~
ក្រោយបាត់បង់អ្នកមានគុណ វាជារឿងរន្ធត់ តក់ស្លុត គួរឲ្យអាណិតកម្សត់ ទៅហើយនោះ ស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាអ្នកខ្វះខ្នែងជួយរៀបចំបុណ្យស,ព ជូនឪពុកម្ដាយរបស់ធារិកានោះ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា បានទម្លាយជុំវិញរឿងរ៉ាវដ៏កម្សត់របស់តារាចម្រៀងរូបនេះបន្ថែមទៀត។
~
~
ប្រធានសមាគមសិល្បករខ្មែររូបនេះ បានរៀបរាប់ថា «យមរាជចិត្តដាច់ណាស់ អត់អាណិតកូនៗគាត់នៅក្មេង និង ម្តាយចាស់ជរាទេ សំខាន់កូនប្រុសគាត់ឈឺទើបតែវះកាត់ខួរក្បាល ប្អូនថ្លៃទើបតែស្លា.ប់ 2ខែមុន ប.ន្ទុកនេះត្រូវធ្លាក់លើអូនធារីការ ( បង់រំលោះផ្ទះបង់សាលាប្អូនការចំណាយប្រចាំថ្ងៃ ។ល។ ) ហ៊ឹមជីវិត»។
~
~
ក្រោយមកទៀត មុនបុណ្យស.ព.៧ថ្ងៃម្ដាយឪពុកធារិកានោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានទម្លាយរឿងដ៏គួរឲ្យអាណិតទៀតថា ឡាន ដែលជួបការណ៍ មិនមែនជាឡានរបស់សុវត្ថិឌី ធារិកាទេ ព្រោះក្នុងអំឡុងពេលកូវីដនោះ ធារិកា បានលក់ឡានខ្លួនឯង ដើម្បីយកមកដោះស្រាយជីវភាពប្រចាំថ្ងៃ ខណៈប្រទេសបិទខ្ទប់មិនអាចរកចំណូលបាននោះ។
~
~
សមាគមសិល្បករខ្មែរ រូបនេះ បន្តថា ឡាន ដែលជួ.ប.គ្រោះ.ថ្នាក់ច.រាចរណ៍នេះ ជាឡានរបស់មិត្តភក្ដិស.ម្លាញ់.ប៉ារបស់ សុវត្ថិឌី ធារិកា បានន័យថា ជាឡានខ្ចីគេ ព្រោះកន្លងមក ពេលទៅធ្វើការ ធារិកាជិះPassApp តែទៅខេត្តប៉ា ធារិកា ខ្ចីឡានពួកម៉ាក ដើម្បីជូនកូនទៅច្រៀងតាមបណ្ដាខេត្ត។
~
~
ដូច្នេះអ្វី ដែលធារិកា ត្រូវរ៉ាប់រង គឺឡាន ដែលខ្ចីគេ ហើយជួបគ្រោះថ្នាក់ ត្រូវជួសជុលថ្មី ធ្វើសងគេវិញ ឬតាមលក្ខខណ្ឌណាមួយ៕