~
~
(ភ្នំពេញ)៖ កាលពីយប់ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ កម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition បានឈានដល់ សប្ដាហ៍ទី 3 ហើយ។ក្នុងវគ្គនេះ ក៏មិនចាញ់វគ្គមុនៗដែរ ដោយបេក្ចជន ចូលមកប្រឡង សុទ្ធតែមាន សមត្ថភាព ប្លែក អស្ចារ្យ រៀងៗខ្លួន ថែមទំាងបង្ក ឲ្យមានភាពសប្បាយរីករាយ កម្សត់ស្រក់ទឹកភ្នែក លន្លង់លន្លោច ថែមទៀតផង។
~
~
ក្នុងចំណោម បេក្ខជន ទំាងអស់ អ្នកតាមដាន កម្មវិធី Cambodian Idol មិនតិចនាក់ទេ ភ្ញាក់ចំពោះ បេក្ខជនម្នាក់ ដោយពេលដើរ ចូលមកដល់ភ្លាម ស្រាប់តែ ជា វិបុល សួរថា ចុះអ្នកណាគេ មកលើកទឹកចិត្តនេះ គាត់ក៏ឆ្លើយថា “បងប្អូន” តែតាមពិតជាសង្សារសោះ។
~
~
ឡាច ណុច បានលើកយកចម្រៀង មួយបទ ក្រោមចំណងជើងថា “រស់ក្នុងសម្ពាធឯកា” មកធ្វើការប្រកួត។ ច្រៀងចប់ ធ្វើឲ្យ គណៈកម្មការទំាង 4 សឹងមិនជឿទាល់តែសោះ ថា បេក្ខជនរូបនេះ ច្រៀងពីរោះ មានទឹកដម បែបនេះទេ ដល់ថ្នាក់ សរសើរកប់ៗមាត់។ ជាលទ្ធផលចុងក្រោយ យុវជន វ័យ 19 ឆ្នាំ មកពីភ្នំពេញរូបនេះ ទទួលបាន Yes ដល់ទៅ 4 ឯណោះពីគណៈកម្មការ និងបានបន្ត ទៅវគ្គបន្ទាប់។
~
~
មិនទាន់អស់ទេ ក្រោយឃើញសម្រស់ អ្នកលើកទឺកចិត្ត ឡាច ណុច ហើយក៏ត្រូវជាសង្សារដែរនោះ ម្នាក់ៗចូល comment ព្រាតថា ៖ សង្សារអាប្អូនហ្នឹង ស្អាត, សង្សារឡើង cute។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់បទនេះទំាងអស់គ្នា ថាអេមខ្លាំងប៉ុណ្ណានោះ ៖
~
~
~
~