~
~
សូម្បី ពេជ្រ សោភា ក៏និយាយពី ឆន សុវណ្ណរាជ បែបនេះដែរ ក្រោយគេរិះគន់ រឿងមិនជ្រើសរើសយកបេក្ខជន ទុំ សុវត្ថិ មិនឲ្យទៅវគ្គបន្តទៀតក្នុងកម្មវិធី។ កម្មវិធីប្រឡងចម្រៀងរបស់ហង្សមាស ក្នុងការជ្រើសរើសតារាចម្រៀងដើម្បីចូលច្រៀងក្នុងផលិតកម្មរបស់ខ្លួន មួយរយៈចុងក្រោយនេះត្រូវបានអ្នកលេងហ្វេសប៊ុកបញ្ចេញមតិជាច្រើនជុំវិញការសម្រេចចិត្តរបស់គណកម្មាធិការរឿងជ្រើសរើសបេក្ខជន។
~
~
~
~
តែទោះបីជាយ៉ាងណានេះគ្រាន់តែជាមតិរបស់អ្នកមើល នឹងតាមដានតែប៉ុណ្ណោះ វាមិនមានអ្វីជាការខុសទាស់នោះទេ ព្រោះជាជាការយល់ឃើញផ្សេង នឹងរៀងៗខ្លួនតែប៉ុណ្ណោះ។ ក្រោយពីមានការផ្ទុះចាប់អារម្មណ៍រឿង បេក្ខជន ទុំ សុវត្ថិ រួចមកពេលនេះបានធ្វើឲ្យ ទុំ សុវត្ថិ កាន់តែល្បីទៅវិញ នឹងមានការងារធ្វើ រកលុយបានច្រើន បណ្តើរៗហើយខណៈដែលបេក្ខជនមួយចំនួនដែលប្រឡងជាប់ មិនទាន់មានហាងឆេង ទីផ្សារនៅឡើយនោះទេ។
~
~
~
តើនេះប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ ដូចពាក្យដែលគេតែងតែនិយាយថា រាល់បញ្ហាតែងតែមានឳកាស បើយើងចេះឈោងចាប់ យើងនឹងអាចទោងឡើងទៅលើរួចជាក់ជាមិនខាន។ ក្នុងនោះ តារាចម្រៀង ពេជ្រ សោភា ក៏បានចូលរួមបញ្ចេញមតិរឿង បេក្ខជន ទុំ សុវត្ថិ ខ្លះៗផងដែរ។ ចង់ដឹងពេជ្រ សោភា និយាយអ្វីខ្លះ តោះមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា!
~
~
~