~
ទីបំផុត ដឹងមូលហេតុហើយ ដែល នាយគ្រឿន អត់រកស៊ី ខាងអចលទ្រព្យ ដូចនាយ ពាក់មីពុកម៉ែបងប្អូន មិនតិចនាក់ទេ ពិតជាស្គាល់ តារាកំប្លែងកំពុងល្បី លោក ចែម សារឿន ហៅ នាយគ្រឿន ជាក់ជាមិនខាន ហើយក៏ត្រូវជាប្អូនប្រុសបង្កើត លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី ផងដែរ។
~
~
រាល់ការកំប្លែងរបស់ពួកគាត់ទំាងពីរម្តងៗ តែងតែធ្វើឲ្យ ទស្សនិកជន ស្ទើរតែទំាងអស់ មិនអាចទប់សំណើចជាប់ឡើយ ជាមួយពាក្យសំដីចាក់ទឹកមិនលេច ពិសេស ឆ្ងាញ់ត្រង់ លេងកាយវិការ ទឹកមុខ ហ្នឹងហ្មង កាន់តែមើល កាន់តែជាប់ចិត្ត រហូតដល់ពេលនេះ។
~
~
ក្រៅពីអាជីពជាតារាកំប្លែង បងប្អូនទំាងពីរនាក់នេះ ក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ។ ចំណែកមុននេះបន្តិច នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ នាយ គ្រឿន និង នាយ ពាក់មី បានចេញមុខទំលាយរឿងមួយ ទាក់ទងការរកស៊ី អចលទ្រព្យថា៖
~
~
នាយគ្រឿន បញ្ជាក់ពី មូលហេតុដែលមិនប្រឡូក ក្នុងវិស័យអចលទ្រព្យ ដូច នាយ ពាក់មី ថា “ដោយសារគាត់មានដើមទុន គាត់មានគ្នា ស្គាល់គ្នាអ៊ីចឹងណា ហើយយើងអត់មានស្គាល់បងប្អូនណាទេ យើងស្គាល់តែផលិតកម្ម ស្គាល់តែភ្លៀវធម្មតាៗ អត់មានបងប្អូនណាគាត់បបួលយើងទៅវិនិយោគអី រកស៊ីខាងអចលទ្រព្យទេ ខាងបុរីផ្សេងៗគាត់បានហៅយើងទៅផ្សព្វផ្សាយដែរ មិនបានវិនិយោគអីទេ គ្រាន់យើងបានផ្សព្វផ្សាយជូនបុរីគេអ៊ីចឹងទៅ, រាល់ថ្ងៃយើងប្រឹងប្រែង យើងសន្សំណាស់ សន្សំដើម្បីទៅថ្ងៃក្រោយកុំឲ្យវាពិបាក សម្រាប់គ្រួសារ ឲ្យសល់ អត់មានសល់អីទេ មួយរស់ មួយរស់ទេ និយាយទៅមួយសមរម្យ វាមិនអត់ស៊ីទេ”។
~
~
នាយ បន្ថែមថា “ដូចខ្ញុំបាននិយាយអ៊ីចឹង ដូចខ្ញុំមិនសូវមានជំនាញខាងហ្នឹងទេ (អចលទ្រព្យ) ដោយសារចំណេះដឹងយើងមានបញ្ហា រៀនបានតិច អ៊ីចឹង ពាក់ព័ន្ធការស៊ី វិនិយោគ ទាល់តែយើងមានចំណេះដឹង យើងមានដើមទុន យើងមានភាគហ៊ុន យើងមានដៃគូសហការណ៍ បើសិនគេហៅយើងឲ្យចូលរួម ដោយមិនចំណាយដើមទុន យើងអាចចូលរួមបាន…”។
~
~
ងាកមក នាយ ពាក់មី វិញ និយាយថា “អើនិស្ស័យ តាមពិតទៅថានិស្ស័យ ចំណង់ចំណូលចិត្ត ដូចខ្ញុំ ខ្ញុំស្រឡាញ់ខាងរកស៊ី ស្រឡាញ់ខាងសំណង់តាំងពីដើម បើអាគ្រឿន វាអត់ អាគ្រឿន វាគិតតែលេងកំប្លែងអ៊ីចឹងទៅ ហើយលក់ CooSea អាហ្នឹងវារវល់ចង់ងាប់ហើយណ៎ អ៊ីចឹងបបួលប្អូន បើប្អូនមិនសូវជាចង់អ៊ីចឹង ក៏ខ្ចិលទៅ, ណាមួយដំបូងក៏មិនគិតថាយើងពង្រីកដល់ធំប៉ុណ្ណឹងផង ដំបូងលក់ដីឡូត៍ធម្មតាទេ ហើយយ៉ាងហោចណាស់ ហៅ គ្រឿនមក promote លេងតិចតួច មកថតលេង បើថាឲ្យវិនិយោគជាមួយគាត់អត់ គាត់អត់ចាប់អារម្មណ៍ គាត់មានលុយគាត់ទិញដីទុកខ្លួនគាត់ ទិញផ្ទះទុកខ្លួនគាត់ នេះជាផ្នត់គំនិតរបស់គាត់…”។
~
~
~
~
~