~
~
កាលពីនាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ ពុកម៉ែ បងប្អូន ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ច្បាស់ជាជ្រាបមកហើយ ដោយតារាកំប្លែង កញ្ញា វ៉ាន់ នីឡា កូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ បានសម្រេចចិត្ត ចូលរោងការ តាមប្រពៃណីខ្មែរ ជាផ្លូវការហើយ ជាមួយបុរស សង្ហាម្នាក់ នាម ស៊ុត សក្ការៈ ដោយមើលទៅ អ្នកទំាងពីរ ពិតជាសមគ្នា ខ្លាំងណាស់។
~
~
~
ស្រាប់តែ មកដល់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺតសារជាថ្មី ក្រោយឃើញ នីឡា បានបង្ហោះរូបភាពមួយសន្លឹក នៅក្នុងបណ្តាញសង្គម instagram ខណៈខ្លួនកំពុងពពោះ បាន 17 សប្តាហ៍ទៅហើយ រួចប្រាប់ហ្វេនៗ ឲ្យដឹងយ៉ាងខ្លីថា “Hi mommy 17week” មានន័យថា “សួស្តី ម៉ាក់ៗ បាន 17 សប្តាហ៍ហើយ”។
~
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ គេឃើញ ស្វាមី នីឡា បានបង្ហាញបន្ទប់ ដែលភរិយារបស់ខ្លួនត្រៀមសម្រាលហើយ រួចបញ្ជាក់ប្រាប់ថា “ជួបគ្នាឆាប់ៗកូនស្រី”។ គ្រាន់តែឃើញភ្លាម ហ្វេនៗ ឡើងភ្ញាក់ព្រឺត រួចចូល comment ភ្លាមថា ៖ កូនគេសំណាងណាស់, Congratulations Brother។
~
អត់ទាន់អស់ទេ មានគេម្នាក់សួរថា “មានអ្នកណាដឹងថា ម៉ាសំរាលហើយប៉ុន្មាន បើគេងបន្ទប់ អ៊ីចឹង? ស្រាប់តែភ្លាមៗ ស្វាមី នីឡា ឆ្លើយថា “$3700 បង។”។
~
~
~