Saturday, June 10, 2023
Google search engine
Homeព័ត៌មានសិល្បៈលើកទីដំបូងហើយ ឃើញ ខេមរៈ ភារុណ បងប្រុស តារាចម្រៀង ខេមរៈសិរីមន្ត ស្ទុះទៅថើប

លើកទីដំបូងហើយ ឃើញ ខេមរៈ ភារុណ បងប្រុស តារាចម្រៀង ខេមរៈសិរីមន្ត ស្ទុះទៅថើប

~

លើកទីដំបូងហើយ ឃើញ ខេមរៈ ភារុណ បងប្រុស តារាចម្រៀង ខេមរៈសិរីមន្ត ស្ទុះទៅថើប

~

ឧកញ៉ា ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ នៅក្នុងផលិតកម្មរស្មីហង្សមាស ដោយបច្ចុប្បន្ន លោកកំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារតូចមួយរបស់ខ្លួន ដោយតារាប្រុសរូបនេះ និងភរិយា មានកូនៗ សរុបទំាងអស់បាន៣ នាក់ ដោយកូន​ប្រុស​ច្បង​ មានឈ្មោះ​ ខេមរៈ មន្តស្នេហ៍ កូន​ស្រី​​ទី២ មានឈ្មោះ​ ខេមរៈ ស្រ្តី​ និងកូនស្រីពៅ មានឈ្មោះ ថុន ខេមរៈ​មន្ត​រាជិនី ។

~

~

ចំណែកាលពីព្រឹកម៉ិញនេះ នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ឧកញ៉ា ខេមរៈសិរីមន្ត បានធ្វើពិធីសម្ពោធ ការិយាល័យ កណ្តាលក្រុមហ៊ុន ខេមរៈ សិរីមន្ត រៀលអុីស្តេត ឌីវេឡុបភើរ ឯ.ក និង ការបើកលក់ដីឡូត៍ប្លុកថ្មី ក្នុង តំបន់អភិវឌ្ឍន៍ លោកឧកញ៉ា ខេមរៈ សិរីមន្ត បេះដូងអង្គរ មានទីតាំងស្ថិតនៅ ភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។

~

~

ឆ្លៀតក្នុង​ឱកាសដ៏ពិសេនោះ គេឃើញ ឪពុកម្តាយ បងប្អូន សាច់ញាតិ និងអតិថិជន ជាច្រើន ក៏បានទៅចូលរួមផងដែរ ក្នុងទឹកមុខសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ជាលើកទី១ ហើយ ដែលឃើញ លោក ខេមរៈ ភារុណ ដែលត្រូវជាបងប្រុសបង្កើត ឧកញ៉ា ខេមរៈសិរីមន្ត បានឱបថើបប្អូនប្រុស ដោយក្តីស្រឡាញ់ និងអបអរសាទរ ឃើញហើយ មានអារម្មណ៍កក់ក្តៅ និងរំភើបជំនួស។

~

~

មិនទាន់អស់ទេ លោក ខេមរៈ ភារុណ បានជូនពរ ប្អូនប្រុស យ៉ាងពិសេសថា “បងប្រុសម្នាក់នេះ ពិតជាសប្បាយចិត្តខ្លាំងណាស់ ហើយបងគ្មានអ្វីក្រៅពីជូនពរប្អូនទំាងពីរ សូមឲ្យកាន់តែជោគជ័យក្នុងជីវិតថែមទៀត”។

~

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments