~
~
ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរ មហាជនទូទៅ ក៏ដូចជាអ្នកគាំទ្រ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងជើងចាស់ដ៏ល្បី នៅក្នុងប្រទេសកម្ពុជា យើង គឺ នាយកុយ នោះ ដែលនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីសំណាក់មហាជនទូទៅ ។ នាយកុយ ជាដៃគូ ដ៏ស័ក្តសមបំផុត ជាមួយ នាយ ក្រឹម ព្រោះរាល់ការសម្តែង ឲ្យតែមានពួកគាត់ទាំង២ ម្តងណា តែងតែធ្វើឲ្យ ទស្សនិកជនទូទៅ មិនអាចទប់សំណើចជាប់ឡើយ ដល់ថ្នាក់សើចឡើងហៀរទឹកភ្នែកគ្រប់ពេល។
~
~
~
ចំណែកនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២១ នេះ នាយកុយ បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយប្រាប់ លោក អ៊ឹម ជីវ៉ា ដែលមានអ្នកខ្លះពិតជាមិនធ្លាប់ដឹងពីមុនទេ។ នាយកុយបានប្រាប់ថា “កំណើតកើតជាខ្ញុំនៅហ្នឹងហ្មង មានបងប្អូន ៧នាក់ នៅស្រុកស្អាង តែម្តង, ការពិតខ្ញុំកើតតាំងពីឆ្នាំ ១៩៥៧ មកទល់សព្វថ្ងៃនេះមានអាយុ ៦៤ ឆ្នាំហើយ តាំងពីបែកអាពតភ្លាមទៅញុំមកនៅស្រុកស្អាងនេះតំាងពីឆ្នាំ ១៩៧៩ ហើយលេងល្ខោននៅហ្នឹង ឆ្នាំ ១៩៨៤ ខ្ញុំឡើងទៅភ្នំពេញ ខ្ញុំទៅនៅផ្ទះគេចំនួន២ឆ្នាំ ហើយលេងល្ខោននៅផ្សារដើមថ្កូវ ហើយចេះកាត់សក់ការ តាំងពីខ្ញុំនៅស្អាងម្ល៉េះ”។
~
~
នាយកុយបន្តថា “ចង់និយាយថា បើតាមខ្ញុំដឹង ខ្ញុំចាប់ផ្តើមលេងល្ខោននៅភ្នំពេញតំាងពីឆ្នាំ៨០ជាង ហើយ ៨៧ ៨៨ ៨៩ ឆ្នាំ៩០ ហ្នឹងចាប់ផ្តើមមានជួបគ្នាជាមួយ នាយជ្រុញ នាយហើម និងបងព្រួញមាស ហ្នឹងក្រុមកំប្លែងហើយ ហើយនាយក្រឹម ក្រោយទេ ជាមួយចាបចៀនអីទេ ក្រឹមពីដើម កាន់កាមេរ៉ា ថត នៅទូរទស្សន៍ជាតិ”។
~
ងាកមកជីវិតផ្ទាល់ខ្លួនម្តង នាយ កុយ ប្រាប់ថា “កូនបើនិយាយរួមទៅមាន៧នាក់ ការអស់ហើយ ចៅមាន ១៥ចៅ កូនសព្វថ្ងៃនៅសល់តែ៦នាក់ទេ ស្លាប់អស់ម្នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ កូនស្រី២នាក់នៅអាមេរិក ចំណែកនៅនេះ (ប្រទេសកម្ពុជា) តែ៤នាក់ទេ ស្រី២ ប្រុស២…”។
~
~
~
~
~
~
~
~
~