Wednesday, December 7, 2022
Google search engine
Homeព័ត៌មានសិល្បៈមើលអ្នកខេត្តបន្ទាយមានជ័យគេផង Cute គួរឲ្យស្រឡាញ់ដល់ហើយ

មើលអ្នកខេត្តបន្ទាយមានជ័យគេផង Cute គួរឲ្យស្រឡាញ់ដល់ហើយ

~

~

កាលពីយប់ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ កម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition បានឈានដល់ សប្ដាហ៍ទី 3 ហើយ។ ក្នុងវគ្គនេះ ក៏មិនចាញ់វគ្គមុនៗដែរ ដោយបេក្ចជន ចូលមកប្រឡង សុទ្ធតែមាន សមត្ថភាព ប្លែក អស្ចារ្យ រៀងៗខ្លួន ថែមទំាងបង្ក ឲ្យមានភាពសប្បាយរីករាយ កម្សត់ស្រក់ទឹកភ្នែក លន្លង់លន្លោច ថែមទៀតផង។

~

~

~

ក្នុងនោះ គេសម្លឹងប្អូនស្រីម្នាក់ វ័យត្រឹមតែ 18 ឆ្នាំ ប៉ុណ្ណោះ ឈ្មោះ ថា ស្រីណុច មកពីខេត្តបន្ទាយមានជ័យ លើកយកចម្រៀងមួយបទក្រោមចំណងជើងថា “ខ្លាចឃ្លាត”។ ស្រីណុច មិនត្រឹមតែរួសរាយ ស្អាត រាងតូចច្រឡឹងប៉ុណ្ណោះទេ ថែមទំាងមានទឹកដមសំនៀងពីរោះរណ្តំថែមទៀតផង ហើយនេះ ក៏ជាលើកទី១ផងដែរ សម្រាប់បេក្ខជនរូបនេះ មកធ្វើការប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោក។

~

~

ច្រៀងចប់សឹងមិនទាន់ ធ្វើឲ្យគណៈកម្មការទំាង 4 សរសើរពេញៗមាត់ សឹងតែរកចំនុចខ្វះខាតគ្មាន ហើយអ្វីដែលរឹតតែពិសេសបំផុតនោះ ស្រីណុច ទទួលបាន yes ដល់ទៅ 4 ឯណោះ ពីគណៈកម្មការ ទៀតផង។

មិនទាន់អស់ទេ ពេញចិត្តទឹកដមសំនៀង និងរូបសម្រស់ អ្នកខេត្តបន្ទាយមានជ័យ រូបនេះពេក មហាជនទូទៅ ចូល comment បែបនេះថា ៖ ស្រស់ស្អាតហើយច្រៀងបានល្អ, cute គួរឱ្យស្រឡាញ់ណាស់, សំឡេងឡើងសឹងតែដូច ម្ចាស់ដើមហើយ, ផ្អែមណាស់សំឡេង។

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments