់នាងមិនបានកែកុនអ្វីឡើយសូម្បីបន្តិច។ដោយនិយាយមិនលាក់លៀម ស្រីស្អាតដែលជាអតីតបវរកញ្ញា Miss Grand Cambodia 2017 ខ្លឹម ស្រីគា បានប្រាប់ឲ្យដឹងថា មួយតួខ្លួនរបស់នាងសព្វថ្ងៃនេះ គឺគ្មានការកែកុនអ្វីនោះឡើយសូម្បីបន្តិច។
~
~
ស្រីគា និយាយថា៖ «បើនិយាយទៅបង តាំងពីចុងសក់ដល់ចុងជើង គឺធម្មជាតិសុទ្ធតែម្តង គឺមិនបានកែកុន មិនបានធ្វើអី រឺចាក់អ្វីបាន១សេសេលើខ្លួន ក៏អត់មានទេ»។
~
~
អតីតបវរកញ្ញារូបនេះបានបន្ថែមទៀតថា ទៅថ្ងៃអនាគត បើសិនជានាងកែរកុនលុះត្រាតែនាងមានសមត្ថភាពគ្រប់គ្រាន់ ហើយវ័យកាន់តែជ្រេរទៅមុខ អាចគិតគូរនឹងធ្វើ ព្រោះជីវិតរបស់មនុស្សយើងខ្លីណាស់ បើមានជ្រួញមានអ្វីក៏ធ្វើទៅតាមភាពជាក់ស្តែងតែម្តង តែឥឡូវនេះនាងសុំត្រឹមធម្មជាតិសិន។ ស្រីគា បានបន្តឲ្យដឹងទៀតថា ឥឡូវនេះនាងមានអាយុ ២៥ឆ្នាំហើយ ចំណែកឯគីឡូវិញក៏ធ្ងន់គួរសមណាស់ដែររហូតដល់ ៦៥គីឡូ ខុសកាលពីនាងប្រឡងគឺនាងមានទម្ងន់តែ៥៥គីឡូប៉ុណ្ណោះ ចំណែកកម្ពស់វិញគឺ ១ម៉ែត៧៣ សង់ទីម៉ែត្រ។
~
~